ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៤ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ ឧសភា នេះថា គិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ នេះ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណជិត ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយគិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ មានអ្នកចុះឈ្មោះចូលរៀនចំនួន ៣៧ ១៣៥ នាក់ (ស្រី ១២ ៧៦៤ នាក់) និងបាននិងកំពុងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) សរុបចំនួន ១៧ ៣៩៨ នាក់ (ស្រី ៥ ៦៨១ នាក់) ស្មើនឹងចំនួន ៨០៥ ថ្នាក់ បន្ទាប់ពីបានបើកវគ្គសិក្សាជាលើកដំបូងកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយសិក្សាលើវិស័យសំណង់, អគ្គិសនី និងថាមពល , អេឡិចត្រូនិក ,កម្មន្តសាល , មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា ,សេវាកម្ម, បរិក្ខារត្រជាក់ និងកម្តៅ, ទេសចរណ៍, និងកសិកម្ម និង កសិ-ឧស្សាហកម្ម។
លោក កត្តា អ៊ន បានបន្ថែមថា តាមគម្រោង កម្មវិធីបណ្ដុះបណ្ដាលវគ្គទី ១ នឹងត្រូវបញ្ចប់នៅចុងខែឧសភាខាងមុខនេះ។ រីឯវគ្គទី ២ បានចាប់ផ្តើមរៀនជាបន្តបន្ទាប់នៅតាមសាលាបណ្ដុះបណ្ដាលនានាប្រសិនបើមានសិស្សចន្លោះពី ២០ ទៅ ៣០ នាក់ នឹងអាចបើកថ្នាក់រៀនបានហើយ។

លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បន្តចុះឈ្មោះចូលរៀនឱ្យបានច្រើនបន្ថែមទៀត ព្រោះថាការចុះឈ្មោះចូលរៀនជំនាញនេះគឺមិនតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ហើយថែមទទួលបានថវិកាប្រចាំខែចំនួន ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពពេលកំពុងសិក្សាទៀតផង។ ចំណែកយុវជនមកពីគ្រួសារទូទៅ ការចុះឈ្មោះចូលរៀន ក៏អត់គិតថ្លៃដែរ តែមិនទទួលបានថវិកាប្រចាំខែដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនោះទេ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


