ព័ត៌មានអន្ដរជាតិ
ស្រ្តី៥រូប ក្លាយជាមហាសេដ្ឋីនីអចលនទ្រព្យ មានជាងគេលើលោក
យោងតាមបញ្ជីមហាសេដ្ឋីឆ្នាំ ២០២៥ របស់ Forbes បានបញ្ចាក់ថា ស្ត្រីមានបំផុតទាំងប្រាំនៅក្នុងវិស័យអចលនទ្រព្យ ដែលម្នាក់ជាអ្នកបង្កើតដោយខ្លួនឯង មានទ្រព្យសម្បត្តិសរុបប្រមាណជា ៣៩.១ ពាន់លានដុល្លារអាមេរិក ។
១. លោកស្រី Kwong Siu-hing

លោកស្រី Kwong Siu-hing អាយុ ៩៥ ឆ្នាំគឺជាឥស្សរជនសំខាន់នៅក្នុងគ្រួសារត្រលូល Kwok ដែលគ្រប់គ្រងក្រុមហ៊ុន Sun Hung Kai Properties ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំបួនរបស់ហុងកុង។
កើតនៅទីក្រុងក្វាងចូវក្នុងឆ្នាំ ១៩២៩ គាតបានផ្លាស់ទៅរស់នៅទីក្រុងហុងកុងក្នុងឆ្នាំ ១៩៤៧ ហើយបានរៀបការជាមួយមហាសេដ្ឋី Kwok Tak-seng ដែលជាសហស្ថាបនិកម្នាក់នៃក្រុមហ៊ុននេះនៅអាយុ ២០ ឆ្នាំ នេះបើយោងតាម Tatler Asia ។ ប្តីប្រពន្ធនេះមានកូនបីនាក់គឺ Walter, Thomas និង Raymond Kwok ដែលសុទ្ធតែមានតួនាទីក្នុងការគ្រប់គ្រងអាជីវកម្ម។
បន្ទាប់ពីលោក Tak-seng បានទទួលមរណភាពក្នុងឆ្នាំ ១៩៩០ លោកស្រីបានចូលកាន់តំណែងជាប្រធានក្នុងឆ្នាំ ២០០៨ ហើយលាលែងពីតួនាទីក្នុងឆ្នាំ ២០១១ ប៉ុន្តែនៅតែកាន់កាប់ភាគហ៊ុនធំជាងគេនៅ Sun Hung Kai។ គិតត្រឹមថ្ងៃទី ៧ ខែមីនា គាត់គឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ហុងកុងដែលមានទ្រព្យសម្បត្តិសុទ្ធ ១២.៦ពាន់លានដុល្លារ។
២. លោកស្រី Zhu Yan និងគ្រួសារ
ទ្រព្យសម្បត្តិរបស់ Zhu Yan កើតចេញពីក្រុមហ៊ុន KE Holdings ដែលជាក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យដ៏ធំ ដែលប្តីចុងរបស់គាត់ឈ្មោះ Zuo Hui បានបង្កើតនៅក្នុងឆ្នាំ ២០១៨ ដោយការបង្រួបបង្រួមការបណ្តាក់ទុកមុនរបស់គាត់ជាច្រើន។
ចុះបញ្ជីទាំងនៅទីក្រុងញូវយ៉ក និងហុងកុង ក្រុមហ៊ុននេះស្ថិតក្នុងចំណោមឈ្មួញកណ្តាលអចលនៈទ្រព្យដ៏ធំបំផុតរបស់ពិភពលោក យោងតាមទស្សនាវដ្តី Forbes ហើយបានរាយការណ៍ពីប្រាក់ចំណូលសុទ្ធចំនួន ៩៣.៥ពាន់លានយន់ (១២.៨ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៤ ។
ក្រោយស្វាមីចុងស្លាប់នៅឆ្នាំ ២០២១ លោកបន្សល់ទុកអាណាចក្រអចលនទ្រព្យទៅឲ្យភរិយា។ នៅពេលគាត់ទទួលមរណភាព គាត់គឺជាអ្នកមានបំផុតទី ១៥ របស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤.៨ ពាន់លានដុល្លារ ។ លោកស្រីគឺជាម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី ៧ ខែមីនា ស្រ្តីវ័៥៤ឆ្នាំ គ្រួសារមានទ្រព្យសម្បត្តិសរុបចំនួន ៧.១ ពាន់លានដុល្លារ
៣.លោកស្រី Alexandra Schoerghuber និងគ្រួសារ

លោកស្រី Alexandra Schoerghuber មានតួនាទីមើលការខុសត្រូវលើគ្រួសារ Schoerghuber Unternehmensgruppe និងជាប្រធានក្រុមប្រឹក្សាគ្រឹះរបស់ខ្លួន ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន។ ក្រុមហ៊ុនវិនិយោគឯកជនដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ កាន់កាប់ផលប័ត្រដ៏ធំទូលាយដែលរួមមានអចលនទ្រព្យ បដិសណ្ឋារកិច្ច ភេសជ្ជៈ និងអាហារសមុទ្រ។
ជាមួយនឹងសាវតាក្នុងការគ្រប់គ្រងសណ្ឋាគារ គាត់បានទទួលបទពិសោធន៍អន្តរជាតិធ្វើការនៅប្រទេសអាល្លឺម៉ង់ ស្វីស និងប៊ឺមូដា មុនពេលរៀបការជាមួយអ្នកជំនួញនៅទីក្រុង Munich លោក Stefan Schoerghuber ។ នៅពេលដែលស្វាមីបានលាចាកលោកក្នុងឆ្នាំ ២០០៨ លោកស្រីបានឈានជើងចូលដឹកនាំក្រុមហ៊ុន។ សព្វថ្ងៃនេះ កូនទីបីរបស់ពួកគេជាប្រធានក្រុមប្រឹក្សាប្រតិបត្តិជា CEO និងជាប្រធាន។
លើសពីអាជីវកម្ម លោកស្រី Alexandra បានបង្កើតមូលនិធិមួយជាមួយកូនៗ ដើម្បីគាំទ្រកុមារដែលជួបការលំបាក និងលើកកម្ពស់វិទ្យាសាស្ត្រ និងការស្រាវជ្រាវនៅប្រទេសអាល្លឺម៉ង់។ គាត់និងគ្រួសាររបស់គាត់ មានទ្រព្យសម្បត្តិសរុប ៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ៧ ខែមីនា។
៤. លោកស្រី Wu Yajun

លោកស្រី Wu Yajun គឺជាមហាសេដ្ឋីស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។ គាត់បានសហការបង្កើតក្រុមហ៊ុនអចលនទ្រព្យយក្ស Longfor Properties ក្នុងឆ្នាំ ១៩៩៣ ជាមួយនឹងអតីតស្វាមី Cai Kui ។
ក្រុមហ៊ុននេះបានលក់ការអភិវឌ្ឍន៍លំនៅដ្ឋានដំបូងរបស់ខ្លួនក្នុងរយៈពេល ៤ ឆ្នាំក្រោយមក ហើយបានរីកចម្រើនយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងធំៗផ្សេងទៀតនៅទូទាំងប្រទេសចិន នេះបើយោងតាមសារព័ត៌មាន Bloomberg ។
មុនចាប់ផ្តើមអាជីវកម្ម លោកស្រីបានធ្វើការជាកម្មកររោងចក្រ ដោយទទួលបានប្រាក់ចំណូល ១៦ ដុល្លារក្នុងមួយខែ និងជាអ្នកកាសែតអចលនទ្រព្យ។ ទ្រព្យសម្បត្តិដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦.៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ៧ ខែមីនា នៅតែជាប់ទាក់ទងនឹងភាគហ៊ុនដ៏ច្រើនរបស់នាងនៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ជីនៅហុងកុង។
៥. លោកស្រី Annette Lerner និងគ្រួសារ
ទ្រព្យសម្បត្តិរបស់លោកស្រី Annette Lerner បានចាប់ផ្តើមជាមួយនឹងប្រាក់កម្ចី ២៥០ ដុល្លារ ដែលបានផ្តល់ឲ្យប្តី ដើម្បីចាប់ផ្តើមក្រុមហ៊ុនដែលលក់ផ្ទះទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។
បង្កើតឡើងក្នុងឆ្នាំ ១៩៥២ ក្រុមហ៊ុន Lerner Enterprises បានបន្តក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏លេចធ្លោបំផុតមួយនៅក្នុងតំបន់ Washington, DC ។
The Lerners ក៏បានបង្កើតទ្រព្យសម្បត្តិតាមរយៈភាពជាម្ចាស់នៃក្រុមកីឡាបេស្បល Washington Nationals ដែលពួកគេទទួលបានក្នុងឆ្នាំ ២០០៦ ក្នុងតម្លៃ ៤៥០ លានដុល្លារ។ ឥឡូវនេះមានតម្លៃ ២.០៥ ពាន់លានដុល្លារ នេះបើយោងតាម CNBC ។
គ្រួសារនេះត្រូវបានគេស្គាល់ថាជាមនុស្សធម៌របស់ពួកគេ ដោយបរិច្ចាគទៅឲ្យស្ថាប័ននានាដូចជា មន្ទីរពេទ្យជាតិកុមារនៅ DC, សាកលវិទ្យាល័យ George Washington និងសាកលវិទ្យាល័យ Hebrew នៅក្រុង Jerusalem។ នៅអាយុ ៩៥ ឆ្នាំ លោកស្រីនិងគ្រួសាមានទ្រព្យសម្បត្តិសរុបចំនួន ៥.៧ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ៧ ខែមីនា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


