Connect with us

KPT+

សញ្ញាមួយចំនួនដែលនាងខំលាក់ នៅតែបង្ហាញ​ថានាង​ចូលចិត្តអ្នកខ្លាំង

បានផុស

នៅ

សញ្ញាដែលស្រីៗចូលចិត្តមនុស្ស​ប្រុស ​គឺពិបាក​អានដឹងបន្តិច ​លុះណាតែអានឱ្យ​ចប់អត្ថបទនេះសិន។

ខាងស្រីពេលខ្លះ ប្រហែលជាកំពុងប្រាប់ថា នាងចង់នៅជាមួយអ្នកដោយអចេតនា​ ព្រោះនាង​ខំលាក់​ណាស់ តែបើឆ្លាត យើងអាចដឹងបាន​តាមរយៈ៖

១ នាងមកឈរនៅជិតអ្នក

Baifern Pimchanok Best Romantic Comedy Movies
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីវ័យក្មេង មិនមែន​សុទ្ធតែមាន​ទម្លាប់​ចាប់ផ្តើមការសន្ទនាជាមួយបុរសដែលពួកគេចូលចិត្តនោះទេ ​ផ្ទុយទៅវិញពួកគេចូលចិត្តឈរនៅជិតអ្នក ឬរកជ្រុង​ណាមួយ​ទល់មុខ​អាចមើលគ្នាឃើញនិង​អាច​ ស្តាប់ឮអ្នកនិយាយ។

២ សំឡេងរបស់នាងត្បៀត

សំឡេង​លើកខ្ពស់​តូច ត្បៀត ជា​សញ្ញាប្រាកដថា នាងចូលចិត្តអ្នកដែលនាងកំពុងនិយាយជាមួយ  ព្រោះពេលមនុស្ស​ស្រី​ត្រូវបានទាក់ទាញចិត្ត​ដោយ​នរណាម្នាក់ នៅពេលនិយាយសំឡេង​របស់ពួកគេប្ដូរសង្វាក់ទៅជា​ខ្ពស់ ស្រួយឬតូច​ជាការធ្វើឱ្យខ្លួននាងមើលទៅជាមនុស្ស​ស្រីទន់ភ្លន់​ជាងមុន។

៣ នាងលេងជាមួយសក់

ពេល​មនុស្ស​ស្រីលេងសក់របស់នាង គឺនាងកំពុងគិត​ពីសម្រស់ ភាពជាស្ត្រី ហើយនាងមិនខ្លាច​ក្នុងការ​ភ្លេចអ្វីគ្រប់យ៉ាងចោល​ ដើម្បីមក​បង្អួត​ស្នាមញញឹមគួរឱ្យស្រឡាញ់នោះទេ។

៤ ប៉ះពាល់

Baifern dan Mario Maurer Ketemu Lagi di Film Baru setelah 10 Tahun

ដោយមិនដឹងខ្លួន នាងព្យាយាមប្រាប់អ្នកដោយមិនប្រើពាក្យសម្តីទេ​ តែ​ដៃរបស់នាងប៉ះ​នៅលើស្មា ឬ​នាងសើចមកឱបអ្នករាល់ពេលដែលអ្នកនិយាយអ្វីដែលល្អៗ នោះគឺ​នាងព្យាយាមប្រាប់អ្នកថា នាងមានផាសុកភាពគ្រប់គ្រាន់ជាមួយអ្នក ដើម្បីឱ្យមានភាពស្និទ្ធស្នាលខាងរាងកាយជាមួយគ្នា​។

៥ នាងខាំបបូរមាត់

នាងប្រហែលជាព្យាយាមលាក់បាំងអារម្មណ៍ភេទ ប៉ុន្តែបើរោមចិញ្ចើមរបស់នាងលើកឡើងខ្ពស់ បន្ថយត្របកភ្នែកនាង​មមីរ ខាំបបូរមាត់ផង បង្ហាញថានាងចូលចិត្តនឹង​អ្វីដែលនាងកំពុងមើល។

៦ នាងនិយាយច្រើន

នៅពេលដែលស្ត្រីមិនចាប់អារម្មណ៍នឹងអ្នក នាងប្រហែលជាមិននិយាយរកច្រើន​ឬអត់សោះតែម្តង​។

៧ នាងញញឹមហើយមើលទៅឆ្ងាយ

Mario Maurer And Baifern Pimchanok To Star In A New Movie | Clozette

ប្រសិនបើអ្នកកំពុងអង្គុយនៅក្បែរបន្ទប់ ហើយញញឹមដាក់អ្នកតែភ្នែក​សំឡឹងកន្លែងផ្សេង សកម្មភាពនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីលួងលោមបុរសដែលនាងចាប់អារម្មណ៍។ 

៨ នាងភ័យ

នៅពេលដែលយើងនៅជុំវិញនរណាម្នាក់ដែលយើងចាប់អារម្មណ៍ យើងភ្លេចអំពីចលនារាងកាយរបស់យើង ពីព្រោះយើងផ្តោតលើការសន្ទនាឬចាប់ចិត្ត​ខ្លាំងគ្រប់គ្រងសកម្មភាព កាយវិកាមិនបានល្អទេ។

៩ ចាប់អារម្មណ៍​ខ្លួនឯង

Baifern Pimchanok Luevisadpaibul (Thai Actress) ⋆ Global Granary

ប្រសិនបើនាងគោះជើងលេងនឹងក្រចក រលាស់សក់ ខាំបបូរមាត់ រៀបរយខោអាវ​ ឱនសំឡឹងខ្លួនឯងញឹកញាប់ គ្មានអ្វីផ្សេងទេ​។

១០ ចាប់កាន់វត្ថុនានា

ដើម្បីជួយខ្លួនឯងកុំឱ្យរាយមាយ នាងខំកាន់ពិនិត្យ​វត្ថុនានានៅចំពោះមុខការសន្ទនា នេះ​អាចជាតម្រុយ​ដែរ៕

ប្រែសម្រួល៖ ស្រស់

ប្រភព៖ herway

ចុចអាន៖ មនុស្សប្រុសមាន​របៀបលង់ស្រលាញ់ខុសពីមនុស្សស្រីនៅត្រង់….

ចុចអាន៖ ជួប​ក្រាស់ (Crush) ម្តង​ៗ ចាញ់ច្រាប​រក​និយាយ​អ្វី​មិន​ចេញ? កុំ​ភ័យ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

សោកនាដកម្មលិចទូកទេសចរណ៍នៅវៀតណាម រកឃើញមនុស្សស្លាប់ ដល់ ៣៤នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម