Connect with us

KPT+

តារាស្រី វៀតណាម ៦រូប ល្បីល្បាញលំដាប់អន្តរជាតិ និងជាម្ចាស់ជំនួញប្រាក់រាប់សិបលាន

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាល្បីៗវៀតណាមកាន់តែច្រើនឡើងបានចូលប្រឡូកក្នុងពិភពជំនួញ។ ក្នុងចំណោមពួកគេ ស្ត្រីត្រូវបានមើលឃើញពីភាពផុលផុលខ្លាំងក្លា​ ​សឹងស្មើនឹងបុរសដែរ។ ពួកនាងមិនត្រឹមតែជាសិល្បការិនីជួរមុខលំដាប់ប្រទេសនោះទេ ​ថែមទាំងមានសមត្ថភាពរកស៊ីជំនួញធំៗ ​រហូតសល់ប្រាក់វាល់លានដុល្លារនៅក្នុងដៃទៀតផង។

​តើ​ពួកនាងជា​នរណា ហើយ​​បាន​ធ្វើ​អ្វី​?

៦. តារាសម្ដែង Ly Nha Ky​ អាយុ ៣៩ឆ្នាំ (ទ្រព្យសម្បត្តិ ៥ លានដុល្លារអាមេរិក)

Lý Nhã Kỳ nói về chuyện yêu 'phi công': Cứ nhỏ hơn chục tuổi mới hợp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រីរូបនេះ ជាឯកអគ្គរដ្ឋទូតទេសចរណ៍ដែលត្រូវបានចាត់តាំងដំបូងបង្អស់របស់វៀតណាម និងជាស្ថាបនិកក្រុមហ៊ុន Lynk Group។ Lynk Group បង្កើតឡើងក្នុងឆ្នាំ ២០០៧ ជាក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគ គ្រឿងអលង្ការ ម៉ូដសម្លៀកបំពាក់ ប្រព័ន្ធផ្សព្វផ្សាយ ពិភពកម្សាន្ត កម្មវិធីសប្បុរសធម៌ និងបញ្ហាសង្គម។ Ly Nha Ky ថែមទាំងបើកវិចិត្រសាលមួយឈ្មោះ Lynk Luxury និងបានដាក់លក់គ្រឿងអលង្ការប្រេនៗលំដាប់អន្តរជាតិនៅទីនោះផងដែរ។

៥. តារាចម្រៀង My Tam​​ អាយុ ៤០ឆ្នាំ (ទ្រព្យសម្បត្តិ ៦.៦១ លានដុល្លារអាមេរិក)

Singer My Tam. Photo: @mytam.info/ Instagram

MyTam ជាកំពូលតារាចម្រៀងដ៏ល្បីល្បាញបំផុតប្រចាំប្រទេស និងជាម្ចាស់ផលិតកម្ម MT Entertainment តាំងពីអាយុ ២៦ ឆ្នាំ។ នាងថែមទាំងបានបង្កើតប្រេនទឹកអប់ និងសាប៊ូដុសខ្លួនម៉ាក My Time ដោយផ្ទាល់ខ្លួនទៀតផង។ ពីរបីឆ្នាំក្រោយមក នាងបានបើកហាង Nightingale នៅទីក្រុងហូជីមិញដែលមានលក់សម្លៀកបំពាក់ម៉ាកល្បីៗ ហាងកាហ្វេបែបជប៉ុន និងហាងតែ។ យោងតាមប្រភពពី VietnamBiz ក្រុមហ៊ុន MT Entertainment កាន់កាប់ប្រាក់រាប់សិបលានដែលក្នុងមួយឆ្នាំៗ អាចរកចំណូលបានជិត ១.៥ លានដុល្លារអាមេរិក។

៣. តារាសម្ដែង Tang Thanh Ha អាយុ ៣៥ឆ្នាំ (ទ្រព្យសម្បត្តិ ១៤ លានដុល្លារអាមេរិក)

Tăng Thanh Hà khiến người hâm mộ nức lòng với hình ảnh đời thường mà thần  thái, nhan sắc không có chỗ chê

តារាសម្ដែងរូបនេះ បានចូលហ៊ុនជាមួយក្រុមហ៊ុនធុរកិច្ច Imex Pan Pacific Group ដែលជាក្រុមហ៊ុននាំយកប្រេនល្បីៗដូចជា Chanel, Louis Vuitton, Armani, Rolex ទៅកាន់ប្រទេសវៀតណាម ហើយនាងបានចាកចេញពីពិភពកម្សាន្ត និងចាប់ផ្តើមទីផ្សារ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន។ នាងបានវិនិយោគលើវិស័យម្ហូបអាហារដោយបាន បើកបារ និង ហាងអាហារសមុទ្រ The Crab Shack នៅទីក្រុងហូជីមិញ។ ក្រៅពីនោះ នាងក៏មានហាងវ៉ែនតា Sunnies Studios Vietnam និងមានហាងលក់សម្លៀកបំពាក់ប្រណីតមួយផងដែរឈ្មោះ Hatang។

៤. តារាសម្ដែង Truong Ngoc Anh​​ អាយុ ៤៤ឆ្នាំ (ទ្រព្យសម្បត្តិ ១៨លានដុល្លារអាមេរិក)

Trương Ngọc Ánh - "bà trùm" của hàng loạt thương vụ kinh doanh đình đám với  bí thuật "biết tiến đúng nơi, biết lùi đúng lúc", giàu nhất nhì showbiz  nhưng tình

ជាតារាបង្ហាញម៉ូដមួយរូប ​ដែល​ប្រែ​ក្លាយមក​ជា​តារា​សម្ដែង Truong Ngoc Anh ច្រើនតែប្រិយមិត្តហៅ​ថា TNA។ TNA ជា​តារា​ស្រី​ជោគជ័យ​បំផុត​របស់​ប្រទេស​វៀតណាម ព្រោះនាងជាឯកអគ្គរដ្ឋទូតនៃម៉ាកយីហោល្បីៗរួមមាន Adidas, Audi និង Samsung ហើយក៏ជាម៉ូឌែលឱ្យម៉ាកអន្តរជាតិដូចជា Chanel, Versace, Louis Vuitton, Bottega និង Tumi ។

មិនតែប៉ុណ្ណោះ នាងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Anh ជាប្រធានក្រុមហ៊ុន TNA Entertainment ជាម្ចាស់ភោជនីយដ្ឋានអ៊ីតាលី និងភោជនីយដ្ឋានចិនពីរបីទៀត។ លើស​ពី​នេះ នាង​បាន​វិនិយោគ​លើ​អចលនទ្រព្យរាប់លានដុល្លារផ្សេងទៀតផងដែរ។

៥. តារាសម្ដែង Mai Phuong Thuy​ អាយុ ៣៣ឆ្នាំ (ទ្រព្យសម្បត្តិ ៩០ លានដុល្លារអាមេរិក)

Miss Vietnam 2006, Mai Phuong Thuy. Photo: @mpt681988/Instagram

Mai Phuong Thuy ជារាជនីសម្រស់ និងក្លាយជាម្ចាស់គ្រងជយលាភីបវរកញ្ញាវៀតណាមកាលពីឆ្នាំ ២០០៦។ បច្ចុប្បន្ននេះ នាងមានជីវិតដ៏ស៊ីវិល័យដោយប្រើប្រាស់សម្ភារសុទ្ធតែយីហោលំដាប់ពិភពលោក និងរស់នៅក្នុងជីវភាពដ៏ប្រណីតផងដែរ។ Mai Phuong Thuy ជាថៅកែស្រីនៃភោជនីយដ្ឋាន​វៀតណាម​មួយ​នៅ​កណ្តាល​ទីក្រុង​ហូជីមិញ ​ថែមទាំង​មាន​​គេហដ្ឋានដ៏ស្កឹមស្កៃ​នៅ​ហុងកុងទៀតផង។

៦. តារាបង្ហាញម៉ូដ Ho Ngoc Ha​ អាយុ ៣៦ឆ្នាំ (ទ្រព្យសម្បត្តិ ១២៤ លានដុល្លារអាមេរិក)

Model-turned-singer Ho Ngoc Ha. Photo: @moi_cosmetics_/Instagram

នាងត្រូវបានមហាជនឱ្យរហ័ស្សនាមថា Kylie Jenner វៀតណាម។ កាលពីឆ្នាំ ២០១៧ តារាម៉ូឌែល Ho Ngoc Ha បានបើកក្រុមហ៊ុនមួយមានឈ្មោះថា M. O. I Cosmetics ដែលវាជាក្រុមហ៊ុនគ្រឿងសំអាងរបស់ប្រទេសវៀតណាមដំបូងគេផលិតក្រែមលាបបបូរមាត់យីហោ Hongocha’s Secret ។ ផលិតផលរបស់ក្រុមហ៊ុនទាំងអស់ត្រូវបានផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងតាមស្តង់ដារអន្តរជាតិ និងអាចរកចំណូលប្រមាណ ២.៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី

ចុចអាន៖ កំពូលតារាស្រីសម្រស់ស្អាត ​មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម