ព័ត៌មានជាតិ
ឆ្លងមួយគ្រួសារនៅវាលស្បូវ មានទាំងកូនអាយុ ៣ ឆ្នាំ មានពាក់ព័ន្ធបុរសអាយុ ២៣ ឆ្នាំ
គ្រួសារមួយដែលមានឪពុកម្តាយ និងកូនបានឆ្លងវិរុសកូវីដ ១៩ នៅព្រឹកនេះ។ ពួកគេទាំង ៣ នាក់ជាសមាជិកគ្រួសារតែមួយរស់នៅបុរីលឹម ឈាងហាក់ សង្កាត់វាលស្បូវក្នុងខណ្ឌច្បារអំពៅ ហើយកូនដែលឆ្លងដែរនោះទើបតែមានអាយុ ៣ ឆ្នាំប៉ុណ្ណោះ។
បុរសជាឪពុកមានអាយុ ៣៩ ឆ្នាំ ស្នាក់នៅបុរីលឹម ឈាងហាក់ វាលស្បូវ ជាបុគ្គលិកនៅហាងកុំព្យូទ័រឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ ត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ ឆ្នាំ ដែលបានរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ២០២០ និងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។
ចំណែកស្រ្តីជាភរិយាបុរសខាងលើអាយុ ៣២ ឆ្នាំ រស់នៅបុរីលឹម ឈាងហាក់ជាមួយគ្នា ត្រូវជាបងប្អូនជីដូនមួយបុរសអាយុ ២៣ ឆ្នាំដែលរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ឆ្នូ ២០២០។
កុមារាអាយុ ៣ ឆ្នាំ ត្រូវជាកូនប្រុសបុរសស្រ្តីខាងលើ រស់នៅជាមួយឪពុកម្តាយនៅបុរី លឹម ឈាងហាក់ វាលស្បូវ ហើយក៏ត្រូវជាក្មួយប្រុសបុរសអាយុ ២៣ ឆ្នាំ ដែលបានរកឃើញវិរុសកូវីដ ១៩ នៅថ្ងៃ ០២ ធ្នូ ២០២០។

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត