សុខភាព
ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
បន្ទាប់ពីរកឃើញអ្នកផ្ទុក COVID-19 លើទឹកដីខ្មែរ ប្រជាជនមួយចំនួនធំជ្រួលច្របល់រកទិញម៉ាស់ និងទឹកលាងដៃ ឬជេល ហើយរបស់អស់ទាំងនេះគឺភាគច្រើនដាច់ស្ដុក ឯតម្លៃឡើងទ្វេដង។ ដូចនេះហើយបាន ជាមានអ្នកជំនាញជាច្រើនណែនាំឲ្យប្រើអាល់កុលជំនួសវិញ។

ប៉ុន្តែការប្រើអាល់កុលនេះទៀតសោតមិនបានអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឡើយ ដោយជ្រើសរើសប្រភេទអាល់កុលមានដឺក្រេខ្ពស់បំផុតរហូតដល់ ៩៧ ដឺក្រេ ឬយកអាល់កុលសុទ្ធទៅលាងដៃតែម្ដង។ ឱសថការីឧត្តម សុធី នាងសុធា បានឲ្យដឹងថា នោះជារឿងមិនគួរធ្វើ ការប្រើអាល់កុលទាំងដឺក្រេខ្ពស់ ព្រោះគិតថាអាល់កុលកាន់តែខ្ពស់ កាន់តែអាចសម្លាប់មេរោគកាន់តែងាប់អស់ ជាទង្វើមិនត្រឹមត្រូវឡើយ ។

កញ្ញាបានបន្តទៀតថា ការប្រើអាល់កុលសុទ្ធ ឬដឺក្រេខ្ពស់មិនបានជួយសន្សំសំចៃយើងឡើយ តែជាការខាតបង់ទៅវិញ ព្រោះវាងាយហើរ ហើយមិនអាចនៅយូរសម្លាប់មេរោគកើតទេ។ ដូចនេះហើយយើងគួរយកអាល់កុលដែលមានកម្រិត ៦០ ទៅ ៨០ ដឺក្រេ ទើបអាចសម្លាប់មេរោគបាន។

ឱសថការីរូបនេះបានបន្តទៀតថា ប្រសិនបើយើងប្រើអាល់កុលដឺក្រេខ្ពស់ពេក នាំឲ្យប៉ះពាល់ចំពោះសុខភាពស្បែកទៅវិញទេ ដូចជារលាកស្បែក ស្ងួតស្បែក ក្រហមស្បែក។ ដូចនេះបើទិញអាល់កុល ៩៧ ដឺក្រេត្រូវយកមកពង្រាវជាមួយទឹក ហើយមួយវិញទៀតពេលយកអាល់កុលមកប្រើ ត្រូវបិទគម្របឲ្យបានភ្លាមៗ ព្រោះពេលចំហវានឹងថយចុះដឺក្រេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រុងប្រយ័ត្ន ជែលឬអាល់កុលអាចគ្មានប្រសិទ្ធភាពឬហួត ខណៈប្រើក្នុងរយៈពេល ២៨ ថ្ងៃ ក្រោយបើករួច
ចុចអាន៖ កែទម្លាប់បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនចេញភ្លាម ប្រយ័ត្នសម្លាប់ទាំងមនុស្ស
ចុចអាន៖ ក្រើនរំឭកវិធីសម្អាតដៃដែលត្រឹមត្រូវអាចសម្លាប់មេរោគបាន តែមិនឱ្យខូចស្បែក
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


