ព័ត៌មានអន្ដរជាតិ
ហានិភ័យហើយ! ប្រទេសផលិត វ៉ាក់សាំង ធំជាងគេបំផុតលើពិភពលោកកំពុងកង្វះខាតចាក់ដល់ប្រជាជនខ្លួន
ឥណ្ឌា ដែលជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក កំពុងប្រឈមនឹងកង្វះខាតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំពេលមានការកើនឡើងកាន់តែច្រើននៃករណីឆ្លង ខណៈករណីឆ្លងជាង ១០ ម៉ឺនករណីត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍នេះ ។

ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងថ្មីជាង ១៣០,០០០ ករណីកាលពីថ្ងៃសុក្រ ហើយជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មានជាកំណត់ត្រាសម្រាប់ថ្ងៃទីបីជាប់គ្នា ។ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកបង្ហាញថា ប្រទេសឥណ្ឌាមានករណីឆ្លងសរុបកើនដល់ទៅជាង ១៣ លានករណី ហើយជាចំនួនខ្ពស់បំផុតលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ។
ទន្ទឹមនោះបម្រាមគោចរពេលយប់ត្រូវបានពង្រីកដល់ទីក្រុងតូចៗ បន្ទាប់ពីត្រូវបានដាក់ចេញនៅក្នុងរដ្ឋធានីញូវដេលី និងទីក្រុងធំៗដទៃទៀត ។

នៅក្រោមកាលៈទេសៈនេះ ក្រុមមន្រ្តីក៏កំពុងអំពាវនាវឲ្យមានការប្រើប្រាស់វ៉ាក់សាំងក្នុងគោលការណ៍ល្អបំផុតមួយផងដែរ ។ មន្ត្រីសុខាភិបាលនៅរដ្ឋមួយចំនួនបាននិយាយថា ពួកគេបានបិទមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីអស់ការផ្គត់ផ្គង់ ខណៈការប្រើខ្ជះខ្ជាយត្រូវបានលើកឡើងជាហេតុផលសំខាន់សម្រាប់ការខ្វះខាតនេះ ។
ស្របពេលជាមួយគ្នានោះលោកនាយករដ្ឋមន្រ្តី Narendra Modi បានជំរុញមេដឹកនាំរដ្ឋនៅក្នុងការប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតដើម្បីលើកឡើងពីកាត់បន្ថយការខ្ជះខ្ជាយនេះ ។ លោកបាននិយាយថា “ជាគំនិតចាប់ផ្ដើមពិសេសមួយ យើងគួរតែចាក់វ៉ាក់សាំងឲ្យមនុស្សដែលមានសិទ្ធិទទួលបានកាន់តែច្រើន និងធានាឲ្យបាននូវការខ្វះខាតវ៉ាក់សាំងឲ្យដល់ចំណុចសូន្យ” ។

បន្ថែមពីនេះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ធ្វើឡើងរួចរាល់ហើយសម្រាប់មនុស្សដែលមានអាយុលើសពី ៤៥ ឆ្នាំ និងបុគ្គលិកផ្នែកវេជ្ជសាស្រ្ត និងបុគ្គលិកជួរមុខផ្សេងៗទៀត ខណៈអ្នកជំនាញនិយាយថា សិទ្ធិទទួលវ៉ាក់សាំងបានគួរតែត្រូវបានពង្រីកដើម្បីឲ្យមានការកើនឡើងនៃចំនួនការចាក់វ៉ាក់សាំងនាពេលថ្មីៗនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៣,២០២,៧៨៣ ករណី និងមានអ្នកស្លាប់ចំនួន ១៦៨,៤៦៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រោយផ្អាកផ្គត់ផ្គង់វ៉ាក់សាំងទៅ COVAX ឥណ្ឌា ចាប់ផ្ដើមចាក់ដល់ប្រជាជនអាយុពី ៤៥ ឆ្នាំឡើងទៅ
ចុចអាន ៖ ឆ្លងខ្លាំងប៉ុណ្ណឹងហើយ តែអភិបាលរដ្ឋ Delhi ថា គ្មានផែនការបិទរដ្ឋឥណ្ឌានេះឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


