សុខភាព
កុំព្រងើយកន្តើយ! បញ្ហាស្ពឹកដៃ ករណីខ្លះធម្មតា តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ
ការស្ពឹកដៃ ជារោគសញ្ញាមួយ អាចបង្កការភ័យខ្លាច ប៉ុន្ដែក្នុងករណីខ្លះ វាបណ្ដាលមកពីផលវិបាកនៃថ្នាំពេទ្យ ដែលយើងមិនចាំបាច់ព្រួយបារម្ភទេ។ ករណីខ្លះទៀត ជាបញ្ហាធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺនានា ហើយយើងត្រូវព្យាបាលភ្លាមៗ។
ខាងក្រោមនេះ ជាមូលហេតុបណ្ដាលឲ្យយើងស្ពឹកដៃ៖
១. ជំងឺដាច់សរសៃឈាមខួរក្បាល
ក្នុងករណីខ្លះ ការស្ពឹកដៃអាចជារោគសញ្ញា ដែលយើងត្រូវព្យាបាលភ្លាមៗ ដោយវាបណ្ដាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល។ ការស្ពឹកដៃក្នុងស្ថានភាពនេះ កើតឡើងភ្លាមៗ និងប៉ះពាល់រាងកាយមួយចំហៀងតែម្ដង ហើយអ្នកជំងឺមិនអាច សូម្បីតែលើកដៃរបស់ខ្លួន។

២. រោគសញ្ញានៃជំងឺប្រហោងក្នុងប្រអប់ដៃ (Carpal Tunnel Syndrome)
មូលហេតុមួយទៀត បណ្ដាលឲ្យស្ពឹកដៃ គឺរោគសញ្ញានៃជំងឺប្រហោងក្នុងប្រអប់ដៃ (Carpal Tunnel Syndrome)។ រោគសញ្ញានេះ កើតឡើងនៅពេលសរសៃប្រសាទជាច្រើននៅក្នុងដៃ រងការគាប ឬសង្កត់។ ក្នុងដំណាក់កាលដំបូង រោគសញ្ញានៃជំងឺនេះ អាចសម្រួលបានដោយវិធីសាមញ្ញទេ ប៉ុន្ដែក្នុងដំណាក់កាលចុងក្រោយ ចាំបាច់ត្រូវវះកាត់។
៣. រោគសញ្ញា Thoracic Outlet Syndrome
រោគសញ្ញា Thoracic Outlet Syndrome បណ្ដាលមកពីការគាបសរសៃប្រសាទ ឬសរសៃឈាម នៅចន្លោះឆ្អឹងដងកាំបិត (Collarbone) និងឆ្អឹងជំងឺ។ វាក៏អាចបណ្ដាលមកពីការស្ពាយកាតាបធ្ងន់ៗ ឬធំៗផងដែរ។ ស្រីៗ ប្រឈមការកើតរោគសញ្ញានេះជាងប្រុសៗ។
៤. ការខូចសរសៃប្រសាទដោយជំងឺទឹកនោមផ្អែម (Diabetic Neuropathy)
បញ្ហានេះ កើតឡើងលើអ្នកជំងឺទឹកនោមផ្អែម ដោយកម្រិតជាតិស្ករខ្ពស់ក្នុងឈាម បានបំផ្លាញសរសៃប្រសាទ ក្នុងរាងកាយ។ ក្នុងស្ថានភាពនេះ អាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ដូចជា ពិការអវយវៈ ហើយយើងចាំបាច់ត្រូវដឹងអំពីបញ្ហាកំពុងឡើង និងព្យាបាលភ្លាមៗ។

៥. ជំងឺប្រឆាំងប្រព័ន្ធការពារ Lupus
ជំងឺប្រឆាំងប្រព័ន្ធការពារ Lupus កើតឡើង នៅពេលប្រព័ន្ធការពារ ដំណើរការខុសប្រក្រតី ដោយវាបែរទៅជាបំផ្លាញសរីរាង្គ និងជាលិកាវិញ។ រោគសញ្ញា រួមមានស្ពឹកដៃ ប៉ុន្ដែវាអាស្រ័យទៅលើផ្នែកនៃរាងកាយ ដែលរងការប៉ះពាល់៕
ចុចអាន៖ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន
ចុចអាន៖គោលការណ៍សុខភាពទាំង ៧ អាចជួយពង្រឹងភាពស៊ាំប្រឆាំងនឹងកូវីដ អំឡុងនៅផ្ទះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


