KPT+
មូលហេតុដែលតូប អង្គរលក់ផាក់ឡូវតាមផ្លូវ អាចឈរជើងបានជាង១៥ឆ្នាំ
បងស្រី ថន វន្តធា ដែលជាម្ចាស់តូបអង្គរ បាននិយាយទាំងញញឹមពព្រាយថា មូលហេតុដែលតូបអង្គរលក់ផាក់ឡូវ អាចឈរជើងបានជាង១៥ឆ្នាំមកនេះ ក៏ ព្រោះតែរសជាតិមិនប្រែប្រួល មានអនាម័យក្នុងការវេចខ្ចប់ ជាពិសេសនោះគឺសេវាកម្មនិងសម្ដីរួសរាយរាក់ទាក់ពីម្ចាស់តូប ព្រមទាំងបុគ្គលិកប្រចាំតូបផងដែរ។


បងស្រី ថន វន្តធា ដែលជាម្ចាស់តូប កំពុងកាប់សាច់ផាក់ឡូវជូនភ្ញៀវបាននិយាយថា ចំណុចស្នូលនៃការទាក់ចិត្តម៉ូយដុំនិងរាយពីតូបអង្គរ នោះគឺបងស្រីលក់ជូនភ្ញៀវមិនគិតរឿងតម្លៃនោះទេ។ មិនថាអ្នកទិញនោះគេទិញតិចឬច្រើន គ្រប់យ៉ាងគឺពួកគេសុទ្ធតែជាអតិថិជនយើងទាំងអស់។
បងស្រី ថន វន្តធា ដែលជាម្ចាស់តូប កំពុងកាប់សាច់ផាក់ឡូវជូនភ្ញៀវបាននិយាយថា ចំណុចស្នូលនៃការទាក់ចិត្តម៉ូយដុំនិងរាយពីតូបអង្គរ នោះគឺបងស្រីលក់ជូនភ្ញៀវមិនគិតរឿងតម្លៃនោះទេ។ មិនថាអ្នកទិញនោះគេទិញតិចឬច្រើន គ្រប់យ៉ាងគឺពួកគេសុទ្ធតែជាអតិថិជនយើងទាំងអស់។
ជាពិសេសនោះគឺឲ្យតែដល់រដូវបុណ្យទានសែនចិនម្ដងៗ ម៉ូយៗដែលជាប់ចិត្តនឹងរសជាតិសាច់ខ្វៃរបស់បងស្រី តែងតែកុម្ម៉ង់មុនថ្ងៃសែនសឹងធ្វើមិនទាន់។ ចំណុចដែលម៉ូយប្រចាំហាងមិនងាករេទៅណានោះគឺ ការបញ្ចុះតម្លៃជូនជាពិសេស ប្រសិនបើអតិថិជនទិញច្រើនគួរសម។
បងស្រីក៏បានបន្ថែមទៀតថា មុខរបរមួយនេះបានបង្រៀនគាត់ឲ្យដឹងពីតិចនិកនៃការលក់ ដឹងពីតម្រូវការនៃរសជាតិដែលភ្ញៀវចង់បាន។ ជាពិសេសនោះគឺតាំងពីមិនចេះលក់រហូតក្លាយជាអ្នកស្ទាត់ជំនាញក្នុងនាមជាមនុស្សស្រីដែលមានគ្រួសារ។








ជាមួយគ្នានេះដែរ ម្ចាស់តូបអង្គរបានបញ្ជាក់ថា ក្នុងតូបអង្គរទាំងពីរតូបនេះ មានមនុស្សសរុប៩នាក់ ហើយគ្រប់គ្នាត្រូវបែងចែកតួនាទីគ្នារៀងៗខ្លួន និងត្រូវក្រោកនៅម៉ោង៤ទាបភ្លឺ ដើម្បីធ្វើសាច់ផាក់ឡូវឲ្យទាន់តម្រូវការភ្ញៀវបានកុម្ម៉ង់។
បងស្រី វន្តធា បន្ថែមជាចុងក្រោយថា អ្វីដែលសំខាន់ ក្នុងការឲ្យមុខរបររកស៊ីបានរីកចម្រើនទៅមុខ ម្ចាស់អាជីវកម្មត្រូវតែគិតពីតម្រូវការអតិថិជនជាចម្បង ជាពិសេសនោះគឺរសជាតិនិងតម្លៃឲ្យសមគ្នា។ ចំណែកគន្លឹះពិសេសមួយទៀតគឺស្នាមញញឹមចំពោះភ្ញៀវដែលចូលមកទិញ មិនថាគេជានរណា គ្រប់គ្នាដែលចូលមកគឺសុទ្ធតែជាភ្ញៀវទាំងអស់៕
អត្ថបទ៖មេឃខៀវ
ចុចអាន៖មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…
ចុចអាន៖រដូវត្រជាក់ ស្គាល់អាហារដែលជួយបង្កើនកម្រិតវីតាមីន D ដល់រាងកាយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


