KPT+
បញ្ហាចាំបាច់ដែលឪពុកម្ដាយដោះស្រាយ មុនពេលបង្កជាវិបត្តិធ្ងន់ដល់កូនៗ
បញ្ហាផ្លូវចិត្តរវាងប្ដីប្រពន្ធអាចប៉ះពាល់ខ្លាំងដល់ទារកទើបនឹងកើត ដូច្នេះជាការសំខាន់ណាស់ ដែលត្រូវដោះស្រាយរាល់បញ្ហាទាំងអស់របស់យើងជាឪពុកម្ដាយ មុនពេលមានគម្រោងបង្កើតកូន។
១. តែងរំពឹងថាការមានកូននឹងជួយសង្គ្រោះទំនាក់ទំនង

៦៧% នៃគូស្នេហ៍បានរាយការណ៍អំពីការថយចុះនូវការពេញចិត្តនៃទំនាក់ទំនង បន្ទាប់ពីផ្ដល់កំណើតដល់កូនដំបូងរបស់ពួកគេ។ ការថយចុះនេះច្រើនតែកើតឡើងក្នុងរវាង ៦ ខែចំពោះស្ត្រីនិង ៩ ខែចំពោះបុរស បន្ទាប់ពីទារកលេចឡើង។
ដូច្នេះប្រសិនបើអ្នកទាំងពីរមានគម្រោងរៀបអាពាហ៍ពិពាហ៍ នេះមិនមែនជាគំនិតល្អទេ។
២. អាជីពគឺជាអាទិភាពចម្បងជាងកូន
ការងាររបស់ឪពុកម្ដាយអាចជះឥទ្ធិពលអវិជ្ជមាន មិនត្រឹមតែឪពុកម្ដាយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកូនៗ របស់ពួកគេទៀតផង។
ជាធម្មតាឪពុកម្ដាយត្រូវយកចិត្តទុកដាក់ការងារ និងធ្វើមើលមិនឃើញកូនៗ។ ជាលទ្ធផលកុមារអាចចាប់ផ្ដើមមានអារម្មណ៍ថា ឪពុកម្ដាយមិនយកចិត្តទុកដាក់ដូចមុន ឬអារម្មណ៍មិនល្អដូចក្មេងដទៃ។
៣. មិនពេញចិត្តជាមួយនឹងជីវិតផ្ទាល់ខ្លួនតែមិនកែខៃ

យោងទៅតាមសាកលវិទ្យាល័យរដ្ឋមីឈីហ្គែន កុមារតូចៗរៀនដោយការចម្លងពីឪពុកម្ដាយ។ នេះមានន័យថា កូនៗនឹងដូចយើងដែរ ដូច្នេះវាសំខាន់ណាស់ ដែលត្រូវបង្ហាញខ្លួននៅចំពោះមុខពួកគេ ថាជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ដោយមានគោលដៅនិងបំណងប្រាថ្នា។
បើមិនដូច្នោះទេ កូនៗអាចធ្វើត្រាប់តាមនៅក្នុងជីវិតពិត ដែលអាចរារាំងកុមារពីការសម្រេចគោលដៅរបស់ពួកគេនាពេលអនាគត។
៤. អារម្មណ៍នៅតែដូចជាកូនក្មេងដដែល

អ្នកចិត្តសាស្ត្រថែមទាំងមានពាក្យពិសេសមួយគឺ“ ទារក” ដែលពិពណ៌នាអំពីមនុស្សម្នាក់ដែលធ្វើដូចជាកុមារនៅពេលដែលពួកគេពេញវ័យ។ មនុស្សទាំងនេះមានទំនោរដឹកនាំដោយអារម្មណ៍មិនមែនដោយគំនិតរបស់ពួកគេទេ។
ការចិញ្ចឹមកូនតម្រូវឲ្យមានការស៊ូទ្រាំនិងការគ្រប់គ្រងខ្លួនឯង ហើយក្មេងៗតែងមានទំនោរចម្លងអាកប្បកិរិយារបស់មនុស្សដែលនៅជុំវិញពួកគេ។ សម្រាប់រឿងនេះក្នុងនាមជាឪពុកម្ដាយ ត្រូវធ្វើឧទាហរណ៍នៃមនុស្សដែលមានស្ថិរភាពខាងអារម្មណ៍ទៅកាន់កូនៗ។
៥. តែងតែតស៊ូនឹងភាពតានតឹងនិងការថប់បារម្ភ
អារម្មណ៍អវិជ្ជមានរបស់ឪពុកម្ដាយអាចប៉ះពាល់ដល់ការអភិវឌ្ឍកូនៗទៅក្នុងផ្លូវអាក្រក់។ អ្នកជំនាញជឿជាក់ថា ឥទ្ធិពលនឹងកើតឡើងក្នុងឆ្នាំដំបូងនៃជីវិតទារក។ ជាលទ្ធផលវាអាចទៅរួចដែលថាកុមារនឹងទទួលបានអាកប្បកិរិយាអវិជ្ជមាន និងអារម្មណ៍អវិជ្ជមានរបស់ឪពុកម្ដាយ។ ចងចាំថា សុភមង្គលរបស់ឪពុកម្ដាយ នឹងធ្វើឲ្យកូនរីករាយ។
៦. ចូលចិត្តរំពឹងថាជីវិតគឺមានភាពល្អឥតខ្ចោះនៅគ្រប់ផ្នែក

ភាពឥតខ្ចោះតែងតែត្រូវបានបង្កឡើងដោយការភ័យខ្លាច ការបរាជ័យ អារម្មណ៍នៃភាពគ្មានតម្លៃ ការគោរព បន្ថោកខ្លួនឯងឲ្យទាប និងបទពិសោធន៍អវិជ្ជមានក្នុងវ័យកុមារភាព។
ឪពុកម្ដាយគួរតែចេះគ្រប់គ្រងបញ្ហាផ្លូវចិត្តនេះ នៅក្នុងខ្លួនពួកគេ ព្រោះកូនៗ ពេលខ្លះមិនស្ដាប់បង្គាប់ ហើយអាចជាបញ្ហាដែលថាឪពុកម្ដាយបានជះឥទ្ធិពលទាំងនេះដល់កូនៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖brightside
ចុចអាន៖ចង់បានទំនាក់ទំនងល្អ ចៀសបានកុំនិយាយរឿងនេះ ទៅកាន់បុរសជាដៃគូ
ចុចអាន៖តើមានន័យយ៉ាងណានៅពេលខាងបុរសចាប់ផ្ដើមព្រងើយកន្តើយនឹងស្នេហា?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


