Connect with us

KPT+

ដឹង​ហើយ​ថា​ស្រឡាញ់​កូន​ណាស់ តែ​បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ

បានផុស

នៅ

ម្ដាយ​ឪពុក​ណា​មិន​ស្រឡាញ់​កូន? ប៉ុន្តែ​ប្ដីប្រពន្ធ ទើប​មាន​កូន​ថ្មីថ្មោង ស្រឡាញ់​ ថ្នាក់​ថ្នម បណ្ដែត​បណ្ដោយ​តាម​ចិត្ត​គេ​ច្រើន​ពេក រហូត​បាន​ចិត្ត ឬ​ហៅ​ថា ទម្រើស។ គេ​តែង​និយាយ​ថា ស្រឡាញ់​កុំ​ឲ្យ​ដឹង​ចិត្ត ទើប​កូន​ខ្លាច មិន​ចេះ​តែ​ទារ​តាម​ហ៊ាន ឬ​ធ្វើ​តាម​ចង់។ បញ្ហា​នេះ ប្រហែល​សំខាន់ ដែល​ប៉ាម៉ាក់​មាន​កូន​តូចៗ ពូកែ​ងរង៉ក់ គួរ​ស្វែងយល់ ដើម្បី​ទប់ទល់​ជាមួយ​លោក​កូន។ ពិចារណា​ប៉ុន្មាន​ចំណុច​នេះទាំង​អស់​គ្នា៖

I Won't Raise My Daughter The Same Way My Chinese Parents Raised Me |  HuffPost Canada Life
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- វិន័យ៖ ទម្លាប់​បង្កើត​វិន័យ ដើម្បី​ណែនាំ​កូន ជា​រឿង​ល្អ​មែន​ទែន ដែល​ឪពុក​ម្ដាយ​គ្រប់រូប​គួរ​មាន ឬ​បង្កើត​ជា​ស្ទីល​សម្រាប់​ខ្លួន​ឯង។ បង្កើត​ហើយ​ត្រូវ​តែ​អនុវត្ត ទោះ​បី​ជា​ពេល​ខ្លះ​គេ(កូន) មិន​សប្បាយ​ចិត្ត យំ ងរង៉ក់​ក៏​ដោយ ក៏​មិន​គួររំលង​ច្បាប់​ទម្លាប់​ដែរ។ កូន​អាច​មាន​អារម្មណ៍​ អត់​សប្បាយ​ចិត្ត តែ​ដំបូងៗ ប៉ុន្តែ​ទម្លាប់​យូរ​បន្តិច​ទៅ គេ​អាច​ខ្លាច​យើង​ជា​ឪពុក​ម្ដាយ ហើយ​ព្យាយាម​ឲ្យ​កូន​យល់​ពី​មូលហេតុ និង​ការ​សន្យា​ជាមួយ​យើង។ ឧទាហរណ៍ ប្រសិន​ជា​យើង​ចង់​ឲ្យ​នំ​តែ​មួយ​ទៅ​កូន អ្នក​គួរ​និយាយ​ថា “​កូន​អាច​ញ៉ាំ​នំ​តែ​មួយ​ទេ​ណា៎ កុំ​សុំ​ម៉ាក់​មួយ​ទៀត​ យើង​បាន​សន្យា​គ្នា​ហើយ​ៗ​ណា”។ ឬ បើ​កូនទារ​ទូរសព្ទ មើល​វីដេអូ មើល​យ៉ូធូប ឬ​លេង​ហ្គេម​អី​ជា​ដើម យើង​គួរ​បញ្ជាក់​ជាមួយ​គេ មុន​ឲ្យ​ទូរសព្ទ (ឬ Tablet) ដូចជា ម៉ាក់/ប៉ា ឲ្យ​អូន (កូន) ឯង​លេង ឬ​មើល​តែ ១វីដេអូ ឬ ៣-៥នាទី។ អ៊ីចឹង​បើ​ដល់​ពេល​វេលា​កំណត់ ត្រូវ​ដក​ទូរសព្ទ/Tablet មក​វិញ ទោះ​គេ​យំ​ក៏​ដោយ។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ ប្រកាន់​វិន័យ​ឲ្យ​ជាប់។ ចរិត​ក្មេង ប្រែ​ជា​ល្អ ឬ​ខូច អាស្រ័យ​ដោយ​ការ​អប់រំ ឬ​បន្ធូរបន្ថយ​របស់​យើង​ជា​ឪពុក​ម្ដាយ​ហ្នឹង​ឯង។

Parent child interaction intervention - Starlight Psychology

២- ហេតុផល៖ ក្មេងៗ​ចង់​បាន​របស់ ឬ​ចង់​ធ្វើ​អី​មួយ ងាយ​ណាស់ ឬ​ក៏​ឆាប់​ធុញ លែង​ចង់ ក៏​លឿន​ណាស់​ដែរ។ ដូច្នេះ​ សូម​កុំ​ឲ្យ​អ្វី​ទៅ​គេ​ងាយៗ​ពេក។ ព្យាយាម​លើក​ទឹក​ចិត្ត និង​ពន្យល់​គេ​ ពី​ហេតុផល ថា​តើ​ហេតុអ្វី​បាន​គេ គេ(កូន) អាច​លេង​របស់​ហ្នឹង​បាន? ហេតុ​អ្វី​បាន​ជា កូន​ញ៉ាំ​របស់​ហ្នឹង អត់​បាន ជាដើម។ នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើម​យល់ ហើយ​ទាមទារ​ចង់​បាន​អ្វី​ដែល​ចង់​បាន អ្នក​អាច​សួរ ឬ​ទាមទារ​ហេតុផល គេ​អាច​នឹង​បង្ហាញ​សមត្ថភាព ពន្យល់ ចេញ​ពី​ចិត្ត។

How to Talk to Kids About Anti-Asian Violence | Parents

៣- អាទិភាព៖ មិន​ខុស​អី​ពី​មនុស្ស​ធំ​ទេ មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ គឺ​ត្រូវ​ស្វែងយល់ ត្រូវ​មាន​ហេតុផល និង​ផ្ដល់​អាទិភាព ថា​តើ​គួរ​ធ្វើ​អី​មុន​ល្អ ឬ​ចាំបាច់។ បង្រៀន​កូន​ឲ្យ​ធ្វើ​កិច្ច​ការ​ឲ្យ​ចប់​មុន​ ទៅ​លេង។ ចូរ​ចាំ​ថា​អ្នក​គួរ​តឹងរ៉ឹង​ចំពោះ​រឿង​នេះ តែ​​កុំ​តឹង​តែង​ហួស​ហេតុ​ពេក។

Premium Photo | Happy mom whispering a something secret to her little  daughter ear.

៤- អន់ចិត្ត៖ ធម្មតា​ទេ ក្មេង​អាច​អន់​ចិត្ត​ច្រើន ងរ​ច្រើន​បើ​គេ អត់​បាន​សប្បាយ ឬ​យើង​អត់​ឲ្យ​អ្វី​ដែល​គេ​ចង់​បាន។ ចំណុច​នេះ យើង​ជា​ឪពុកម្ដាយ គួរ​ប្រើ​ទ្រឹស្ដី “ស្រឡាញ់​កុំ​ឲ្យ​ដឹង​ចិត្ត” ព្រោះ​ថា​គ្មាន​ឪពុក​ម្ដាយ​ណា​ចង់​ឲ្យ​កូន​មិន​សប្បាយ​ចិត្ត​ទេ។ ក្មេង​ទោះបី​ខឹង​ ក៏​អត់​យូរ​ប៉ុន្មាន​ដែរ ដូច្នេះ​បើ​ធ្វើ​ឲ្យ​គេ​អន់ចិត្ត​ខ្លះ អាច​ជា​រឿង​ល្អ។ អម​ដោយ​ហេតុផល ៣ចំណុច​ខាង​លើ ពេល​អង្កេត​មើល​ចរិត​តួឯក​របស់​លោក​កូន ថយ​ចុះ​បន្តិច​ហើយ គួរ​ឆ្លៀត​ពេល ទៅ​លួង​គេ​វិញ ដោយ​ពន្យល់​ហេតុផល ឲ្យ​កូន​យល់ ថា​ហេតុ​អី បាន​ជា​យើង​មិន​ឲ្យ​គេ​ធ្វើ​ចឹង។ ទៅ​ថ្ងៃ​មុខ​ទៀត គេ​អាច​ទទួល​ខុស​ត្រូវ និង​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង។

How to Celebrate Asian American and Pacific Islander Heritage Month with  Kids | Parents

៥- ទម្លាប់ឲ្យកូនចង់ចេះចង់ដឹងដោយខ្លួនឯង៖ បង្កើត​ទម្លាប់​បណ្ដុះ​ការ​គិត ការ​ពន្យល់ ដោយ​ផ្ដើម​សំណួរ​ថា ហេតុអ្វី? ឧទាហរណ៍​សួរ​គេ​លេងៗ​ថា “ធំ​ឡើង​កូន​ចង់​ធ្វើ​អី? ម៉េច​បាន​កូន​ចង់​ក្លាយ​ជា​គ្រូពេទ្យ…?” ឬ​ “បើ​កូន​ចង់​បាន​អី​មួយ កុំ​បាន​តែ​ស្រមៃ ត្រូវ​ដឹង​ពី​របៀប​រៀបចំ​ខ្លួន ធ្វើ​ឲ្យ​ការ​ស្រមៃ សម្រេច​ពិត​ប្រាកដ”។
មាន​វិធី​មួយ​ចំនួន​ដើម្បី​ជំរុញ​ទឹក​ចិត្ត​គេ​ឲ្យ​ខិត​ខំ ដូច​ជា​បើ​កូន​អ្នក​ចង់​បាន​ឡាន​ជ័រ​ថ្មី ឬ​របស់​អី​មួយ​ក៏​ដោយ យើង​អាច​បង្កើត​ទម្លាប់​គេ ឲ្យ​រៀន​សន្សំ​លុយ​ទៅ​ទិញ​ដោយ​ខ្លួន​ឯង។

8,015 Asian Mom Talking To Kid Stock Photos, Pictures & Royalty-Free Images

ម្យ៉ាង​ទៀត​ផែនការ​ឲ្យ​រង្វាន់​ក៏​ជា​គំនិត​ល្អ​មួយ​ដែរ។ យើងអាច​ធ្វើ​តារាង​មួយ ហើយ​រាល់​ពេល​ដែល​កូន​មាន​អាកប្បកិរិយា​ល្អ អ្នក​បិទ​រូប​ផ្កាយ​ឲ្យ​គេ​មួយ។ ប្រាប់​កូន​​ថា ចំនួន​ផ្កាយ​ទាំង​នេះ​មាន​ន័យ​ថា​ពួក​គេ​នឹង​ទទួល​បាន​រង្វាន់។ នៅ​ពេល​កូនបាន​រង្វាន់​ នោះ​គេ​នឹង​មាន​អារម្មណ៍​ថា​ជោគ​ជ័យ​ហើយ​រៀន​ស្រឡាញ់​អ្វី​ដែល​បាន​មក​ពី​ការ​ខំ​ប្រឹង​ប្រែង។

ចុះ​វិធីសាស្ត្រ​របស់​ម៉ាក់ប៉ា​មាន​ផ្សេង​ពី​នេះ​អី​ខ្លះ? អ្នក​ណា​ខ្លះ​បាន​អនុវត្ត ប៉ុន្មាន​ចំណុច​ខាង​លើ​នេះរួចហើយ?

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ នៅផ្ទះយូរ កូនៗកើតរោគធុញទ្រាន់ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះ

ចុចអាន៖ បញ្ហា​ចាំបាច់​ដែល​​ឪពុកម្ដាយ​ដោះស្រាយ ​មុន​ពេល​បង្ក​ជា​វិបត្តិ​ធ្ងន់​ដល់​កូនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម