ព័ត៌មានអន្ដរជាតិ
WSJ៖ អាមេរិកត្រៀមគាំទ្រផ្នែកចារកម្មសម្រាប់ការវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែន
កាសែត Wall Street Journal (WSJ) ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធទី១ខែតុលាថា សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ការស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយលើទ្រព្យសម្បត្តិថាមពលរបស់រុស្ស៊ី។

យោងតាមរបាយការណ៍របស់ WSJ ប្រធានាធិបតី ដូណាល់ ត្រាំ ថ្មីៗបានយល់ព្រមគាំទ្រផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងមន្ទីរបញ្ចកោណសម្រាប់ប្រតិបត្តិការបែបនេះ ហើយបានស្នើសុំឲ្យសម្ព័ន្ធមិត្តណាតូសម្រាប់ជំនួយស្រដៀងគ្នានេះ។ ប្រសិនបើអនុវត្តមែននោះ វានឹងក្លាយជាលើកដំបូងហើយដែលក្រុងវ៉ាស៊ីនតោនជួយអ៊ុយក្រែនដោយផ្ទាល់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយ។
ក្រុមមន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលលោក ត្រាំ ក៏កំពុងថ្លឹងថ្លែងថាតើត្រូវផ្គត់ផ្គង់មីស៊ីលឆ្លងទ្វីប Tomahawk និងសព្វាវុធផលិតដោយសហរដ្ឋអាមេរិកផ្សេងទៀតដែលមានរយៈចម្ងាយប្រហែល ៥០០ម៉ាយ ទោះបីជាមិនមានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលលទ្ធភាពនៃការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់អាមេរិក ខណៈដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov វិញបានប្រាប់ថា លោកសង្ស័យថាទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ Tomahawks ដល់ទីក្រុងកៀវនៅទីបំផុត។
សូមជម្រាបថា នាពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវសុំប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារមជ្ឈមណ្ឌលអំណាចរបស់រុស្ស៊ី រួមទាំងវិមានក្រឹមឡាំងផងដែរ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


