សុខភាព
បើឈឺកដៃឬថ្លោះដៃ តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីជាសះស្បើយវិញ
ក) មូលហេតុនៃជំងឺនេះវាធ្វើឲ្យមាន៖
– ការឈឺចាប់នៅកដៃ
– ម្រាមដៃចាប់កាន់អ្វីៗមិនបាន
– គាំងចលនាសន្លាក់
– ស្វិតសាច់ដុំ
លោកអ្នកគួរតែមានការចាប់ផ្ដើមព្យាបាលដោយចលនាឲ្យបានឆាប់រហ័ស ក្នុងគោលបំណងពត់ចលនាសន្លាក់កដៃដែលគាំង បង្កើនចលនាកដៃនិងម្រាមដៃ ការចាប់កាន់វត្ថុផ្សេងៗ និងស្ដារចលនាការងារប្រចាំថ្ងៃឡើងវិញ ដែលអាចបម្រើការងារបានដូចធម្មតា។
ខ) វិធីព្យាបាល៖
– ព្យាបាលដោយស្អំសរសៃម៉ាស៊ីន Micro Thermy
– ព្យាបាលដោយម៉ាស៊ីន Ultrasound
– ព្យាបាលដោយបន្ទន់ជាលិកាសាច់ដុំដែលជាប់ស្អិត
– ព្យាបាលពត់សន្លាក់កដៃ


គ) តើត្រូវធ្វើចលនាលំហាត់ដោយខ្លួនឯងយ៉ាងដូចម្ដេចខ្លះ?
– ការបត់និងលា កដៃ
– ត្រឡប់បាតដៃផ្កាប់និងផ្ងារ
– ប្រអប់ដៃងាកទៅខាងមេដៃ និងទៅខាងកូនដៃ
– ទាញពន្លាតដោយបត់កដៃ
– ទាញពន្លាតដោយច្រត់កដៃ
– ចលនាបត់លាម្រាមដៃ

ការតាមដាន ការពិគ្រោះ ការពិនិត្យព្យាបាល ការស្ដារចលនាប្រចាំថ្ងៃឡើងវិញ ជាមួយគ្រូពេទ្យព្យាបាលដោយចលនាជាការចាំបាច់។ ដូចនេះ នៅពេលលោកអ្នកមានបញ្ហាឈឺនៅកដៃលោកអ្នកគួរតែអញ្ជើញទៅជួបគ្រូពេទ្យជំនាញព្យាបាលដោយចលនានៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីទទួលការព្យាបាល និងការណែនាំលម្អិតបន្ថែមពីបញ្ហានេះ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក



