សុខភាព
អ្នកឆ្លងអូមីក្រុងកើនឡើង ឱសថស្ថានខ្លះដាច់ស្តុកថ្នាំ Molnupiravir និងខ្លះទៀតឡើងថ្លៃ
ថ្នាំ Molnupiravir ដែលត្រូវបានគេដឹងថា ប្រភេទឱសថ ព្យាបាលអ្នកកើតកូវីដ១៩ មានសេចក្តីរាយការណ៍មកថា បានដាច់ស្តុកនៅនៅតាមឱសថស្ថាននៅម្តុំអូឡាំពិក បឹងកេងកង និងម្តុំវត្តកោះរាជធានីភ្នំពេញកាលពីថ្ងៃសុក្រទី១៨ ខែកុម្ភៈ និងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ខណៈនៅតាមឱសថស្ថានខ្លះទៀតបានឡើងថ្លៃរហូតដល់ ៧៣ដុល្លារក្នុងមួយកំប៉ុងមាន ៤០គ្រាប់ និង ៣០ ដុល្លារ ក្នុងមួយប្រអប់មានចំនួន១០គ្រាប់។
លោក សុខ រដ្ឋា ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលបានរកជាវថ្នាំ Molnupiravir បានឱ្យដឹងថា ខ្លួនបានរកទិញថ្នាំនៅឱសថស្ថានម្តុំអូឡាំពិក តែត្រូវបានអ្នកលក់ប្រាប់ថាដាច់ស្តុក និងឱ្យរង់ចាំ រហូតដល់យប់ និងមិនអាចប្រាប់ពេលវេលាជាក់លាក់។
“អ្នកលក់ប្រាប់ថ្នាំប្រាប់ថា ប៉ុន្មានថ្ងៃនេះថ្នាំ Molnupiravir មានតម្រូវការច្រើន។ដូច្នេះលក់ដាច់ស្តុកទាំងប្រភេទកំប៉ុង និងប្រអប់”។ លោក រដ្ឋា និយាយ។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះកម្ពុជាប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៥៥២នាក់ សុទ្ធសឹងជាប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយមានចំនួន ២៨៥នាក់។

កញ្ញា ស្រី ស្រស់ រស់នៅភ្នំពេញកំពុងតម្រង់ជួរទិញថ្នាំនៅឱសថស្ថានព្រះច័ន្ទពេញវង់ម្តុំអូឡាំពិកក៏មិនអាចទិញថ្នាំ Molnupiravir បានដែរកាលពីម្សិលមិញ ដោយអ្នកលក់ប្រាប់ថា ដាច់ស្តុក និងឱ្យរង់ចាំសិន។ កញ្ញាត្រូវទិញថ្នាំ Molnupiravir ផ្ញើទៅខេត្តបាត់ដំបង សម្រាប់ម្តាយខ្លួនប្រើប្រាស់។ ” អ្នកលក់តាមអនឡាញទារថ្លៃ ៧៣ដុល្លារមួយកំប៉ុង តែខ្ញុំខ្លាចអត់សុទ្ធ ខំមករកទិញផ្ទាល់អត់មាន”។
ឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩ ឈ្មោះ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០មីលីក្រាម ត្រូវបានចែកចាយនៅកម្ពុជា កាលពីចុងឆ្នាំ២០២១កន្លងមក ក្នុងតម្លៃ៥៥ដុល្លារ ក្នុងមួយកំប៉ុង ដែលមានចំនួន៤០គ្រាប់។ បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញ ពី៥ដល់១០កំប៉ុង។ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០កំប៉ុង ហើយអាចលក់បន្ត ក្នុងតម្លៃមិនលើសពី ៦៥ ដុល្លារ អាមេរិក ក្នុង១កំប៉ុង។
ចំណែកលោក កៅ សុផា ដែលបានមកទិញថ្នាំ Molnupiravir នៅឱសថស្ថានមួយនៅផ្សារបឹងកេងកងនិយាយថា ឱសថស្ថានបានលក់ដាច់ស្តុក និងខ្លះទៀតពិបាករកទិញដោយសារតម្លៃឡើងខ្ពស់។ “កន្លែងខ្លះដាច់ស្តុក និងខ្លះឡើងថ្លៃ ខ្ញុំធ្លាប់ទិញ១ប្រអប់ ១៣ដុល្លារជាងឥឡូវដល់ ៣០ដុល្លារបានគេលក់ឱ្យ”។ លោក សុផា បន្ថែម។

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍បានមានប្រសាសន៍នៅថ្ងៃនេះថា ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) ដែលជាប្រភេទឱសថប្រឆាំងជំងឺកូវីដ-១៩ មានលក់នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយឱសថនេះ មិនអាចលក់តម្លៃលើសពី៦៥ ដុល្លារអាមេរិកក្នុង១ ដូសនោះឡើយ។
លោក សូ វីសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ នេះថា ឱសថនេះចែកចាយក្នុងតម្លៃ៥៥ ដុល្លារអាមេរិកក្នុង១ដូស ដែល១ដូសស្មើនឹង១ កំប៉ុង មាន៤០គ្រាប់ ហើយបានចែកចាយតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មកម្លេះ។
រហូតមកដល់ពេលនេះ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០ មីលីក្រាម)MOLNATRIS (Molnupiravir Capsules 200mg) មានចែកចាយជាធម្មតា មិនសម្រាក ឬអស់ពីស្តុកនោះទេ។


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល