ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ដាក់សត្វឃ្មុំនៅតាមរបងព្រំដែន ទុកទិចអ្នករត់ពន្ធ
កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF) បានដាក់សម្បុកឃ្មុំនៅតាមបណ្តោយព្រំដែនប្រវែង ៤០៩៦គីឡូម៉ែត្ររបស់ខ្លួនជាប់ប្រទេសបង់ក្លាដែស ដើម្បីទប់ស្កាត់ការរត់ពន្ធសត្វគោក្របីនិងឧក្រិដ្ឋកម្មផ្សេងៗ។

មន្ត្រីម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន PTI ថា សម្បុកឃ្មុំ ត្រូវបានដាក់នៅលើរបងព្រំដែន ក្នុងតំបន់នៃរដ្ឋ West Bengal ដែលទីនោះជាកន្លែងងាយនឹងមានការរត់ពន្ធ។ គំនិតផ្តួចផ្តើមនេះ គឺចេញពីកងវរសេនាតូចលេខ៣២របស់ BSF។
រដ្ឋាភិបាលឥណ្ឌា ចាត់ទុកឧក្រិដ្ឋកម្មឆ្លងដែន និងអន្តោប្រវេសន៍ខុសច្បាប់នៅតាមព្រំដែនជាមួយបង់ក្លាដែស ជាបញ្ហាចម្បង ខណៈការរត់ពន្ធសត្វពាហនៈ មាស ប្រាក់ និងគ្រឿងញៀនកំពុងកើតឡើងយ៉ាងគំហុកនៅ រដ្ឋ West Bengal។

មន្ត្រីដដែលបន្ថែមថា ពីមុន ឧក្រិដ្ឋជនតែងតែធ្វើសកម្មភាពតាមរបង ដោយកាត់ ឬប៉ុនប៉ងកាត់របង ហើយឥឡូវ បើពួកគេហ៊ានធ្វើដូច្នេះទៀត សត្វឃ្មុំនឹងទិចពួកគេ។
នៅពេលនេះ មន្ត្រី BSF បានព្រមានខ្លាំងៗថា ការវាយប្រហារពីហ្វូងឃ្មុំអាច បង្កជារបួសធ្ងន់ធ្ងរ បើនរណាម្នាក់ប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សត្វ ឃ្មុំ ៦ម៉ឺនក្បាលទុំជុំវិញ Angelina Jolie ក្នុង គម្រោង ផ្ដួចផ្ដើម Women for Bees
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


