KPT+
សញ្ញាទាំង ១២ បង្ហាញថា យើងគឺជាមនុស្សរឹងមាំផ្លូវចិត្តនិងខ្លាំងមិនធម្មតា
មានដែលចាប់អារម្មណ៍ពីខ្លួនឯងថា តើអ្នកមានចំណុចពិសេសអ្វីខ្លះនៅលើខ្លួន? អ្នកខ្លះនិយាយថាខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់ គ្មានអ្នកណាស្គាល់ខ្ញុំជាងខ្ញុំស្គាល់ខ្លួនឯងទេ។
អត់ទេ គ្រប់គ្នាតែងផ្លាស់ប្ដូរចរិតទៅតាមពេលវេលា ប៉ុន្តែទោះពេលវេលាផ្លាស់ប្ដូរយ៉ាងណា យើងក៏នៅតែជាយើងដដែល។
Kpt Plus និងបង្ហាញជូននូវចំណុចខ្លះដែលបង្ហាញថា យើងគឺជាមនុស្សខ្លាំងនិងអាចឈានទៅរកភាពរឹងមាំដើម្បីឆ្ពោះទៅកាន់គោលដៅនាថ្ងៃអនាគត។
១.ដឹងពីភាពទន់ខ្សោយរបស់ខ្លួនឯង

ភាពទន់ខ្សោយអាចប្រែទៅជាកម្លាំងខ្លាំងបំផុត តើអ្នកជឿលើពាក្យទាំងនេះដែរទេ? ចងចាំថាការព្យាយាមប្រើភាពទន់ខ្សោយរបស់អ្នកឲ្យខ្លាំងគឺជាឥទ្ធិពលនៃអំណាចដួងចិត្ត នេះគឺជាអ្វីដែលយើងគួរដឹងពីភាពទន់ខ្សោយ។
២.ការបរាជ័យមិនធ្វើឲ្យយើងភ័យខ្លាចទេ
បរាជ័យមិនមានអ្វីក្រៅពីទទួលបានឱកាសរីកចម្រើន រៀនកំហុសពីអតីតកាលនិងទទួលបានបទពិសោធន៍ច្រើន។ ត្រូវដឹងថា ការបរាជ័យគឺជាគន្លឹះដើម្បីទទួលបានភាពខ្លាំង និងឈានទៅរកគោលដៅរបស់អ្នក។
៣.ងាយរងគ្រោះ

ត្រូវដឹងថាងាយរងគ្រោះមិនមែនជារឿងអាក្រក់នោះទេ ងាយរងគ្រោះធ្វើឲ្យជំរុញទៅរកភាពខ្លាំង ដើម្បីសម្រេចគោលដៅ ជួយឲ្យអ្នកមានភាពរឹងមាំផ្នែកដួងចិត្ត។
៤ មិនចេះរង់ចាំថ្ងៃស្អែក
ត្រូវដឹងថាថ្ងៃនេះជាថ្ងៃដែលអ្នកត្រូវតែធ្វើអ្វីដែលចង់បាន កុំពន្យារពេលដល់ថ្ងៃស្អែក ព្រោះយើងមិនដឹងថាស្អែកនិងមានបញ្ហាអ្វីកើតឡើងឡើយ។
៥ ភាពអត់ធ្មត់

ការអត់ធ្មត់មិនមែនមានន័យថា មិនធ្វើអ្វីទៅលើគោលដៅរបស់យើងទេ គ្រាន់តែយើងចង់ត្រូវការពេលវេលាសម្រាកឬនៅស្ងៀមមួយរយះសិន ទើបអាចបន្តឆ្ពោះទៅរកគោលដៅរបស់យើងបាន។
៦.ទុកឲ្យមនុស្សវិនិច្ឆ័យយើង
នៅពេលនរណាម្នាក់វិនិច្ឆ័យយើង គួរទុកឲ្យពួកគេវិនិច្ឆ័យចុះ កុំខ្វល់ខ្វាយច្រើន ពីរឿងអស់ទាំងនេះអី។ ជំនួសឲ្យកំឡុងពេលដែលគេវិនិច្ឆ័យលើយើង គួរតែព្យាយាមកែកំហុសរបស់យើងឲ្យរឹងមាំ។
៧ ចាប់យកភាពភ័យខ្លាច

ត្រូវប្រើភាពភ័យខ្លាចជាប្រយោជន៍ ដើម្បីទទួលបានភាពរឹងមាំត្រលប់មកវិញ មិនថាយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែរឹងមាំដើម្បីការពារខ្លួនឯង។
៨ ក្រោកឈរឡើងសម្រាប់អ្វីដែលយើងជឿជាក់
បើសិនយើងជឿជាក់នូវអ្វីមួយដែលគិតថាធ្វើត្រូវ ចូរមានទំនុកចិត្តលើខ្លួនឯង ហើយក៏មិនត្រូវខ្លាចនិងនិយាយចេញមកឡើយ។
៩.ធ្វើតាមបេះដូងតែមិនឲ្យអ្នកដទៃគេឈឺ
មនុស្សជុំវិញខ្លួនប្រាកដជាសង្ស័យចំពោះយើងថាយើងរាល់ថ្ងៃនេះធ្វើស្អីឲ្យប្រាកដ! កុំខ្វល់ខ្វាយច្រើនអី ចូរធ្វើតាមបេះដូងដើម្បីបន្តដើរតាមក្ដីសុបិនរបស់យើង។ កុំតាមបេះដូងតែឲ្យគេផ្សេងឈឺចាប់នោះ ធ្វើអ្វីក៏យើងមើលៗដែរ។
១០ និយាយអ្វីដែលយើងជឿជាក់
មានទំនុកចិត្តលើខ្លួនឯង ហើយក៏មិនខ្លាចនឹងនិយាយអ្វីដែលយើងជឿជាក់ ។
១១ មិនចងគំនុំចង់ឈ្នះ
ការចងគំនុំនឹងធ្វើឲ្យយើងឈឺចាប់ រួមទាំងខ្ជះខ្ជាយកម្លាំងឥតប្រយោជន៍។ នេះជាមូលហេតុដែលយើងគួរតែបោះបង់ចោលការចងគំនុំ ហើយយើងនិងទទួលបានមកវិញនូវភាពរឹងមាំដោយការអភ័យទោសដល់មនុស្ស។
១២ មិនចុះចាញ់

បន្ទាប់ពីឃើញលទ្ធផលមិនល្អ ការបរាជ័យឬការវិនិច្ឆ័យនិងការរិះគន់ឥតឈប់ពីសំណាក់អ្នកដែលចាំតែជាន់ពន្លិច យើងក៏ត្រូវប្រកាន់តែភាពរឹងមាំជានិច្ច ដើម្បីឆ្ពោះទៅគោលដៅនាពេលខាងមុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ វិធី ជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង
ចុចអាន៖បើមិនចង់ឲ្យខ្លួនឈឺចាប់ដោយសារមនុស្សជុំវិញខ្លួន គួរតែឈប់ផ្ដោតគំនិតលើពួកគេ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?