សុខភាព
ក្រសួងសុខាភិបាល បណ្តុះបណ្តាលរំលឹក ការប្រើប្រាស់ប្រព័ន្ធកត់ត្រាជំងឺមហារីកបែបប្រជាសាស្ត្រ
វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្រាប់រៀបចំប្រព័ន្ធកត់ត្រាជំងឺមហារីកនៅកម្ពុជា បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការប្រើប្រាស់កម្មវិធី (CanReg-5) សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកបែបប្រជាសាស្ត្រ (Population Based Cancer Registries)។

កម្មវត្ថុនៃវគ្គបណ្តុះបណ្តាលរំលឹករួមមាន៖ ១. ណែនាំអំពីនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក ២. លម្អិតពីទម្រង់កត់ត្រាជំងឺមហារីក (PBCR-Registration Form) ៣. អនុវត្តដោយដៃ ដើម្បីធានាបាននូវការបំពេញទម្រង់ (PBCR-Registration Form) បានត្រឹមត្រូវ។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីមូលដ្ឋានសុខាភិបាលចំនួន ១៥ នៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន ៣០ រូប។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមយល់អំពីនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក និងអាចបំពេញទម្រង់កត់ត្រាជំងឺមហារីក (PBCR-Registration Form) នៅលើកម្មវិធី (CanReg-5) បានត្រឹមត្រូវ។ វគ្គបណ្តុះបណ្តាលរំលឹកនេះ មានសារៈសំខាន់ សម្រាប់មូលដ្ឋានសុខាភិបាល ដែលផ្តល់សេវាជងឺមហារីក ក្នុងការកត់ត្រា និងទទួលបានទិន្នន័យជំងឺមហារីកដែលមានភាពចាំបាច់ និងលក្ខណៈសកល ចំណែកការប្រមូលទិន្នន័យសាកល្បងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ គ្រោងនឹងចាប់ផ្តើមធ្វើឡើងបន្ទាប់ពីទទួលបាន និយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកជាផ្លូវការមួយ។

ក្នុងឱកាសនោះដែរ រដ្ឋលេខាធិការ បានសម្ដែងនូវការអរគុណដល់ អង្គការ Vital Strategies ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំកម្មវិធី (CanReg-5) នេះឡើង ជាពិសេសមន្ទីរពេទ្យជាតិពាក់ព័ន្ធ ដែលបានសហការ និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ទីប្រឹក្សាក្រសួងសុខាភិបាល ក្រុមការងារនាយកដ្ឋានការពារសុខភាព មន្ទីរពេទ្យជាតិ មន្ទីរពេទ្យឯកជន អង្គរការ (NGOs) ដែលមានផ្ដល់សេវារោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក និងអង្គការជាដៃគូ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ