សុខភាព
យុវវ័យគួរញ៉ាំអីខ្លះ បើចង់បានសុខភាពល្អ រៀនឆ្លាត ធ្វើការរហ័ស?
មនុស្សយើងទោះស្ថិតក្នុងវ័យណាក៏ដោយ សុទ្ធតែត្រូវការសារធាតុចាំបាច់ដើម្បីទ្រទ្រង់រាងកាយ មិនថាក្មេង ចាស់ យុវវ័យទេ គ្រាន់តែថា របបអាហារអាចនឹងខុសគ្នា។ អត្ថបទនេះនឹងលើកយកអាហារល្អៗសម្រាប់យុវវ័យ ពិសេសប្រុសៗ ដើម្បីជួយទ្រទ្រង់សុខភាពឲ្យបានល្អ រៀនកាន់តែពូកែ ចាប់ផ្តើមជីវិតការងារកាន់តែប្រសើរ។
១- ម៉េចក្មេងទើបពេញវ័យត្រូវការរបបអាហារមានតុល្យភាព?

ពេញវ័យ មិនសំដៅតែគ្រប់ការ ឬគ្រប់អាយុប៉ុណ្ណោះទេ ពេញវ័យ ជាពេលវេលាសំខាន់បំផុតដែលរាងកាយត្រូវការស្រូបយកអាហារជីវជាតិល្អៗ ដើម្បីបំពេញតម្រូវការលូតលាស់ជាច្រើន ដូចជា ឆ្អឹង ខួរក្បាល និងបង្កើនថាមពល ជាដើម។
អំឡុងពេលនេះ យើងត្រូវការថាមពលដើម្បីបំពេញកិច្ចការងារសំខាន់ៗមួយចំនួន ពិសេសការប្រកួតប្រជែងខ្លាំង ជាមួយការសិក្សាថ្នាក់ឧត្តម ដែលជាស្ពានត្រួសត្រាយផ្លូវទៅរកអនាគតភ្លឺស្វាង ហើយបើមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់ កាយសម្បទា សតិបញ្ហា ក៏ចុះខ្សោយទៅតាមហ្នឹងដែរ។ យ៉ាងណា របបអាហារសម្រាប់យុវជន ក៏ខុសគ្នាពីយុវតី ព្រោះប្រុសៗ គឺត្រូវការអាហារមានជីវជាតិបំប៉នខ្ពស់ជាងស្រីៗ។
២- អាហារមានតុល្យភាពសម្រាប់យុវវ័យ

រាងកាយត្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃជាចាំបាច់ ដោយក្នុងនោះ អ្នកឯកទេសបានណែនាំឲ្យញ៉ាំសារធាតុចិញ្ចឹមក្នុងកម្រិតត្រឹមត្រូវមានដូចជា៖
– អាហារថាមពល៖ ២០០០ គីឡូកាឡូរី
– ប្រូតេអ៊ីន៖ ៥០ ក្រាម
– កាបូអ៊ីដ្រាត៖ ២៦០ ក្រាម
– ស្ករ៖ ៩០ ក្រាម
– ខ្លាញ់៖ ៧០ ក្រាម
– ខ្លាញ់ឆ្អែត៖ ២០ ក្រាម
– អំបិល៖ ៦ ក្រាម
៣- របបអាហារប្រចាំថ្ងៃសម្រាប់យុវវ័យ
– អាហារពេលព្រឹក៖ ដើម្បីផ្តល់ភាពរឹងមាំដល់មេតាបូលីស អាចចាប់ផ្តើមថ្ងៃថ្មីជាមួយអាហារពេលព្រឹកដែលសម្បូរប្រូតេអ៊ីន។ បើយើងហាត់ប្រាណពេលព្រឹកទៀតនោះ អាហារពេលព្រឹកសម្បូរដោយប្រូតេអ៊ីន ជួយជំរុញការជាសះស្បើយ និងជួសជុលឡើងវិញនៃប្រព័ន្ធសាច់ដុំ។ ស៊ុត គឺល្អសម្រាប់អាហារពេលព្រឹក ព្រោះមានតុល្យភាពលើប្រូតេអ៊ីន និងខ្លាញ់។ ជម្រើសដ៏ល្អផ្សេងទៀត រួមមាន សាច់ភ្លៅក្រោយជ្រូកឥតជាប់ខ្លាញ់ ត្រី ពិសេសត្រីសាលម៉ុន និងពពួកអាហារផលិតពីទឹកដោះមានខ្លាញ់ទាប។ ដោយសារប្រព័ន្ធរំលាយអាហារត្រូវការពេលយូរដើម្បីបំបែកជាតិប្រូតេអ៊ីនពីអាហារ ហេតុនេះញ៉ាំប្រូតេអ៊ីន ជួយយើងមានអារម្មណ៍ឆ្អែតបានយូរ អាចជួយកាត់បន្ថយចំនួនកាឡូរី ពីអាហារយើងញ៉ាំពេញមួយថ្ងៃ។

– អាហារថ្ងៃត្រង់៖ អាហារថ្ងៃត្រង់ ជារបបអាហារចាំបាច់បំផុត គួរមានផ្ទុកទាំងប្រូតេអ៊ីនសុទ្ធគ្មានជាប់ខ្លាញ់ និងកាបូអ៊ីដ្រាតក្នុងជាតិម្សៅអាមីដុង។ យើងត្រូវការកាបូអ៊ីដ្រាតសម្រាប់ការផលិតថាមពល បើកាត់បន្ថយការញ៉ាំកាបូអ៊ីដ្រាត នឹងធ្វើឲ្យអស់កម្លាំង។ យ៉ាងណា មិនមែនគ្រប់កាបូអ៊ីដ្រាតទាំងអស់ ត្រូវបានបង្កើតឡើងឲ្យមានតុល្យភាពក្នុងរាងកាយនោះទេ គួរបន្តញ៉ាំកាបូអ៊ីដ្រាតផ្តល់នូវកំណើនឡើងស្មើ នឹងធ្វើឲ្យជាតិស្ករក្នុងឈាមមានកម្រិតដេរ។ គ្រាប់ធញ្ញជាតិសម្រូប មានជាតិកាកសរសៃខ្ពស់ គឺជាជម្រើសល្អ ជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរ និងជួយរក្សាថាមពលរាងកាយទៀតផង។
– អាហារពេលល្ងាច៖ អាហារពេលល្ងាច ចាំបាច់ត្រូវមានកាបូអ៊ីដ្រាត លាយជាមួយខ្លាញ់ល្អ ដើម្បីជួយសុខភាពកាន់តែល្អ ជួយរាងកាយផលិតថាមពលសម្រាប់ការលូតលាស់ និងការជួសជុលប្រព័ន្ធដំណើរក្នុងរាងកាយដែលទទួលផលប៉ះពាល់ពេញមួយថ្ងៃ។ ខ្លាញ់ល្អសម្រាប់សុខភាពល្អ សម្បូរក្នុងសាច់ត្រីសាលម៉ុន ត្រីសាបាក់ ឬត្រីឈាម គ្រាប់ធញ្ញជាតិ និងប្រេងក្នុងរុក្ខជាតិជាដើម។ ជាមួយគ្នានេះ កុំភ្លេចបន្លែសម្បូរជាតិទឹកផង។
– អាហារសម្រន់៖ សម្រាប់អាហារសម្រន់ដែលអាចបំពេញតម្រូវការថាមពល និងផ្តល់អត្ថប្រយោជន៍ច្រើនមានដូចជា៖
- បឺរសណ្តែកដី និងផ្លែចេកដាក់លើនំប្រៃ
- ក្រែមផ្លែប៊ើរ លាយជាមួយបន្ទះសាច់មាន់
- សាច់គ្រាប់ធញ្ញជាតិ និងពោតលីង
- ក្រែមមានជាតិខ្លាញ់ទាប ជាមួយនំប្រៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?
ចុចអាន៖ មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន