ជីវិតកម្សាន្ដ
កំពូលតារាស្រីសម្រស់ស្អាត មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ
ខាងក្រោមនេះ ជាបញ្ជីឈ្មោះតារាស្រីប្រចាំប្រទេសចិន ដែលមានសម្រស់ស្រស់ស្អាត ហើយមានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈទាំងក្នុងនិងក្រៅប្រទេស។
១ Lin Yun

Lin Yun គឺជាតារាសម្តែងជនជាតិចិន មកពីទីក្រុង Huzhou។ នាងកើតនៅឆ្នាំ ១៩៩៦ នៃគ្រួសារក្រីក្រ។ តារាស្រីរូបនេះ ទើបតែចូលប្រឡូកក្នុងវិស័យសម្ដែងដោយតួនាទីដំបូងរបស់នាង នាំឲ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងរឿង The Mermaid ឆ្នាំ ២០១៦ ។ នៅឆ្នាំ ២០១៨ Lin Yun បានសម្ដែងក្នុងរឿងភាគ Genghis Khan ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង ក្លាយជាតារាល្បីមកដល់សព្វថ្ងៃនេះ។
២ Guli Nazha

Guli Nazha ជាតារាសម្ដែងជនជាតិចិន-អ៊ូហ្គួរ។ នាងកើតនៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ១៩៩២ នៅ Urumqi ខេត្ត Xinjiang ប្រទេសចិន។ ជាតារាម៉ូដែលនិងជាតារាសម្តែងស្រីវ័យ ២៧ ឆ្នាំ ដែលត្រូវបានគេដាក់នាមថា មានរូបសម្រស់ដ៏ស្រស់ស្អាតបំផុត និងមានដើមកំណើតចម្រុះ។ នៅឆ្នាំ ២០១៨ Qeelin ដែលជាម៉ាកគ្រឿងអលង្ការល្បីបានតែងតាំង Guli ជាឯកអគ្គរដ្ឋទូតម៉ាករបស់ខ្លួន។ នៅឆ្នាំបន្ទាប់ នាងក៏បានក្លាយជាឯកអគ្គរដ្ឋទូតម៉ាកយីហោដំបូងគេ ប្រចាំប្រទេសចិន សម្រាប់ Sergio Rossi ដែលជាក្រុមហ៊ុនស្បែកជើងស្ត្រីរបស់អ៉ីតាលី។
៣ Zhang Huiwen

Zhan Huiwen គឺជាតារាសម្តែងជនជាតិចិន និងជាស្ត្រីម្នាក់ដែលមានភាពសិចស៊ីនៅក្នុងឧស្សាហកម្មភាពយន្ត។ នាងមកពីខេត្ត Jiangxi ភាគខាងកើតប្រទេសចិន។ Zhang បានចូលរៀននៅសាលារបាំប៉េកាំង ពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៤ ដោយកាលណោះ គេបានប្រទះឃើញនាងជានិស្សិតវ័យក្មេង និងមានទេពកោសល្យ ដូច្នេះនាងក៏បានត្រូវជ្រើសរើសឲ្យសម្តែងជាតួឯកស្រីក្នុងរឿង Come Home ។ ខ្សែភាពយន្តនេះ ជាការសម្តែងដំបូង ហើយទទួលបានជោគជ័យយ៉ាងធំធេង ថែមទាំងទទួលបានពានរង្វាន់អ្នកចំណូលថ្មីល្អបំផុត នៅឯពានរង្វាន់ភាពយន្តអាស៊ី។
៤ Yang Mi

Yang Mi ជាតារាសម្តែង និងចម្រៀងមានដើមកំណើតមកពីទីក្រុងប៉េកាំង ដូចស្ត្រីជនជាតិចិនល្បីៗ ដទៃទៀតដែរ។Yang Mi សម្ដែងជាលើកដំបូងក្នុងរឿង Tang Ming Huang ដែលជារឿងភាគទូរទស្សន៍ប្រវត្តិសាស្ត្រ ដែលនេះបាននាំមកនូវភាពជោគជ័យយ៉ាងសំខាន់សម្រាប់នាង។ នៅឆ្នាំ ២០១៧ Yang Mi បានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមនៅមហោស្រពអន្តរជាតិហ៊ូស្តុនពិភពលោក។ នេះគឺជាសមិទ្ធផលដ៏ធំធេង ដែលជួយលើកស្ទួយអាជីពរបស់នាង។ លើសពីនេះ នៅឆ្នាំ ២០១៧ Yang Mi បានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងបញ្ជីឈ្មោះតារាល្បីរបស់ចិន Forbes ១០០ ។
៥ Zhao Liying

Zanilia បានសម្តែងជាលើកដំបូងក្នុងឆ្នាំ ២០០៧ ក្នុងខ្សែភាពយន្តរឿងអាពាហ៍ពិពាហ៍មាស។ ក្នុងឆ្នាំ ២០០៩ នាងបានសម្តែងនៅក្នុងរឿងភាគប្រវត្តិសាស្ត្ររឿង The Firmament of The Pleiades ដែលជារឿងទទួលបានការចាប់អារម្មណ៍ភ្លាមៗ។ ដោយសារភាពជោគជ័យនេះ Zhao បានទទួលពានរង្វាន់តារាសម្តែងស្រីដែលមានប្រជាប្រិយបំផុត នៅក្នុងកម្មវិធីពានរង្វាន់វីដេអូច្នៃប្រឌិតចិន។ បន្ទាប់ពីនោះ ក្នុងឆ្នាំ ២០១៣ Zhao បានសម្តែងក្នុងរឿង Legend of Lu Zhen ។ រឿងនេះទទួលបានការគាំទ្រមិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនទៀតផង។ ជាលទ្ធផល វាបាននាំឲ្យនាងល្បីល្បាញទូទាំងតំបន់។
៦ Guan Xiaotong

Guan Xiaotong បានកើតនិងធំធាត់នៅក្នុងគ្រួសារដែលមានឥទ្ធិពល លើការសម្តែង។ ទាំងឪពុកនិងជីតារបស់នាង ក៏ជាតួសម្តែងផងដែរ។ នាងត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារតួនាទីរបស់នាងនៅក្នុងរឿង Nuan, Promise, and Painted Skin។
៧ Angelababy

មិនគួរឲ្យភ្ញាក់ផ្អើល Angelababy បានយកឈ្នះបេះដូងអ្នកបោះឆ្នោតភាគច្រើន ដោយមានមតិដូចជា“ ផ្ទៃមុខដែលមនុស្សគ្រប់គ្នាកោតសរសើរ”“ តារាស្អាតជាងនៅក្នុងរឿងប្រវត្តិសាស្ត្រ” និង“ មុខស្អាតបំផុតរបស់ពិភពលោក” ។
៨ Fan Bingbing

Fan Bingbing គឺជាមនុស្សម្នាក់ដែលសមនឹងទទួលបានតំណែង ជាស្ត្រីចិនដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ បន្ទាប់ពីការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍របស់នាង នៅក្នុងខ្សែភាពយន្ត Lost in Beijing ។ Fan Bingbing ត្រូវបានគេដឹងថា នាងគ្រោងនឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដ៏អស្ចារ្យរបស់ហូលីវូដ ដូចជា Iron Man 3, Stretch និងស៊េរី X-Men ចុងក្រោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសចាប់ខ្លួន Chris Wu អតីតសមាជិក EXO ក្រោយទទួលបណ្ដឹង ល្បួងក្មេងស្រីយកទៅរំលោភ
ចុចអាន៖ឈិនឡុង នៅតែជាតារាប្រុសដើមកំណើតចិនមានទ្រព្យច្រើនជាងគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


