ព័ត៌មានជាតិ
ចិនជោគជ័យផលិតថ្នាំគ្រុនចាញ់ ចែករំលែកបទពិសោធន៍ការព្យាបាលជំងឺគ្រុនចាញ់ដល់មន្ត្រីកម្ពុជា
អ្នកជំនាញសុខភាពប្រទេសចិនបានមកចែករំលែកបទពិសោធន៍ទាក់ទិនទៅនឹងការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់មន្ត្រីសុខាភិបាលកម្ពុជា ខណៈកម្ពុជាគ្រោងនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់នៅឆ្នាំ២០២៥។
ការផ្តល់បទពិសោធន៍របស់អ្នកជំនាញសុខាភិបាលចិននេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលហៃណាន-កម្ពុជា ក្រោមប្រធានបទ” បច្ចេកទេសបង្ការ និងកំចាត់ជំងឺគ្រុនចាញ់” ដែលសហការរៀបចំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងអគ្គនាយកដ្ឋានរដ្ឋបាលផ្នែកបង្ការនិងគ្រប់គ្រងជំងឺនៃខេត្តហៃណានប្រទេសចិន។

បើតាមលោក វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដែលចែកចេញការសិក្សាដោយផ្ទាល់ជាមួយអ្នកជំនាញសុខភាពសាធារណៈ រយៈពេល ៣ ថ្ងៃ និង ២ ថ្ងៃទៀតជាការធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពចំបក់ និងជួបជាមួយអ្នកស្ម័គ្រចិត្តគ្រុនចាញ់ភូមិរំដួលថ្មី។
លោកវេជ្ជបណ្ឌិត បានរំលឹកថ្លែងអំណរគុណចំពោះលោកស្រីសាស្ត្រាចារ្យ You You TU ជាជនជាតិចិនដែលបានទទួលពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រនៅឆ្នាំ ២០១៥ ដោយបានរកឃើញឱសថឈ្មោះ Artemisinin សម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ដែលជាការរួមចំណែករបស់ប្រទេសចិនក្នុងសុខភាពសាកល និងបានថ្លែងអំណរគុណដល់ប្រតិភូខេត្តហៃណានប្រទេសចិន ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងចែករំលែចំណេះដឹង និងបទពិសោធន៍សម្រាប់មន្ត្រីសុខាភិបាលកម្ពុជាដើម្បីបង្កើនចំណេះដឹង និងជំនាញបន្ថែមទៀតក្នុងការតាមដានគ្រប់គ្រងនិងព្យាបាលជំងឺគ្រុនចាញ់ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត និងបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតដើម្បីកម្ពុជាឈានទៅសម្រេចគោលដៅជាតិក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


