KPT+
កសិករឃុំទន្លេបិទ ចិញ្ចឹមគោទទួលបានជោគជ័យ តាមការណែនាំពីមន្ត្រីជំនាញបច្ចេកទេស
កសិករ ភូមិតាអ៊ុយ ភូមិភ្នំ ភូមិអន្លង់ពោង និងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានចិញ្ចឹមគោ លក់ទទួលបានផលល្អ បន្ទាប់ពីមុខរបរធ្វើស្រែចម្ការ។ ការចិញ្ចឹមគោប្រកបដោយបទដ្ឋានបច្ចេកទេស ដោយមានការគាំពារពីមន្ទីរកសិកម្មខេត្ត ក្រសួងកសិកម្ម ទាំងការថែទាំ ការចាក់វ៉ាក់សាំង ការចាក់ថ្នាំបំប៉ន ការប្រើពូជស្មៅ ការលាយចំណីឱ្យវាស៉ីបានគ្រប់គ្រាន់ ជាលទ្ធផលកសិករទទួលបានជោគជ័យ ខណៈគោមានទីផ្សារស្រួលលក់ ពិសេសទីផ្សារក្នុងស្រុក។

លោក សុខ ប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិអន្លង់ពោង បានរៀបរាប់ឱ្យដឹងថា លោកចិញ្ចឹមគោរយៈពេល ៣៥ឆ្នាំមកហើយ។ បច្ចុប្បន្នគោលោកមានចំនួន ១៤ក្បាល ក្នុងនោះមាន មេចំនួន ១០ក្បាល ឈ្មោលចំនួន ៤ក្បាល។

លោកបានបញ្ជាក់ទៀតថា ក្នុងចំណោម៤ភូមិ ខាងលើឃើញថា កសិករពីរភូមិ គឺភូមិអន្លង់ពោង និងភូមិភ្នំ ចិញ្ចឹមគោរហូតដល់ ៨០ ភាគរយ ដែលជាប្រភេទគោស្រែ គោខ្មែរ ធ្វើឱ្យកសិករទទួលផលអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងល្អប្រសើរ។ ក្នុង៤ភូមិនេះ មានកសិករចិញ្ចឹមគោមិនក្រោម ៤០០គ្រួសារនោះទេ ដោយយោងទៅតាមលទ្ធភាពនៃគ្រួសារនីមួយៗ មានចាប់ពី ៥ក្បាល រហូតដល់ ២០ក្បាល តែពួកគាត់ចិញ្ចឹមគោឱ្យស៉ីស្មៅតាមរបៀបធម្មជាតិ។

លោក សុខ ប្រុស បានឱ្យដឹងថា ការចិញ្ចឹមបានផលល្អ គឺដោយមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្មខេត្ត នាយកដ្ឋានក្រសួងកសិកម្ម ចុះមកបណ្តុះបណ្តាលដល់ការចិញ្ចឹមផ្ទាល់ ដោយផ្តល់បច្ចេកទេស ការថែទាំ បាញ់ថ្នាំសម្លាប់មេរោគ ផ្តល់វ៉ាក់សាំងចាក់ មានវ៉ាក់សាំងចាក់ទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម ជាដើម។ លោកមើលឃើញថា ជំនាញមានការយកចិត្តទុកដាក់ដល់កសិករចិញ្ចឹមសត្វមែនទែន ដើម្បីបំផុសវិស័យចិញ្ចឹមគោមានការរីកចម្រើនក្នុងទូទាំងប្រទេស។

លោក សុខ ប្រុស បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលកើតជំងឺឆ្លងកូវីដ-១៩ នាពេលកន្លងមក ស្ថានភាពទីផ្សារមានភាពរអាក់រអួលបន្តិចមែន គឺមិនបានលក់ទាន់ពេលវេលា ដោយសារទីផ្សារលក់មិនសូវដាច់។ បច្ចុប្បន្នទីផ្សារល្អជាងមុន កសិករលក់គោ១ក្បាល តម្លៃ ៣លានរៀល ទៅ៤លានរៀល។ កសិករចិញ្ចឹមតាមបែបធម្មជាតិរយៈពេល១២ខែ ទើបអាចលក់គោបាន គឺលក់ឱ្យទីផ្សារក្នុងស្រុកតែម្តង៕
អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


