KPT+
អាយុគ្រាន់តែជាតួលេខ មិនមែនជាកត្តាកំណត់ជោគជ័យឬបរាជ័យបានឡើយ
សង្គមខ្លះ និយមកំណត់លទ្ធផលមនុស្សដោយនិយាយអំពីអាយុនិងវ័យ។ សង្គមខ្មែរយើងក៏មានមនុស្សចាស់ខ្លះ និយាយការធ្វើជាអ្នកដឹកនាំគេតាមរយៈវ័យ ។ អ្នកខ្លះនិយមមើលងាយអ្នកដឹកនាំក្មេងៗដោយប្រើពាក្យថាស្ទើរបទពិសោធន៍។
ខាងក្រោមនេះជាឧទាហរណ៍មួយចំនួន នៃមូលហេតុដែលអ្នកមិនគួរគិតពីអាយុ នៅពេលនិយាយពីហេតុផលដែលើងចង់ក្លាយជាអ្នកមាន និងជោគជ័យ។
ក្មេងពេកក្នុងការបង្កើតអ្វីមួយឡើងមក?
មនុស្សជាច្រើនមានទំនោរមើលងាយយុវជន ដែលមានគំនិតល្អៗ ។ ពួកគេសន្មតថា បើគ្មានបទពិសោធន៍ គឺមិនអាចបង្កើតអ្វីដែលអាចយកទៅផ្លាស់ប្ដូរពិភពលោកបានទេ។ ទោះយ៉ាងណាក៏ដោយ មនុស្សបានជម្នះពាក្យមុសានេះ ហើយឆ្លងកាត់ទៅរកភាពជោគជ័យរហ័សជាងជំនាន់មុនបាន។
១. លោកស្រី Sophia Amoruso

Sophia Amoruso អាយុ ២២ ឆ្នាំ បានចាប់ផ្ដើមគម្រោងលក់សំលៀកបំពាក់ទាន់សម័យ នៅលើ eBay ខណៈពេលដែលគាត់ធ្វើការ ១៣ ដុល្លារក្នុងមួយម៉ោង។ បច្ចុប្បន្ននេះ Sophia Amoruso មានទ្រព្យសម្បត្តិ ២៨០ លានដុល្លារ ធ្វើឲ្យគាត់ក្លាយជាសមាជិកក្មេងជាងគេក្នុងចំណោមក្លឹប ដែលគាំទ្រដោយស្ត្រីមានជាងគេបំផុត។
២. Justin Bieber

អ្នកគ្រប់គ្រងបច្ចុប្បន្នរបស់ Justin គឺលោក Scooter Braun បានរកឃើញ Justin នៅអាយុ ១៤ ឆ្នាំ។ គាត់បានសាបព្រោះគ្រាប់ពូជ នៃជំនឿលើខ្លួនឯង ហើយឥឡូវ Justin មានតម្លៃ ២៦៥ លានដុល្លារ ដោយផ្អែកទៅលើរឿងមួយដែល Justin គឺជាតារាដែលច្រៀងពីរោះ។
ចាស់ពេកដើម្បីបង្កើតវា?
សម្រាប់មនុស្សដែលមានអាយុជ្រេ ភាគច្រើនត្រូវបានគេមើលងាយ និងតែងតែព្យាយាមដើម្បីទទួលបានជោគជ័យ ទោះបីជាមានការបរាជ័យច្រើនដង នៅអាយុដែលមនុស្សជាច្រើននិយាយថា មិនសក្ដិសមក៏ដោយ។
ជារឿងមិនងាយស្រួលទេ ក្នុងការដើរតាមផ្លូវខ្លួនឯង នៅពេលដែលមានសំឡេងរាប់ពាន់ជុំវិញអ្នក ជំទាស់នឹងអាយុមិនសមនឹងប្រកួតប្រជែងបន្តទៀត។
៣. Ray Kroc

Ray បានឈានដល់អាយុ ៥០ ឆ្នាំ លោកបានធ្វើកិច្ចព្រមព្រៀងមួយសម្រាប់ ភោជនីយដ្ឋាន McDonald ដំបូងគេ។ ខណៈពេលដែលបច្ចុប្បន្នក្រុមហ៊ុន McDonald មានទ្រព្យសម្បត្តិសុទ្ធចំនួន ១០៤,៤២ ពាន់លានដុល្លារ ហើយបានក្លាយជាម៉ាកល្បីៗ ទាំង ១០ ដែលមានតម្លៃថ្លៃជាងគេប្រចាំឆ្នាំ ២០១៧ ។
សរុបសេចក្ដីមក មនុស្សទាំងអស់ខាងលើនេះ គឺជាបុគ្គលដែលមានកម្លាំងចិត្តខ្លាំង ដែលចង់ធ្វើឲ្យវាធំ ដោយមិនគិតពីអ្វីដែលត្រូវធ្វើ។
មនុស្សតែងគិតថា អ្នកដែលទទួលបានជោគជ័យ ច្រើនតែមានទុនស្រាប់ ឬមានឱកាសច្រើនក្នុងការធ្វើ។ នៅក្នុងពិភពលោកនេះ ការពិតដែលយើងគួររៀន គឺថាមនុស្សគ្រប់គ្នាមានឱកាសស្មើគ្នា ដើម្បីទទួលបានជោគជ័យ។
ទោះបីវាអាចជាពេលវេលាខុសគ្នា នៅក្នុងជីវិតរបស់យើងក៏ដោយ យើងទំនងជាទទួលជោគជ័យដូចមនុស្សជោគជ័យណាមួយ ក្នុងចំណោមមនុស្សជោគជ័យទាំងនេះ។
រឿងតែមួយគត់ដែលយើងត្រូវធ្វើ ដូចដែលពួកគេបានធ្វើ គឺត្រូវខិតខំប្រឹងប្រែង មានកម្លាំងជំរុញចិត្ត ជំនឿលើខ្លួនឯង ការអត់ធ្មត់ និងភាពបត់បែន ដើម្បីសម្រេចកិច្ចការ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកណានៅពីក្រោយសកម្មភាព សប្បុរសធម៌នៃមហាសេដ្ឋី BILL GATES?
ចុចអាន៖WARREN BUFFETT ៖ ចូរទិញអ្វីយើងនឹងចំណេញ សូម្បីទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


