ព័ត៌មានអន្ដរជាតិ
កូវីដនឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា ដោយសារថ្នាំ Molnupiravir
អ្នកជំនាញផ្នែកវីរុស លោកវេជ្ជបណ្ឌិត Yong Poovorawan បានបញ្ជាក់នៅថ្ងៃចន្ទទី១៨ខែតុលានេះថា ថ្នាំប្រឆាំងមេរោគថ្មីឈ្មោះ Molnupiravir អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់បាន ក្នុងរយៈពេល៥ថ្ងៃនៃការវិវត្ត មេរោគកូវីដ-១៩។

នៅក្នុងការបង្ហោះ Facebook អ្នកជំនាញមកពីសាកលវិទ្យាល័យ ជូឡាឡុងកន រូបនេះបាននិយាយថា ថ្នាំនេះក៏អាចការពារការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ព្រោះវាផ្តល់នូវការការពារបន្ទាប់ពីលេបបាន ៥ថ្ងៃ។
លោកបានបន្ថែមថា ថ្លៃថ្នាំគួរតែធ្លាក់ចុះ នៅពេលក្រុមហ៊ុនឥណ្ឌាទាំង៥ ទទួលបានសិទ្ធិចាប់ផ្តើមផលិត។

នៅពេលថ្នាំដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្ស Merck អាចប្រើប្រាស់បានយ៉ាងទូលំទូលាយនោះ កូវីដ-១៩នឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា។ នេះបើតាមការអះអាងពីលោកវេជ្ជបណ្ឌិត Yong។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ កំពុងចរចាអំពីការទិញថ្នាំ Molnupiravir និងថ្នាំដទៃទៀត សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈរដ្ឋបាលចំណីអាហារនិងឱសថថៃ គ្រោងចុះបញ្ជីនៅចុងខែនេះឬដើមខែវិច្ឆិកា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ហេតុអ្វី អាស៊ី-ប៉ាស៊ីហ្វិក ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំ Molnupiravir ម៉្លេះ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


