សុខភាព
ថ្នាំ Molnupiravir មិនមែនចេះតែប្រើៗទេ ប្រយ័ត្នខុសការណែនាំ
កាលពីដើមឆ្នាំថ្មីនេះ គ្រប់គ្នាច្បាស់ជាបានឃើញព័ត៌មានលើបណ្ដាញសង្គមពីចំនួនមនុស្សជាច្រើននាក់នាំគ្នាទៅទិញថ្នាំ Molnupiravir សម្រាប់ប្រើប្រាស់ ចំពេលករណីវិជ្ជមានវីរុសបំប្លែងអូមីក្រុងកំពុងកើនមាន។ ថ្នាំ Molnupiravir អាចទប់ស្កាត់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាត់បន្ថយហានិភ័យស្លាប់ និងការពារការបំប្លែងខ្លួនថ្មីរបស់វីរុសកូវីដ-១៩ តែយើងមិនគួរចេះតែប្រើតាមគ្នា មិនបានដឹងពីការណែនាំថាគួរប្រើបែបណា ឬក្រុមមនុស្សណាអាចប្រើបាន ឬអត់នោះទេ។

បើតាមព័ត៌មានសំខាន់នៃការចេញវេជ្ជបញ្ជាប្រើថ្នាំ Molnupiravir របស់ FDA សហរដ្ឋអាមេរិក ឲ្យដឹងថា ថ្នាំនេះអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យមចំពោះមនុស្សពេញវ័យដែល៖
- មានលទ្ធផលវិជ្ជមាននៃវីរុសកូវីដ-១៩
- មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាករណីធ្ងន់ធ្ងរ រួមទាំងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬប្រឈមនឹងស្លាប់
- អ្នកជំងឺដែលមិនអាចទទួលបានជម្រើសនៃការព្យាបាលកូវីដ-១៩ ផ្សេងទៀតដែលអនុញ្ញាតប្រើប្រាស់ដោយ FDA សហរដ្ឋអាមេរិក។
ស្របពេលគ្នានេះដែរ FDA សហរដ្ឋអាមេរិកក៏បានណែនាំបន្ថែមពីការប្រើប្រាស់ថ្នាំ Molnupiravir ថា ថ្នាំនេះមិនត្រូវបានអនុញ្ញាតឲ្យប្រើចំពោះអ្នកជំងឺដែលមានអាយុតិចជាង ១៨ ឆ្នាំទេ។ Molnupiravir មិនត្រូវបានអនុញ្ញាតឲ្យប្រើលើសពី ៥ ថ្ងៃជាប់ៗគ្នាដែរ។
FDA អាមេរិកបន្តថា Molnupiravir ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើការពារមុនឆ្លង ឬក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ- ១៩ទេ។ ម៉្យាងវិញទៀត ស្ត្រីពពោះ ក៏មិនអាចប្រើថ្នាំនេះសម្រាប់ព្យាបាលកូវីដ-១៩បានដែរ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃបាន។

ទោះជាឥឡូវនេះ មានថ្នាំព្យាបាលកូវីដ-១៩ ដែលមានសមត្ថភាពក្នុងការកាត់បន្ថយករណីធ្ងន់ធ្ងរ ឬចូលសម្រាកក្នុងមន្ទីរពេទ្យ យើងគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងកូវីដ -១៩ និងបន្តអនុវត្តវិធាការសុខាភិបាលតាមការណែនាំពីក្រសួងសុខាភិបាល៕
ចុចអាន៖ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ បានឬអត់?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


