សុខភាព
តិចច្រឡំថាជំងឺទាំងនេះកើតលើមនុស្សចាស់ តាមពិតក្មេងៗក៏មានដែរ
មនុស្សពេញវ័យងាយកើតជំងឺរលាកក្រពះ-ពោះវៀន ដោយសារការច្រាលទឹកក្រពះឡើងមកលើ ការញ៉ាំថ្នាំបំបាត់ការឈឺចាប់ ចំណីអាហារ ឆ្លងមេរោគ និងដោយសារពពួកវីរុសអ្វីមួយ ក្រោយប្រព័ន្ធភាពស៊ាំចុះខ្សោយ។ រោគសញ្ញាវិញមានដូចជាចុក ឆ្អល់ នៅក្នុងពោះជិតចុងដង្ហើម ញ៉ាំឆាប់ឆ្អែត តឹងឆ្អល់ក្នុងពោះពិបាកទ្រាំ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា សព្វថ្ងៃនេះកុមារតូចៗមួយចំនួនក៏មានជំងឺបែបនេះដែរ។ លោកបន្តថា កាលពីសម័យមុនយើងគិតថា ក្មេងៗគ្មានជំងឺដំបៅក្រពះ ឬពោះវៀន ដុះសាច់ក្រពះពោះវៀនអ្វីទេ ប៉ុន្តែឥឡូវនេះយើងមានម៉ាស៊ីនអង់ត្រូស្កូប ដែលអាចឆ្លុះមើលឃើញបានយ៉ាងច្បាស់។ ចំពោះមតិដែលលើកឡើងថា កាលពីមុនម្ដេចក៏គ្មានជំងឺបែបនេះ? វេជ្ជបណ្ឌិតរូបនេះបានសន្និដ្ឋានថា អាចថាពេលនោះមិនទាន់មានប្រភេទគ្រឿងម៉ាស៊ីនបែបវេជ្ជសាស្រ្តទាំងនេះប្រើប្រាស់រករោគវិនិច្ឆ័យក៏ថាបាន។
នាយកមន្ទីរពេទ្យកុមារជាតិខាងលើបានបន្តទៀតថា មូលហេតុដែលបណ្ដាលឲ្យកូនតូចកើតជំងឺនេះ លោកក៏មិនទាន់ហ៊ានបកស្រាយច្រើនឡើយ ព្រោះម៉ាស៊ីនទំនើបសម្រាប់ឆ្លុះនោះខាងមន្ទីរពេទ្យទើបទទួលបាន គ្រាន់តែថាអាចលើកយកប៉ុន្មានចំណុចខាងក្រោមនេះ៖

- ការដុះសាច់ក្រពះមកពីកំណើត
- អាហារដែលក្មេងៗញ៉ាំគ្មានអនាម័យ
- មានមេរោគដូចមនុស្សចាស់
- ញ៉ាំរបស់មានជាតិអាកុល ឬហ្គាស
- ញុំាហឹរ ឬជូរ។
ប៉ុន្តែប្រធានមន្ទីរពេទ្យកុមារជាតិរូបនេះមិនទាន់ហ៊ានសន្និដ្ឋានថា វាកើតឡើងដោយសារអ្វីមួយឲ្យពិតប្រាកដឡើយ រង់ចាំការតាមដានមួយរយៈពេលទៀតសិន។ មួយវិញទៀត ដើម្បីចៀសវាងពីជំងឺអស់ទាំងនេះ លោកបានណែនាំឲ្យយើងម្នាក់ៗត្រូវថែទាំកូនឲ្យមានអនាម័យជានិច្ច ផឹកទឹកស្អាត ព្រោះកូនក្មេងបាក់តេរីងាយជ្រៀតចូល និងមិនគួរឲ្យកូនតូចផឹកភេសជ្ជៈកំប៉ុងមានជាតិគីមី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កំហុសឆ្គង ៣យ៉ាង ធ្វើឲ្យកូនឈឺញឹក តែឪពុកម្ដាយមិនសូវចាប់អារម្មណ៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


