ជីវិតកម្សាន្ដ
តារាហូលីវូដ ៦ រូប ធ្លាប់រៀបការយ៉ាងតិចបីដងក្នុងមួយជីវិត
នៅសហរដ្ឋអាមេរិកការរៀបការបញ្ចប់ទៅដោយការលែងលះសឹងតែ ៤០ ភាគរយទៅហើយ ជាពិសេសបុគ្គលល្បីៗដែលស្ថិតក្រោមភ្នែកមហាជនកាន់តែពិបាកក្នុងការលែងលះ ។ ខាងក្រោមនេះជាបុគ្គលល្បីៗទាំង ៦ រូបដែលធ្លាប់រៀបការយ៉ាងតិចបីដង ៖
១. Angelina Jolie – រៀបការបីដង

កាលពីឆ្នាំ ១៩៩៦ អ្នកស្រីធ្លាប់រៀបការជាមួយលោក Jonny Lee Miller ហើយលែងលះវិញនៅឆ្នាំ ១៩៩៩ មកដល់ឆ្នាំ ២០០០ Angelina រៀបការជាមួយ Billy Bob Thornton ជាមង្គលការលើកទីពីរ ប៉ុន្តែមានរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ រហូតដល់ឆ្នាំ ២០០៥ អ្នកស្រីចាប់ផ្ដើមទាក់ទងជាមួយ Brad Pitt ទើបរៀបការនៅឆ្នាំ ២០១៤ និងត្រូវលែងលះក្នុងឆ្នាំ ២០១៩ ដដែល ។
២. Jennifer Lopez – រៀបការបួនដង

ដំបូងឡើយ Jennifer មានស្វាមីឈ្មោះ Ojani Noa រៀបការពីឆ្នាំ ១៩៩៧ ដល់ ១៩៩៨ បន្ទាប់មកអ្នកស្រីរៀបការជាមួយ Cris Judd ពីឆ្នាំ ២០០១ – ២០០៣ លុះដល់ឆ្នាំ ២០០៤ – ២០១៤ គាត់រៀបការលើកទី ៣ ជាមួយ Marc Anthony ។ លើសពីនេះ Jennifer បានភ្ជាប់ពាក្យជាលើកទីពីរជាមួយ Alex Rodriguez រហូតផ្ដាច់ពាក្យក្នុងឆ្នាំ ២០២១ ខែមេសា បច្ចុប្បន្នអ្នកស្រីមានស្វាមីឈ្មោះ Ben Affleck ជាប្ដីប្រពន្ធថ្មីថ្មោងព្រោះទើបរៀបការខែមករា ទី០២ ឆ្នាំ ២០២៣ តាមពិតពួកគេភ្ជាប់ពាក្យ ២០ ឆ្នាំ មកហើយទម្រាំបានរៀបការ ។
៣. Kim Kardashian – រៀបការបីដង

ស្វាមីទីមួយរបស់ Kim មានឈ្មោះថា Damon Thomas ពួកគេរៀបការពីឆ្នាំ ២០០០ – ២០០៤ ចំណែកស្វាមីទីពីរបស់នាងគឺ Kris Humphries ដែលប្រកាសចែកផ្លូវគ្នាបន្ទាប់ពីរៀបការបានត្រឹម ៧២ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែលែងលះជាផ្លូវការក្នុងឆ្នាំ ២០១៣ ។ បច្ចុប្បន្ននាងមិនទាន់មានស្វាមីទៀតទេ ស្វាមីចុងក្រោយរបស់ Kim គឺ Kanye West ដែលលែងលះនៅឆ្នាំ ២០២១ ។
៤. Scarlett Johansson – រៀបការបីដង

Scarlett Johansson យើងភាគច្រើនស្គាល់ថាជា Black Widow តួក្នុងរឿង Marvel នាងធ្លាប់រៀបការជាមួយ Ryan Reynolds ពីឆ្នាំ ២០០៨- ២០១១ លើកទីពីរជាមួយ Romain Dauriac ពីឆ្នាំ ២០១៤ – ២០១៧ ថែមទាំងមានកូនស្រីឈ្មោះ Rose ម្នាក់ផងដែរ និងចុងក្រោយរៀបការជាមួយ Colin Jost ក្នុងខែតុលា ឆ្នាំ២០២០ ហើយមានកូនប្រុសពៅឈ្មោះ Cosmo ក្នុងឆ្នាំ ២០២១ ។
៥. Kate Winslet – រៀបការបីដង

តួស្រីកប៉ាល់ទីតានិចមានស្វាមីទីមួយឈ្មោះ Jim Threapleton ដែលរៀបការពីឆ្នាំ ១៩៩៨ – ២០០១ និងរៀបការលើកទីពីរជាមួយ Sam Mendes នៅឆ្នាំ ២០០៣ ប៉ុន្តែបែកគ្នាឆ្នាំ ២០១០ វិញព្រោះល្បីថាស្វាមីក្បត់ចិត្ត មកទល់ពេលនេះនាងបានរៀបការជាមួយ Edward Abel Smith តាំងពីឆ្នាំ ២០១២មកម្ល៉េះ ។
៦. Tom Cruise – រៀបការបីដង

Tom រៀបការដំបូងជាមួយតារាសម្ដែង Mimi Rogers ពីឆ្នាំ ១៩៨៧ – ១៩៩០ ហើយរៀបការម្ដងទៀតពីឆ្នាំ ១៩៩០ – ២០០១ ជាមួយ Nicole Kidman និងលើកចុងក្រោយជាមួយ Katie Holmes ពីឆ្នាំ ២០០៦ ដល់ ២០១២ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិ ៧ រូប ធ្លាប់ត្រូវអ្នកសិល្បៈដូចគ្នាបដិសេធស្នេហ៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


