Connect with us

KPT+

បច្ចេកវិទ្យា និង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច កំពុង​គម្រាមយកទីផ្សារ​របស់ DHL

បានផុស

នៅ

DHL បានរាតត្បាតលើ​ទីផ្សារ​អន្តរជាតិពេញមួយទសវត្សឆ្នាំ ៧០ ដោយបន្ថែមទិសដៅ​នៅអឺរ៉ុបក្នុងឆ្នាំ ១៩៧៤ ទៅ​មជ្ឈឹមបូព៌ាក្នុងឆ្នាំ ១៩៧៦ ទៅ​អាមេរិកឡាទីននៅឆ្នាំ ១៩៧៧ និង​អាហ្វ្រិកនៅឆ្នាំ ១៩៧៨ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ ១៩៨១ DHL បានចារប្រវត្តិនៃ​ការជញ្ជូនតាម​ផ្លូវអាកាស ជាង​១០ លានកញ្ចប់ រវាងទីក្រុងចំនួន ២៦៨ និងរកចំណូលបានប្រមាណជា ១០០ លានដុល្លារអាមេរិក​។

នៅឆ្នាំ ១៩៨៣ DHL បានប៉ាន់ប្រមាណថា ខ្លួនបានដឹកសម្ភារៈធនាគារចំនួន ៨០ ភាគរយ​ដែលធ្វើដំណើរដោយអ្នកនាំសំបុត្រពីអឺរ៉ុបទៅសហរដ្ឋអាមេរិក។ ហើយ​សេវាកម្មនេះ​បានញាំងឱ្យប្រាក់ចំណូលរបសគេ​កើនឡើងដល់ប្រមាណជា ៦០០ លានដុល្លារក្នុងឆ្នាំដដែល​។ នៅឆ្នាំ​១៩៩៨ ក្រុមហ៊ុនអាល្លឺម៉ង់មួយ​ឈ្មោះ Deutsche Post បានទិញភាគហ៊ុនធំរបស់​ DHL ហើយ​ឈានដល់ទិញ​យកទំាងស្រុង​នៅខែធ្នូឆ្នាំ ២០០២។

ចង់បង្កើតម៉ាកសញ្ញាខ្លួនឯង កុំរំលងវីដេអូនេះ៖

DHL ​ជា​ក្រុមហ៊ុនដឹកជញ្ចូនអាល្លឺម៉ង់ ក៏​ជាក្រុមហ៊ុនឈានមុខគេបង្អស់មួយ​ លើសេវាកម្ម​ដឹកជញ្ចូនជាអន្តរជាតិនៅទូទំាងពិភពលោកដោយមាន​មូលដ្ឋាននៅ​ជាង ២២០ ប្រទេស​និងបញ្ជូន​ប្រមាណជាង​ ១ពាន់លានកញ្ចប់បញ្ញើ​​ជារៀងរាល់ឆ្នាំ មិនថា​តាមសមុទ្រនិងផ្លវ​អាកាស។ សព្វថ្ងៃនេះ DHL អ៊ិចប្រេស បានពង្រីក​ម៉ាកយីហោខ្លួនក្នុងកិច្ចសហប្រតិបត្តិការកាន់តែធំឡើង​ដោយ​ប្រើឈ្មោះ​អង្គភាពអាជីវកម្មចំណុះនានា មាន​ដូចជា DHL Global Forwarding និង DHL Chain Supply Chain ។ល។

លទ្ធផលហិរញ្ញវត្ថុរបស់​ DHL អ៊ិចប្រេសត្រូវបានគេដឹងថា ហោចណាស់ក៏ទទួលបាន​ ប្រាក់ចំណូលជិតម្ភៃពាន់លានអ៊ឺរ៉ូជារៀងរាល់ឆ្នាំ៕

ត្ថបទ៖ ចម្រើន តារា

ចុចអាន៖ ទម្រាំមកដល់ចំណុចកំពូល តើ Starbucks ឆ្លងកាត់ឧបសគ្គអ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម