កូវីដ-១៩
ថ្មីចែស! ក្រុមអ្នកវិទ្យាសាស្រ្ត បង្ហាត់សត្វឃ្មុំរកមើលសំណាកកូវីដ លទ្ធផលទទួលបានត្រឹមប៉ុន្មានវិនាទី
ក្រុមអ្នកស្រាវជ្រាវហូឡង់ បានបង្ហាត់សត្វឃ្មុំ ដើម្បីរកមើលសំណាកដែលឆ្លងវីរុសកូវីដ-១៩ នៅក្នុងការរកឃើញមួយដែលពួកគេនិយាយថា អាចកាត់បន្ថយរយៈពេលរង់ចាំលទ្ធផលតេស្ត មកនៅត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។

ដើម្បីបង្ហាត់សត្វឃ្មុំ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវជីវសាស្ត្របសុពេទ្យនៅសកលវិទ្យាល័យ Wageningen បានផ្តល់ទឹកស្ករដល់សត្វទាំងនោះដើម្បីជារង្វាន់ បន្ទាប់ពីឲ្យសំណាកឆ្លងមេរោគកូវីដ-១៩ដល់ពួកគេ។ សត្វទាំងនោះ នឹងមិនទទួលបានរង្វាន់ឡើយបើគេផ្តល់សំណាក ដែលមិនមានឆ្លងរោគ។
លោក Wim van der Poel សាស្រ្តាចារ្យផ្នែកវីរុសដែលចូលរួមក្នុងគម្រោងនេះ បាននិយាយថា ដោយធ្លាប់ប្រើប្រព័ន្ធបែបនេះ សត្វឃ្មុំអាចលៀនអណ្តាតរបស់ពួកគេដោយឯកឯង ដើម្បីយករង្វាន់នៅពេលផ្តល់សំណាកមានមេរោគរួច។

កាលណាសត្វឃ្មុំលៀនអណ្តាតបន្ទាប់ពីទទួនបានសំណាក នោះមានន័យថា សំណាកនោះមានមេរោគកូវីដ-១៩។
លោកបាននិយាយថា “យើងបានប្រមូលឃ្មុំធម្មតាពីអ្នកចិញ្ចឹមឃ្មុំ ហើយយើងដាក់ឃ្មុំទាំងនោះនៅក្នុងទីតាំងសមរម្យ។ បន្ទាប់ពីបង្ហាញសំណាកវិជ្ជមាន យើងក៏បានឲ្យទឹកស្ករទៅពួកវា។ ហើយអ្វីដែលឃ្មុំធ្វើគឺពួកគេលៀនអណ្តាតដើម្បីបឺតទឹកស្ករ។

អ្នកស្រាវជ្រាវនិយាយថា ការលៀនអណ្តាតរបស់ឃ្មុំដើម្បីបឺតទឹកស្ករ គឺជាការបញ្ជាក់ពីលទ្ធផលតេស្តវិជ្ជមាននៃមេរោគកូរ៉ូណា។
សព្វថ្ងៃ អ្នកជំនាញអាចចំណាយពេលច្រើនម៉ោងឬច្រើនថ្ងៃដើម្បីទទួលបានលទ្ធផលតេស្តជំងឺកូវីដ-១៩ ប៉ុន្តែការឆ្លើយតបពីសត្វឃ្មុំគឺភ្លាមៗ។ វិធីសាស្រ្តបែបនេះក៏មានតម្លៃថោកផងដែរ ហើយធ្វើឲ្យវាមានប្រយោជន៍សម្រាប់បណ្តាប្រទេសដែលមានការធ្វើតេស្តខ្វះខាត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ ប្រយ័ត្នផង! អ្នកជំនាញថាច្រាសដុសធ្មេញអាចបង្កហានិភ័យចម្លងវីរុសកូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


