សុខភាព
ជំងឺអុតស្វាបាត់រោគសញ្ញា ២ ទៅ ៣ សប្តាហ៍ តែករណីខ្លះអាចឱ្យស្លាប់
ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺអុតស្វាមានករណីភាគច្រើនរោគសញ្ញានៃជំងឺនេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២ទៅ៣សប្តាហ៍។ ប៉ុន្តែក្នុងករណីខ្លះអាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យស្លាប់ដែរ។
ក្រសួងសុខាភិបាលបានណែនាំថា ការព្យាបាលជំងឺអុតស្វានេះត្រូវធ្វើការថែទាំតាមបែបគ្លីនិកដើម្បីបង្កើនប្រសិទ្ធភាពពេញលេញ និងកាត់បន្ថយរោគសញ្ញាព្រមទាំងធ្វើការគ្រប់គ្រងផលវិបាកលើសរីរាង្គបន្ថែមបណ្ដាលមកពីជំងឺឆ្លងនេះនិងការការពារផលវិបាកឬស្រឡាករយៈពេលវែងដែលត្រូវអនុវត្តឱ្យបានដិតដល់។

ជាមួយគ្នានេះដែរ ក្រសួងបានណែនាំឱ្យផ្តល់ជាតិទឹកនិងអាហារដល់អ្នកជំងឺឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាស្ថានភាពអាហារូបត្ថម្ភបានល្អ ហើយក្នុងករណីអ្នកជំងឺមានការឆ្លងមេរោគឬបាក់តេរីបន្ទាប់បន្សំគួរតែត្រូវបានព្យាបាលតាមសភាពជាក់ស្ដែង។
ក្រសួងបានបន្តទៀតថា ជំងឺអុតស្វានេះមាន រោគសញ្ញាដូចជាក្តៅខ្លួន ឈឺក្បាលខ្លាំងហើមកូនកណ្ដុរ ឈឺសាច់ដុំនិងចេញកន្ទួលដែលមានពងបែកកន្ទួលមានទំនោរប្រមូលផ្ដុំនៅលើមុខបាតដៃនិងបាតជើងមាត់ប្រដាប់ភេទ និងភ្នែកអាចរងផលប៉ះពាល់ដែលរោគសញ្ញានិងកន្ទួលលើស្បែកមានរយៈពេលជាច្រើនសប្តាហ៍។
ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញារួមទាំងទំនាក់ទំនងផ្លូវភេទ សម្លៀកបំពាក់ឬសម្ភារៈដូចជាសម្ភារៈបរិភោគអាហារចានក្បានដែលអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ឡូកឡំជាមួយគ្នា ឆ្លងតាមរយៈទឹកមាត់អ្នកជំងឺ(មានដំបៅក្នុងមាត់)ឆ្លងពីអ្នកមានផ្ទៃពោះទៅកូនតាមរយៈទងសុកនឹងឆ្លងពីឪពុកម្ដាយដែលមានវីរុសនេះទៅកូនព្រោះអំឡុងពេលឬក្រោយពេលឆ្លងទន្លេតាមរយៈការប៉ះពាល់នឹងស្បែក។វីសុសនេះមាននៅលើសត្វករកេរព្រៃដែលវីរុសនេះមានជាប្រចាំនៅអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្ដាលហើយត្រូវបានកំពុងឆ្លងនៅតំបន់ចំនួន៥នៅលើពិភពលោក។

ចំពោះវិធីការពារខ្លួនក្រសួងបានណែនាំត្រូវរក្សាអនាម័យខ្លួនប្រាណលាងដៃជានិច្ចជាមួយសាប៊ូឬជែលលាងដៃឬអាកលលាងដៃរក្សាអនាម័យផ្លូវដង្ហើម។ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺអុតស្វាត្រូវអនុវត្តន៏ការរួមភេទប្រកបដោយសុវត្ថិភាពដោយប្រើស្រោមអនាម័យ បរិភោគចំណីអាហារដែលឆ្អិនល្អនិងរក្សាអនាម័យអាហារទាំងការចម្អិនអាហារឲ្យបានល្ អជៀសវាងការប៉ះពាល់ជាមួយសត្វរស់ឬស្លាប់។
កម្ពុជាបានរកឃើញករណីជំងឺអុតស្វាជាលើកដំបូងទៅលើបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ ឆ្នាំដែលបានរត់គេចពីប្រទេសថៃចូលមកកម្ពុជា ហើយត្រូវបានឃាត់ខ្លួនបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី។ គ្រូពេទ្យបានធ្វើតេស្តម្តងទៀតទៅលើអ្នកជំងឺនៅតែមានវិជ្ជមានដដែល។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន ៥នាក់ហើយបានណែនាំឱ្យពួកគាត់ដាក់ខ្លួននៅដោយឡែកពីក្រុមគ្រួសារ និងបន្តតាមដានសុខភាពរៀងៗខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


