សុខភាព
ក្រោយជាសះស្បើយពីកូវីដ-១៩ អ្នកជំងឺអាចប្រឈមនឹងរោគសញ្ញាពិបាកទាំងនេះ
ក្រោយជាសះស្បើយពីកូវីដ-១៩ អ្នកជំងឺជាងពាក់កណ្ដាលអាចបន្តរោគសញ្ញារយៈពេលវែង រហូតដល់ ៦ខែ ឬលើសពីនេះ អាស្រ័យតាមលក្ខខណ្ឌសុខភាពរបស់ពួកគេម្នាក់ៗ។

មនុស្សក្នុងចំណោមនោះ ពួកគេមិនត្រឹមតែប្រឈមនឹងបញ្ហាសុខភាពផ្លូវកាយប៉ុណ្ណោះទេ ថែមទាំងមានវិបត្តិផ្លូវចិត្ត រយៈពេលយូរ យ៉ាងហោច ៦ខែ បន្ទាប់ពីចេញពីមន្ទីរពេទ្យ។
អ្នកនិពន្ធអត្ថបទសិក្សា លោក Paddy Ssentongo និងជាជំនួយការសាស្ត្រាចារ្យស្រាវជ្រាវពីមជ្ឈមណ្ឌលប្រព័ន្ធប្រសាទនៅ សាកលវិទ្យាល័យ Park រដ្ឋ Pennsylvania សហរដ្ឋអាមេរិក មានប្រសាសន៍ថា អ្នកជាសះស្បើយ មិនមែនជាភ្លាម រួចក៏ចប់នោះទេ ពួកគេត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្ត ដើម្បីប្រយុទ្ធគ្នាជាមួយកូវីដ-១៩ រយៈពេលវែងបន្ថែមទៀត។

ការស្រាវជ្រាវដែលបានធ្វើទៅលើមនុស្សជាង ២៥ ម៉ឺននាក់ កំលុងខែធ្នូ ឆ្នាំ ២០១៩ រហូតដល់ខែមីនា ឆ្នាំ ២០២១ បានរកឃើញថា អ្នកជំងឺភាគច្រើន (៧៩%) មានវិបត្តិហិរញ្ញវត្ថុ បន្ទាប់ពីសម្រាកព្យាបាលមួយេរយៈ។
ទិន្នន័យសិក្សាបញ្ជាក់ទៀតថា មនុស្សជាងពាក់កណ្តាល ក្រោយចេញពីពេទ្យ មានការស្រកទម្ងន់ អស់កម្លាំង ក្តៅខ្លួន ឬឈឺខ្លួនប្រាណ ខណៈអ្នកខ្លះទៀត មានបញ្ហាក្នុងការចល័តចុះឡើង ហើយស្ទើរតែ១ភាគ៤មានការលំបាកក្នុងការផ្តោតអារម្មណ៍។
ក្រៅពីនោះ អ្នកជំងឺខ្លះមានជំងឺថប់បារម្ភទូទៅ។ ចំណែកសល់ខ្លះទៀត មានបញ្ហាដកដង្ហើម ហើយជិត ១ភាគ៥ មានបញ្ហាជ្រុះសក់ ឬឡើងកន្ទួលលើស្បែក។
មិនទាន់អស់នៅឡើយ អ្នកជំងឺមួយចំនួនក៏ប្រឈមនឹងការឈឺទ្រូង ឬញ័រទ្រូង និងប្រឈមជំងឺបេះដូង ឈឺពោះ ខ្វះចំណង់អាហារ រាក និងក្អួតផងដែរ។
យ៉ាងណាមិញ អ្នកជំងឺមិនសុទ្ធតែមានគ្រប់រោគសញ្ញាទាំងអស់នេះឡើយ ហើយក្នុងចំណោមនោះ មានខ្លះបន្តចេញអាការតែមួយខែឬពីរខែប៉ុណ្ណោះ។
ការរកឃើញនេះត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធើណេត នៅក្នុងទស្សនាវដ្ដី JAMA Network Open៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UPI
ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ មានហានិភ័យខ្ពស់នៃការដាច់សរសៃឈាមខួរក្បាលនិង គាំងបេះដូង មួយឆ្នាំក្រោយ
ចុចអាន៖ អ្នកជាសះស្បើយពី ដែលតា មានអង់ទីគ័រការពារបានល្អដូចចាក់វ៉ាក់សាំងពីរដូស
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


