Connect with us

KPT+

មិនចង់ក្លាយជាអ្នកចែកចាយកូវីដ ទៅកាន់អ្នកដទៃ ម៉ាស់ពាក់រួចមិនមែនចេះតែបោះចោលតាមចិត្តចង់ទេ

បានផុស

នៅ

ម៉ាសដែលយើងពាក់លើមុខរួចរាល់ អាចបោះចោលទៅបាន គួរតែមានរបៀបទុកដាក់វាត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ និងវីរុសដទៃទៀតដល់អ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាស​ដែល​ត្រូវ​បាន​ប្រើប្រាស់​រួច ​ត្រូវបាន​គេចាត់ទុកថា ជា​កាកសំណល់​រឹង​និង​ឆ្លង ​ដោយសារ​វត្តមាន​សំងាត់​ពី​រាងកាយ​របស់​មនុស្ស​ ដូចជា ក្អក កណ្ដាស់ បង្ក​ឲ្យ​មាន​ដំណក់​ទឹក ឬ​ភ្នាក់ងារ​បង្ក​រោគ​នៃ​វីរុស។ ការ​ផ្ទុក​និង​ការ​បំផ្លាញ​ចោល ​ត្រូវ​ការ​នីតិវិធី​ដូចគ្នា​ មិន​មែន​បោះចោល​តាម​ចិត្ត​នឹក​ឃើញ​ឡើយ។

វិធី​បោះចោល​ម៉ាស​ឲ្យ​បាន​ប្រើ​ត្រឹមត្រូវ ស្រប​តាម​ក្រសួង​សុខាភិបាល​គ្រប់​ប្រទេស​ណែនាំ ៖

បត់ម៉ាសដែលពាក់រួចចូលខាងក្នុង (កន្លែងប៉ះផ្ទៃមុខ) ដើម្បីការពារការ​បញ្ចេញទឹកមាត់ ពីការរាលដាល​និង​ស្នាមប្រឡាក់​ផ្សេងៗ។

ចងភ្ជាប់ត្រចៀកម៉ាស​ទាំងសងខាង​ឲ្យបានតឹង តាមកំលាំងដៃរបស់យើង។

ដាក់ម៉ាស​ក្នុង​ថង់​ប្លាស្ទិកមួយដែលបិទជិតល្អ​ ឬទុកវាក្នុងថង់ប្លាស្ទិចដៃដែលមានស្រាប់ ​​ហើយ​ចងវាឲ្យតឹងដូចគ្នា។

ដាក់ក្នុងធុងសំរាមដែល​មានគំរបបិទជិតឬធុងមានថង់រុំស្រោប ហើយបាញ់អាកុលបន្ថែមទៅផង។

លាងដៃ​ឲ្យ​ស្អាតជាមួយសាប៊ូឬបាញ់អាកុលឬជែល។ បន្ទាប់ពីបានប៉ះម៉ាសដែលជាកាក់សំណល់រួចមក និងមុនពេលចាប់កាន់ម៉ាសថ្មីមកពាក់។

អនុវត្ត​តាម​វិធី​នេះ ​ធានា​ថា​អ្នក​មិន​ភ័យ​ព្រួយ ​ថា​ខ្លួន​ជា​ជន​បង្ក​ឬ​ចម្លង​ទៅ​អ្នក​ជុំវិញ​ដោយ​មិន​ដឹងឡើយ។ព្រោះ​យើង​ម្នាក់ៗ​មិន​ដឹង​ថា ​ខ្លួនឯង​មាន​កូវីដ​ឬ​អត់​ទេ។ មេរោគនេះ មិន​អាច​មើល​នឹង​ភ្នែកបាននោះទេ ​ដរាប​ណា​អ្នក​បាន​តេស្ត​ដោយ​ត្រឹមត្រូវ​ពី​គ្រូពេទ្យ ទើបអាចបញ្ជាក់ថាគេមានសុខភាពល្អ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហានិភ័យ​ណាស់! អ្នក​ឧស្សាហ៍​ស៊ក​ម៉ាស​ដាក់​កែង​ដៃ និង​ទាញ​ចុះ​ក្រោម​ចង្កា កាន់​តែ​បង្ក​ការ​ឆ្លង​កូវីដ

ចុចអាន៖ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន

ចុចអាន៖ម៉ាស ៤ ប្រភេទ​មាន​សមត្ថភាព​ច្រោះ​ភាគល្អិត​បាន​ល្អ​ និង​ការពារ​ពី​បាក់តេរី​អាក្រក់​នៅ​អំឡុង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម