សុខភាព
គួរយល់ដឹង អំពីមធ្យោបាយនៃការពន្យាកំណើត!
ការពន្យារកំណើត គឺជាការកំណត់ចំនួនកូនក្នុងគ្រួសារ និងពន្យារពេលពីកំណើតកូនមួយ ទៅកំណើតកូនមួយទៀត។ ការពន្យារកំណើតមានវិធីច្រើនយ៉ាង ដែលយើងអាចជ្រើសរើសមកប្រើប្រាស់សម្រាប់អ្នក ដែលមានបំណងមិនទាន់ចង់បានបុត្រដូចជា៖

១) ការប្រើប្រាស់ថ្នាំគ្រាប់
– ជាវិធីដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការពន្យារកំណើត
– អាចជួយឲ្យរដូវមកទៀងទាត់សម្រាប់ថ្នាំOestro progestative
– ត្រូវញ៉ាំរាល់ថ្ងៃឲ្យទៀងទាត់ម៉ោងសម្រាប់ថ្នាំ Progestative ឬញ៉ាំ២១ថ្ងៃ ហើយសម្រាក៧ថ្ងៃសម្រាប់ថ្នាំ Oestro-progestative។

២) ការដាក់កងស្បូន
– មានប្រសិទ្ធភាពរហូតដល់១០ឆ្នាំ
– មានភាពងាយស្រួល ដោយមិនតម្រូវឲ្យញ៉ាំថ្នាំរាល់ថ្ងៃ

៣) ការដាក់កងក្នុងដៃ
– កងដាក់នៅដើមដៃ មានប្រសិទ្ធភាពខ្ពស់ដូចគ្នា
– មានប្រសិទ្ធភាព៣ឆ្នាំ

៤) ការពន្យារកំណើតជាអចិន្ត្រៃយ៍
– ការចងដៃស្បូនសម្រាប់មនុស្សស្រី
– ការចងបំពង់ទឹកកាមរបស់បុរស Vasectomy
៥) ការពន្យារកំណើតដោយមធ្យោបាយផ្សេងៗដូច
– ការប្រើបន្ទះអរ័ម៉ូនបិទ ១សប្តាហ៍ម្តង រយៈពេល៣សប្តាហ៍ក្នុងមួយខែ
– ការប្រើកងនៅទ្វារមាសរយៈពេល៣សប្តាហ៍ក្នុង១ខែ
– ការប្រើថ្នាំនៅក្នុងទ្វារមាសស្ត្រីសម្រាប់សម្លាប់មេជីវិតបុរស Spermicide
– ការចាក់ថ្នាំអរ័ម៉ូនការពាររៀងរាល់៣ខែម្តង
– លេបថ្នាំអរ័ម៉ូនពន្យារកំណើតបន្ទាន់ ប្រើក្នុងរយៈពេល ៧២ម៉ោងក្រោយពីការរួមភេទដោយមិនមានការការពារ។


“ដើម្បីទទួលបានមធ្យោបាយសមស្របមួយសម្រាប់ការពន្យារកំណើត សូមស្ត្រីទាំងឡាយ រួមបញ្ចូលទាំងមាតា ដែលទើបសម្រាលបុត្រគួរអញ្ជើញមកទទួលការពិនិត្យ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតស្វាគមន៍ជានិច្ច នឹងផ្តល់ការប្រឹក្សានូវជម្រើសដ៏សមស្របសម្រាប់ស្ត្រីទាំងឡាយ ក្នុងការទទួលយកសេវាពន្យារកំណើត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការបង្ករោគពីធ្មេញអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


