សុខភាព
២ប្រទេស បញ្ជូនថ្នាំបន្សាបជាបន្ទាន់ ទៅ ឥណ្ឌូណេស៊ី ខណៈកុមាររហូតដល់ ១៣៣នាក់ស្លាប់ ក្រោយផឹកថ្នាំទឹកសេរ៉ូ (មានវីដេអូ)
ប្រទេសអូស្ត្រាលី បានបញ្ជូនថ្នាំបន្សាបជាតិពុលដ៏កម្រ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីកុមាររហូតដល់ទៅ ១៣៣នាក់បានស្លាប់ ដោយសាររបួសតម្រងនោមស្រួចស្រាវ ជាប់ទាក់ទងនឹងថ្នាំទឹកសេរ៉ូក្អក។

កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ី បានផ្អាកការលក់ថ្នាំទឹកសេរ៉ូគ្រប់ប្រភេទ ទូទាំងប្រទេស ខណៈរដ្ឋាភិបាលនៅទីក្រុងហ្សាការតា បានបើកការស៊ើបអង្កេតជាបន្ទាន់លើអ្នកស្លាប់ និងករណីរាប់សិបផ្សេងទៀតនៅទូទាំងខេត្តចំនួន២២ ក្នុងរយៈពេលពីរខែ។
ជាងពាក់កណ្តាលនៃកុមារ២៤១នាក់ ដែលមានរបួសតម្រងនោមស្រួចស្រាវ បានបាត់បង់ជីវិត ហើយភាគច្រើនមានអាយុក្រោម៥ឆ្នាំ។
ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា សារធាតុពុល ethylene glycol និង diethylene glycol ត្រូវបានរកឃើញនៅក្នុងចរន្តឈាមរបស់កុមារ ហើយត្រូវបានគេរកឃើញនៅក្នុងផលិតផលថ្នាំទឹកសេរ៉ូក្នុងគ្រួសារនៃជនរងគ្រោះមួយចំនួន។

ឥឡូវនេះ ដោយសារកុមារនៅតែឈឺធ្ងន់ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joko Widodo បានងាកទៅរកប្រទេសអូស្ត្រាលី ដើម្បីសុំជំនួយ។
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយថា លោកបានទូរស័ព្ទទៅសមភាគីអូស្ត្រាលី Mark Butler ដើម្បីរកជាបន្ទាន់នូវថ្នាំ fomepizole ដែលជាថ្នាំប្រើសម្រាប់ព្យាបាលអ្នកជំងឺ ពុលសារធាតុ methanol និង ethylene glycol។

លោកបានបន្តថា ប្រទេសអូស្ត្រាលីបានផ្តល់ថ្នាំបន្សាបចំនួន ១៦ ដប ហើយសិង្ហបុរី ក៏បានផ្តល់ ១០ ដបផងដែរ។
គួរបញ្ជាក់ជាថ្មី អង្គការសុខភាពពិភពលោក បានហាមឃាត់ការប្រើប្រាស់ថ្នាំទឹកសេរ៉ូចំនួន៤ប្រភេទដូចជា Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup របស់ក្រុមហ៊ុនឥណ្ឌា Maiden Pharmaceuticals បន្ទាប់ពីមានករណីកុមារស្លាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងហ្គាំប៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SMH
ចុចអាន៖ ថៃ កំពុងប្រយ័ត្ន ថ្នាំទឹកសេរ៉ូ ដែលសម្លាប់កុមារជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


