សុខភាព
ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?
ស្រីៗ គ្នាយើងមួយចំនួន ពេលមករដូវតែងបារម្ភ មិនសូវហ៊ានញ៉ាំអីផ្តេសផ្តាសទេ ហើយមានគ្នាយើងមួយចំនួនញ៉ាំថ្នាំបំប៉នសុខភាព ឬជួយថែរក្សាសម្ផស្ស តែដល់ពេលមករដូវមិនហ៊ានលេបថ្នាំ។ ចុះបើមករដូវញ៉ាំថ្នាំបំប៉នផ្សេងៗបានអត់? មានប៉ះពាល់អីទេ?
ដើម្បីសម្រាយចម្ងល់មួយនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ បានឲ្យដឹងថា ចំពោះស្រីៗដែលកំពុងញ៉ាំពពួកថ្នាំបំប៉នសុខភាព ឬថែសម្រស់អស់នោះ គឺនៅតែអាចញ៉ាំបានពេលមករដូវ គ្មានបញ្ហាប៉ះពាល់អីដល់សុខភាពទេ។
លោកវេជ្ជបណ្ឌិតបន្តថា ការលេបថ្នាំអស់នោះពេលមករដូវក៏មិនបណ្តាលឲ្យអាក់រដូវ ឬធ្វើទុក្ខឲ្យឈឺចុកចាប់អីដែរ។ ផ្ទុយទៅវិញ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា ការដែលមិនប៉ះពាល់នោះ គឺលុះត្រាតែជាថ្នាំដែលមានការបញ្ជាក់ និងមានការណែនាំឲ្យប្រើប្រាស់ត្រឹមត្រូវ មិនមែនថ្នាំដែលគ្មានប្រភពច្បាស់លាស់ទេ។
ក្នុងករណីលេបថ្នាំមិនល្អ ផ្តេសផ្តាស វាមិនត្រឹមតែមិនល្អពេលមករដូវទេ តែវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទូទៅ ពេលដែលលេបវាយូរៗទៅ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឈឺចាប់ខ្លាំងពេលមករដូវ អាហារនិងភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


