Connect with us

សុខភាព

សូម​ប្រុងប្រយ័ត្ន​ពី​ការពុល​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រភេទ អូ​ហ្គា​ណូ​ផូស្វ័រ​!

បានផុស

នៅ

​ក​) អូ​ហ្គា​ណូ​ផូស្វ័រ (Organophosphorés) ជា​អ្វី​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ប្រភេទ​មួយ​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​ត្រូវ​យក​មក​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​កសិកម្ម​។​

​ខ​) ផ្លូវ​នៃ​ការពុល (Voies d’intoxication)៖

​ជាទូទៅ​ផ្លូវ​នៃ​ការពុល តាមរយៈ ៣ ប្រ​ភេ​ទ​

១. តាម​មាត់ (orale): ដែល​យើង​ជួប​ច្រើនជាងគេ ក្នុង​គោលបំណង​សម្លាប់​ខ្លួន ឬ​ដោយសារ​ការផឹក​ច្រឡំ​ផ្សេងៗ​។​

២. តាម​ស្បែក (transdermique): វា​អាច​កើតឡើង ដោយ​ថ្នាំ​ប្រឡាក់​នឹង​សំលៀកបំពាក់ ឬ​ការប៉ះពាល់​ផ្ទាល់​។​

៣. តាមផ្លូវ​ដង្ហើម​: នៅពេលដែល​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​នេះ ដោយ​មិនបាន​ពាក់​ម៉ាស​ត្រឹមត្រូវ​។​

​គ​) រោគ​សញ្ញា​នៃ​ការពុល​៖

​រោគសញ្ញា​នៃ​ការពុល​ថ្នាំ (OP) វា​ស្តែងចេញ​ជា​បណ្តុំ​រោគសញ្ញា ៣ ដំណាក់កាល​:

១. សញ្ញា​ដំបូង (Symptômes précoces):

– Syndrome muscarinique: រួម​ប្រ​ស្រី​ភ្នែក (myosis), ហៀរ​សំបោរ (Rhinorrhée), ចេញ​ទឹកមាត់​ច្រើន (Hypersialorrhée), មាន​ស្លេស​ច្រើន​តាម​ទងសួត (Hypersécrétion bronchique), ចង្វាក់បេះដូង​ដើរ​យឺត​, ចុះ​សម្ពាធ​ឈាម​, ឈឺពោះ​, រាគ​…

– Syndrome nicotinique: អស់​កម្លាំង​, ខ្សោយ​សាច់ដុំ​, ពិបាក​ដកដង្ហើម​។​

– Syndrome central: វង្វេងស្មារតី​, សន្លប់​, ប្រកាច់​, វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ អាច​បណ្តាលឲ្យ​បាត់បង់​ជីវិត​។​

២. សញ្ញា​បន្ទាប់​: រោគសញ្ញា​នេះ​កើតមាន ៤៨ ទៅ ៩៦ ម៉ោង បន្ទាប់ពី​កា​ពុល​

– ការ​ខ្សោយ​នៃ​សាច់ដុំ​, វិបត្តិ​ផ្លូវដង្ហើម​

៣. សញ្ញា​នៅពេល​ក្រោយ​: រោគសញ្ញា​នេះ​កើតមាន ២ ទៅ ៣ អាទិត្យ បន្ទាប់ពី​កា​ពុល​

– ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​ប្រាសាទ (Polyneuropathie) , ស្ពឹក​

​ឃ​) ការព្យាបាល​៖

១. ការព្យាបាល​ទូទៅៈ​

– ផ្តល់​អុកស៊ីស្សែន​

– បឺត​ស្លេស​

– ដាក់​ទុយ​យោ​ដង្ហើម​សិប្បនិម្មិត ក្នុងករណី​មាន​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ឬ​បាត់បង់​ស្មារតី​

២. ដោះ​សំលៀកបំពាក់​ដែរ​ប្រឡាក់​ថ្នាំពុល​។ ហើយ​ការលាង​ក្រពះ​អាចធ្វើ​ទៅបាន លុះត្រាតែ​អ្នកជំងឺ​មាន​សភាព​នឹងន ឬ​ដាក់​ទុយយោ​ដង្ហើម​សិប្បនិម្មិត​រួច​

៣. ការព្យាបាល​ជាក់លាក់​(Traitement spécifique): ប្រើ​ថ្នាំបន្សាប​ថ្នាំពុល (OP)​។​

​ង​) ដំបូន្មាន​៖

​ដើម្បី​ចៀសវាង​ការពុល​ថ្នាំ​សម្លាប់​ល្អិត យើង​ត្រូវៈ​

– ចំពោះ​អ្នកប្រើប្រាស់ ត្រូវ​ប្រើប្រាស់​សំលៀកបំពាក់ ម៉ាស មួក និង​វ៉ែនតា​ឲ្យ​បាន​ត្រឹមត្រូវ​។​

– ទុក​ថ្នាំ​សម្លាប់​ល្អិត​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង នឹង​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​។​

– បើ​បងប្អូន​បាន​ជួប​ករណី ពុល​ថ្នាំ​សម្លាប់​ល្អិត សូម​ប្រញាប់​បញ្ជូន​អ្នករងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដែលមាន​សម្ភារៈ​គ្រប់គ្រាន់ និង​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​ទាន់​ពេលវេលា ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ប្រភេទអាហារ ញ៉ាំហើយ ​ធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម