សុខភាព
ជំងឺ៦ ប្រភេទ គ្រោះថ្នាក់ខ្លាំងនៅរដូវទឹកជំនន់ និងវិធីការពារនាំធ្ងន់
ទឹកជំនន់គឺជាហេតុការណ៍មួយដែលលំបាកខ្លាំង ជាពិសេសគឺវានាំមកនូវការខូចខាតផ្ទះសម្បែងនិងផលដំណាំផ្សេងៗ។ ខណៈនេះទឹកជំនន់ក៏នាំបញ្ហា សុខភាពមកជាមួយដែរ។
ខាងក្រោម ជាជំងឺគ្រោះថ្នាក់ចំនួន ៦ ដែលមកជាមួយទឹក និងវិធីដើម្បីការពារកុំឲ្យវាកើតឡើងចំពោះយើង។
១ ជំងឺ leptospirosis
ជំងឺនេះបណ្ដាលមកពីលាមកសត្វ ជាពិសេសកណ្តុរត្រូវបានលាយជាមួយទឹក ហើយចូលក្នុងខ្លួនយើងតាមរយៈស្នាមរបួសឬសំណឹក។ វាអាចបណ្ដាលឲ្យឈឺក្បាល និងគ្រុនក្តៅខ្លាំង។
វិធីការពារ៖ កុំឧស្សាហ៍ដើរកាត់ទឹក។ បើចាំបាច់សូមលាងជើងជានិច្ច ក្រោយដើរកាត់ក្នុងទឹក។

២ រាគ
គេដឹងច្បាស់ថា ទឹកជំនន់ធ្វើឲ្យការធ្វើដំណើរកាន់តែពិបាក។ បញ្ហាកាន់តែធំ គឺរឿងអាហារនឹងកើតឡើង។ នេះរួមបញ្ចូលទាំងអនាម័យ និងគុណភាពអាហារផងដែរ។ ជំងឺនេះជារឿយៗត្រូវបានរកឃើញនៅក្នុងព្រឹត្តិការណ៍នេះ ដោយសារតែការប្រើប្រាស់ទឹកមិនស្អាត ហូបមិនស្អាតជាដើម។
វិធីការពារ៖ ផឹកទឹកស្អាតក្នុងដបបិទជិត។ មុនផឹក សូមដាំទឹកឲ្យពុះ ដើម្បីសម្លាប់មេរោគជាមុនសិន។
៣ ទឹកស៊ីជើង

ទឹកស៊ីជើងក៏ជាជំងឺមួយដែលគ្រោះថ្នាក់ ហើយតែងកើតឡើងជាមួយនឹងសំណើមនៃទឹក ដែលអាចឲ្យផ្សិតលូតលាស់បាន។ ជើងមិនស្អាតរបស់យើង គឺជាកន្លែងល្អឥតខ្ចោះសម្រាប់ផ្សិត ហើយនៅទីបំផុតវានឹងប្រមូលផ្ដុំកកកុញ។
វិធីការពារ៖ ចៀសវាងការប៉ះពាល់ជាមួយទឹកញឹកញាប់។ បើចាំបាច់ចៀសមិនបាន សូមលាងសំអាត ហើយជូតវាឲ្យស្ងួត។
៤ ជំងឺគ្រុនឈាម
នៅពេលមានទឹកជំនន់ ទឹកនឹងនៅជុំវិញកន្លែងស្នាក់នៅរបស់យើង ហើយក្លាយជាកន្លែងបង្កាត់ពូជមូសគ្រប់ប្រភេទ។ នេះបណ្ដាលឲ្យមូសមួយចំនួនធំ មានលទ្ធភាពបង្កើតជាជំងឺគ្រុនឈាម។
វិធីបង្ការ៖ ការដោះស្រាយបុព្វហេតុនេះ គឺពិបាក។ ដូច្នេះអ្នកត្រូវតែលាបថ្នាំការពារមូសរាល់ពេល រួមទាំងពេលគេង អ្នកគួរតែចងមុងដើម្បីការពារគ្រោះថ្នាក់ ដែលចូលមកក្នុងជំងឺដោយមិនដឹងខ្លួន។
៥ បញ្ហាស្ត្រេស

នៅពេលមានទឹកជំនន់ ដែលបណ្ដាលឲ្យរងការខូចខាត តើអ្នកណានឹងមិនតានតឹង? មនុស្សម្នាក់ៗអាចមានភាពតានតឹងមិនដូចគ្នាទេ អាស្រ័យលើកត្តា។ រួមទាំងការធ្លាក់ទឹកចិត្ត ធុញទ្រាន់នឹងការប្រយុទ្ធប្រឆាំងវិបត្តិ ដែលកើតឡើងរហូតដល់អារម្មណ៍របស់យើងបន្តិចម្តងៗ អាចបង្កើតជាជំងឺផ្លូវចិត្តមកដែរ។
វិធីការពារ៖ អ្នកត្រូវមានស្មារតីនិងទទួលយកនូវអ្វីដែលបានកើតឡើង ដើម្បីឲ្យដឹងខ្លួនមុន។ រួមទាំងអ្នកនៅជុំវិញ អ្នកត្រូវតែលើកទឹកចិត្តគ្នា។ ព្រោះបើយើងអាចឆ្លងកាត់វាបាន យើងត្រូវជួយគ្នាទៅវិញទៅមក ដើម្បីមានក្ដីសង្ឃឹមជាមួយគ្នាជានិច្ច។
៦ កូវីដ១៩

មនុស្សគ្រប់គ្នា បានដឹងពីភាពភ័យរន្ធត់នៃជំងឺឆ្លងនេះ ជាមួយនឹងទឹកជំនន់ គម្លាតត្រូវបានកាត់បន្ថយ។ ហើយនៅក្នុងស្ថានភាពបែបនេះ គ្រប់គ្នាសុទ្ធតែមិនច្បាស់ថាអ្នកណាជាអ្នកឆ្លង រួមទាំងទីភ្នាក់ងារដែលមិនមានការត្រួតពិនិត្យច្បាស់លាស់។ ដូច្នេះ ត្រូវរក្សាគម្លាតឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ហើយបន្តការឃ្លាំមើលអាការជានិច្ច។
វិធីការពារ៖ ប្រសិនបើអ្នកនៅកន្លែងដែលមិនមានទំនុកចិត្ត អ្នកគួរតែដាក់ខ្លួនឯងយ៉ាងតិច ១៤ ថ្ងៃ ហើយចងចាំថាត្រូវពាក់ម៉ាស់រាល់ពេលដែលយើងជួបមនុស្សផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ ចំណុចខ្លឹមៗ ទាក់ទងរឿងគ្រុនឈាម គ្រប់គ្នាត្រូវដឹង
ចុចអាន៖ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង
ចុចអាន៖៥ វិធីងាយៗ ដើម្បីការពារខ្លួនឯងនិងគ្រួសារពីជំងឺគ្រុនឈាម ក្នុងរដូវនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


