សុខភាព
កុំលេងសើចឲ្យសោះ! ផ្សិតម្ជុលមិនបានចម្អិនឆ្អិនល្អ អាចបង្កឲ្យមានមេរោគនេះក្នុងខ្លួនភ្លាមៗ
ផ្សិត Enoki ឬខ្មែរយើងតែងចំណាំហៅថាផ្សិតម្ជុល ភាគច្រើនគឺដាំនៅប្រទេសកូរ៉េ ចិន ហើយបានចែកចាយពាសពេញពិភពលោក រួមទាំងទ្វីបអឺរ៉ុប។

ថ្មីៗនេះមន្ទីរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញវត្តមានមេរោគម៉្យាងឈ្មោះថា Listeria ដែលមាននៅក្នុងផ្សិតទាំងនេះ។ បើសិនអ្នកចម្អិនវាមិនបានឆ្អិនល្អក្នុងរយៈពេល ៣ ទៅ ១០ នាទីនៅសីតុណ្ហភាព ៧០ អង្សាសេទេ វាអាចធ្វើឲ្យអ្នកទៅជា រាគរូស ប្រកាច់ ក្ដៅខ្លួន ឈឺក្បាល ក្អួតចង្អោរ បាត់បង់តុល្យភាពនិងគ្មានកម្លាំងកំហែងក្នុងខ្លួនភ្លាមៗ។

រោគសញ្ញាទាំងនេះ អាចចាប់ផ្ដើមពីមួយថ្ងៃទៅបួនសប្ដាហ៍ បន្ទាប់ពីទទួលទានអាហារដែលមានជាតិកខ្វក់ទាំងនេះរួចមក។
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC ) ក៏បាននិយាយដែរថា នៅពេលអ្នកមានរោគសញ្ញានេះកើតឡើង បន្ទាប់ពីបរិភោគផ្សិតម្ជុល អ្នកអាចព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទីក។ ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះ រោគសញ្ញាដូចជាជំងឺផ្ដាសាយអាចវិវឌ្ឍ ហើយនាំឲ្យរលូតកូនឬសម្រាលកូនមិនគ្រប់ខែ ជាពិសេសទារកអាចគ្មានសុខភាពល្អថែមទៀតផង។

ដូច្នេះមុនទទួលទានផ្សិតម្ជុល សូមលាងសំអាតឲ្យបានស្អាត ហើយចម្អិនវាតាមគោលការណ៍នៃការណែនាំ។ បើពុំនោះទេ អ្នកអាចមានគ្រោះថ្នាក់ដោយសារអាហារទាំងនោះមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រុងប្រយ័ត្ន! ស្ត្រេសការងារខ្លាំងពេកអាចកើតជំងឺបេះដូង ពិបាកតែខ្លួនឯង
ចុចអាន៖វេជ្ជបណ្ឌិតប្រាប់គន្លឹះ ៥ យ៉ាង ជួយឲ្យគេងលក់ស្រួលពេញមួយយប់
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


