ព័ត៌មានអន្ដរជាតិ
ប្រសើរណាស់! ប្រទេស មួយទៀតនៅអឺរ៉ុប លែងឲ្យប្រជាជនពាក់ម៉ាសនៅទីតាំងបើកចំហ
ប្រទេសបារាំង បានលុបចោលតម្រូវការពាក់ម៉ាសនៅទីតាំងបើកចំហ ហើយនឹងបញ្ចប់បម្រាមគោចរនៅពេលយប់មុនពេលកំណត់ បន្ទាប់ពីមានភាពប្រសើរឡើង នៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ។
នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ករណីឆ្លងថ្មីប្រចាំថ្ងៃបានធ្លាក់ចុះដល់ជាង ៣,០០០ ករណី ខណៈករណីឆ្លងខ្ពស់ឡើងដល់ ៥,០០០ ករណី ។ លោកបាននិយាយថា ស្ថានការណ៍កំពុងតែប្រសើរឡើងលឿនជាងការរំពឹងទុក ។
លោក Castex បានប្រកាសថា ការពាក់ម៉ាសនៅទីតាំងបើកចំហ ដែលត្រូវបានតម្រូវចាប់តាំងពីខែសីហាឆ្នាំទៅ នឹងត្រូវលុបចេញចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ។
ប៉ុន្តែលោកបានកត់សម្គាល់ថា ការពាក់ម៉ាសនឹងនៅតែចាំបាច់ នៅក្នុងកាលៈទេសៈជាក់លាក់ ដូចជានៅក្នុងកីឡដ្ឋាន និងកន្លែងដែលមានមនុស្សច្រើន ។
លោក Castex ក៏បាននិយាយផងដែរថា បម្រាមគោចរនៅម៉ោង ១១ យប់ នឹងត្រូវដកចេញនៅថ្ងៃអាទិត្យខាងមុខ ពោល ១០ ថ្ងៃមុនពេលកំណត់ ។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា វិធានការធ្វើចត្តាឡីស័ក នឹងនៅតែរឹតបន្តឹងនៅអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ ដើម្បីទប់ស្កាត់វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ខណៈដែលឥឡូវនេះកំពុងរីករាលខ្លាំងនៅចក្រភពអង់គ្លេស និងកន្លែងផ្សេងទៀត ។
លោកបាននិយាយថា រដ្ឋាភិបាលក៏គ្រោងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូងដល់ប្រជាជនបារាំងចំនួន ៦០ ភាគរយ ពោល ៤០ លាននាក់នៅចុងខែសីហានេះ ខណៈប្រជាជន ៣៥ លាននាក់បានចាក់វ៉ាក់សាំងពេញ ២ ដូសរួចហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


