KPT+
តាមប្រមាញ់បេះដូងនារីល្អម្នាក់មិនពិបាកទេ ប្រសិនដឹងវិធីសាស្ត្រទំាងនេះ
តាមចែចង់មនុស្សស្រីម្នាក់មិនពិបាកទេ តែតាមស្រឡាញ់មនុស្សស្រីម្នាក់ និងទទួលបានក្តីស្រឡាញ់ពីនាងត្រឡប់មក វិញ ទើបជារឿងពិបាក។ បើសិនបុរសៗទាំងទ្បាយមិនចេះវិធីសាស្រ្តទាក់ទាញការចាប់អារម្មណ៍ពីនារីទេ កុំសង្ឃឹមថាងាយឆក់យកបេះដូងនាងបានឲ្យសោះ។

ដូច្នេះត្រូធ្វើយ៉ាងណាដើម្បីតាមស្រឡាញ់មនុស្សស្រីម្នាក់ឲ្យបានជោគជ័យ ?
ស្គាល់ពីខ្លួនឯង
ការស្គាល់ខ្លួនឯងច្បាស់ធ្វើឲ្យបុរសដឹងពីសមត្ថភាពរបស់ខ្លួន ធៀបជាមួយមនុស្សស្រីដែលគេកំពុងពេញចិត្ត។ បើបុរសជាអ្នកខ្សត់ វាលំបាកបន្តិចសម្រាប់ការតាមចែចង់នារីកូនអភិជន។ និយាយបែបនេះមិនមែនមានន័យថា ស្នេហា រើសអើងវណ្ណៈនោះទេ ប៉ុន្តែការប្រៀបធៀបគ្នាបែបនេះនាំឲ្យប្រុសៗមិនខកចិត្តខ្លាំង បើសិននាងបដិសេធ។ យ៉ាងណាបើបុរសនោះជាមនុស្សមានរូបរាងសង្ហារ មានចំណេះដឹងខ្ពង់ខ្ពស់ និងអត្តចរិតល្អក៏នាងពិបាកមិនទទួលយកអ្នកដែរ ។
ចេះរៀបចំខ្លួន

មនុស្សស្រីមិនមែនស្រឡាញ់តែប្រុសសង្ហារនោះទេ ប៉ុន្តែនាងនឹងលង់ស្នេហ៍នៅពេលបុរសចេះរៀបចំខ្លួនស្អាតបាត សមរម្យ អាចចូលចំណោមគេបានត្រូវតាមកាលៈទេសៈ។ បុរសដែលចេះតុបតែងខ្លួនសមរម្យ និងមានអនាម័យខ្លួនប្រាណ នោះហើយជាបុរសសង្ហារដែលនារីលួចគិតប៉ង។
មានទំនួលខុសត្រូវ
បង្ហាញពីភាពទទួលខុសត្រូវជាចំណុចសំខាន់មែនទែន ព្រោះមនុស្សស្រីស្រឡាញ់មនុស្សប្រុសដែលមានទំនួលខុស ត្រូវក្នុងការនិយាយស្តី ក៏ដូចជាក្នុងពេលបំពេញការងារ និងទទួលខុសត្រូវក្នុងនាមជាមេគ្រួសារជាដើម ។

បង្ហាញចរិតល្អ
ការដែលមានឫកពា និងអត្តចរិតថ្លៃថ្នូរ គឺជាគុណសម្បត្តិមួយមិនអាចកាត់ថ្លៃបាន ព្រោះថាមនុស្សស្រីក៏ដោយ មនុស្សទូទៅក៏ដោយ សុទ្ធតែឱ្យតម្លៃខ្ពស់ចំពោះមនុស្សដែលមានចិត្តល្អទាំងអស់ហ្នឹង។ ក្រៅពីនោះ អ្នកគួដើរតួជាមនុស្សចិត្តទូលាយផងដែរ ពេលញ៉ាំអីខាងក្រៅត្រូវជាអ្នកចំណាយ កុំឲ្យនាងចាប់បានថា អ្នកជាមនុស្សកំណាញ់ឲ្យសោះ។ ទោះជាអ្នកមានប្រាក់ច្រើនយ៉ាងណា បើសិនអ្នកនៅតែដកប្រាក់បែបអឹមអៀនមិនជឿជាក់លើខ្លួនឯង នោះពិតជាចំណុចខ្សោយរបស់អ្នក ព្រោះមនុស្សស្រីឆ្លាតណាស់ នាងចេះសង្កេតតាំងពីរឿងតូចតាចបែបនេះទ្បើង។
រៀនយល់ចិត្តនាង

នេះជាចំណុចស្លាប់រស់ក្នុងទំនាក់ទំនងរបស់អ្នក ដោយសារថាគ្មាននរណាមិនចាប់អារម្មណ៍ ឬមិនចូលចិត្តមនុស្ស ដែលចេះយល់ពីចិត្តរបស់ខ្លួនទ្បើយ។ គ្រប់គ្នាតែងតែចង់បានមនុស្សចេះយល់ចិត្តខ្លួន ដឹងពីចំណូលចិត្តខ្លួន។ បើអ្នកដឹងថា នាងត្រូវការអ្ វីពេលណានាងរីករាយ និងពេលណានាងឯកានោះ អ្នកកាន់ឆាប់បាននាងស្រឡាញ់ត្រឡប់មកវិញ។ ហេតុនេះអ្នកត្រូវចេះសង្កេតពីចិត្តរបស់នាង ហើយបើពិបាកមើលដោយខ្លួនឯងណាស់ អាចលួចសួរមិត្តភក្តិនាងបាន។ គ្រាន់តែអ្នកយល់ពីអារម្មណ៍របស់នាងដឹងថា នាងត្រូវការអ្វីនិងនាងមានចំណូលចិត្តបែបណាអ្នកទទួលបានជោគជ័យ ៥០ % បាត់ទៅហើយ ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Elite Daily
ចុចអាន៖ លក្ខណៈពិតនៃមនុស្សស្រីដែលបុរសគ្រប់ឋានៈស្វែងរកជាគូជីវិត
ចុចអាន៖ រឿងតូចៗដែលមនុស្សប្រុសតែងកត់សម្គាល់មនុស្សស្រីគេជួបដំបូង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់