សុខភាព
ចិន ផលិតវ៉ាក់សាំងថ្មីច្រើនប្រភេទ ខណៈករណីឆ្លងកូវីដ ផ្ទុះឡើងខ្លាំង
រលកថ្មីនៃករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសចិន នឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងខែមិថុនា ខណៈមនុស្សរហូតដល់៦៥លាននាក់ នឹងឆ្លងមេរោគរៀងរាល់សប្តាហ៍។ នេះបើយោងតាមការព្រមានពីអ្នកជំនាញសុខភាពក្នុងស្រុក។

កាសែត Washington Post រាយការណ៍ថា អាជ្ញាធរចិន កំពុងបង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជន១.៤ពាន់លាននាក់របស់ខ្លួន ខណៈវីរុសបំប្លែងខ្លួនប្រភេទថ្មី XBB កំពុងវាយលុកភាពស៊ាំសហគមន៍ ដែលបង្កើតឡើង ចាប់តាំងពីប្រទេសចិន បោះបង់គោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួនកាលពីឆ្នាំមុន។
អ្នកជំនាញខាងរោគរាតត្បាតលោក Zhong Nanshan កាលពីសប្តាហ៍មុន បានប្រាប់សន្និសីទមួយក្នុងទីក្រុងក្វាងចូវ ថា វ៉ាក់សាំងថ្មីចំនួនពីរប្រភេទ សម្រាប់វីរុសកូវីដបំប្លែងខ្លួនអូមីក្រុងប្រភេទ XBB ត្រូវបានអនុម័តដោយអាជ្ញាធរសុខាភិបាល ខណៈវ៉ាក់សាំងថ្មីពី៣ទៅ៤ផ្សេងទៀត ក៏ត្រូវបានគេរំពឹងថានឹងទទួលបានភ្លើងខៀវក្នុងពេលឆាប់ៗនេះផងដែរ។

លោក Zhong ក៏បានព្យាករផងដែរថា ករណីឆ្លងមេរោគប្រចាំសប្តាហ៍ អាចកើនឡើងដល់ ៦៥លាននាក់នៅចុងខែមិថុនា ពោលគឺលើសពីការប៉ាន់ស្មាន ដែលថាមានត្រឹម៤០លាននាក់។
គួរបញ្ជាក់ថា ការផ្ទុះឡើងថ្មីនេះ អាចជារលកនៃជំងឺកូវីដទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានសោះ ចាប់តាំងពីគោលនយោបាយសូន្យកូវីដ ត្រូវបានលុបចោលកាលពីចុងឆ្នាំមុន។ ប៉ុន្តែមន្ត្រីចិនទទូចថា រលកបច្ចុប្បន្ននឹងមិនសូវមានសភាពធ្ងន់ធ្ងរទេ។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់លើយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីធានាថា ប្រជាជនភាគច្រើននឹងមិនប្រឈមការស្លាប់ ឬឈឺកូវីដធ្ងន់ធ្ងរនោះទេ ជាពិសេសមនុស្សចាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 9News
ចុចអាន៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


