ព័ត៌មានជាតិ
អ្នកជំនាញថា បើមិនយកចិត្តទុកដាក់លើចំណុចតូចតាច នៃការអប់រំកូនទេ នោះនឹងក្លាយជាចំណាប់ខ្មាំងរបស់កូនមិនខាន
អាណាព្យាបាលមិនត្រូវបណ្តែតបណ្តាយកូនខ្លាំងពេក ហើយពឹងផ្អែកតែលើគ្រូបង្រៀន និងសាលារៀន ដើម្បីអប់រំបុត្រធីតាខ្លួននោះទេ ព្រោះមាតាបិតាបាននៅជិតកូនៗ ច្រើនជាងគ្រូនៅសាលា ហើយបើមិនយកចិត្តទុកដាក់លើចំណុចតិចតួច នៃការអប់រំកូនទេនោះ អាណាព្យាបាលនឹងក្លាយជាចំណាប់ខ្មាំងរបស់កូន នៅពេលណាមួយមិនខាន។
លោក យិន សុភាព នាយកសាលារៀនគ្រូយើង ណែនាំបែបនេះ នៅក្នុងកម្មវិធី “៣០នាទី ជាមួយគ្រូយើង” ដែលរៀបចំឡើងដោយ កម្ពុជាថ្មី ។

យោងតាមបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យអប់រំ នាយកសាលារូបនេះ លើកឡើងថា ក្មេងវ័យជំទង់ងាយដើរផ្លូវខុសខ្លាំងបំផុត ដែលច្រើនតែគេចសាលាមិនចូលរៀន វាយតប់គ្នា ឬឈានដល់ការសេពគ្រឿងញៀន បើធ្ងន់ធ្ងរជាងនេះ គឺអាចចូលដល់ដំណាក់កាល ប្រព្រឹត្តទង្វើមិនល្អក្នុងសង្គមតែម្តង។ តែមុននឹងឈានដល់ ដំណាក់កាលនេះ លោកថា ច្រើនតែមកពីមាតាបិតាបណ្តែតបណ្តោយខ្លាំងពេក ដូចជាផ្តល់មធ្យោបាយធ្វើដំណើរ (ម៉ូតូ)។
លោកបន្តថា បញ្ហាគឺនៅត្រង់ថា អាណាព្យាបាលភាគច្រើនយល់ថា ការបណ្តាយកូនឱ្យទៅសាលាដោយខ្លួនឯង ព្រោះតែខ្លួនមិនមានពេល ឬព្រោះតែទុកចិត្តកូន ជាហេតុផលចម្បង ដែលជំរុញកូនងាយដើរខុសផ្លូវ ព្រោះក្មេងងាយធ្វើអ្វីតាមគ្គ្នាណាស់ បើសិនជាសេពគប់ប៉ះមិត្តមិនល្អ នោះនឹងបង្កជារូបភាពអវិជ្ជមានច្រើនផ្សេងទៀត។ ក្នុងនោះ មានច្រើនករណីមកហើយ នៅពេលដើរផ្លូវខុស ទើបអាណាព្យាបាលចាប់ផ្តើមរឹតត្បិត ធ្វើឱ្យក្មេងមិនសប្បាយចិត្ត ចាប់ផ្តើមចេះគំរាមមិនទៅរៀន គំរាមចេញពីផ្ទះ និងដល់ថ្នាក់គំរាមសម្លាប់ខ្លួនទៀត។
លោកនាយក ណែនាំថា មុននឹងអ្វីៗហួសពេល អាណាព្យាបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតលើអប់រំ ពិសេស
ត្រូវតាមដានការសិក្សាកូន ដោយសហការជិតស្និតជាមួយសាលារៀន ក្នុងន័យដើម្បីដឹងថា គាត់ពិតជាបានទៅរៀនដែរទេ ឬល្អបំផុត អាចប្រើមធ្យោបាយឡានសាលាជូនកូន ឬអ្នកដែលទុកចិត្ត ដើម្បីការពារករណីនេះកើតមានឡើង។ លើសពីនេះ លោកថា ការសហការជាមួយសាលាដើម្បីតាមដានការសិក្សាកូន ជាវិធីសាស្ត្រល្អបំផុត ដើម្បីអាចដឹង និងដោះស្រាយបានទាន់ពេលវេលា បើចាប់ផ្តើមមានអកប្បកិរិយាមិនល្អ ឈ្លើយ កោងកាច ឬប្រើហិង្សាជាដើម ព្រោះថា បើមិនយកចិត្តទុកដាក់ពីចំណុចតិចតួចនេះទៅទេ កូននឹងត្រូវអស់អនាគត ត្រូវពិបាកទាំងគ្រួសារ និងសង្គម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


