KPT+
មកស្គាល់ការ៉េមតម្លៃជាង ៦ ពាន់ដុល្លារ ក្នុងមួយចាន
ការ៉េម “Byakuya” តម្លៃ ៦,៣០០ ដុល្លារក្នុងមួយចាន ជាប់ឯកត្តកម្មជាការ៉េមថ្លៃបំផុតនៅលើពិភពលោកដែលធ្វើដោយជនជាតិជប៉ុន ។

Cellato ជាម៉ាកការ៉េម Byakuya ដ៏ថ្លៃដូចមាសព្រោះគេធ្វើវាជាមួយ Truffle ពណ៌សមកពីអ៊ីតាលីតម្លៃ ១៤,៥០០ ដុល្លារក្នុងមួយគីឡូក្រាម និងគ្រឿងផ្សំថ្លៃៗផ្សេងទៀតដូចជា ឈីស Parmigiano Reggiano, សន្លឹកមាស, និង sake lees ជាដើម ។
យោងទៅតាមកំណត់ត្រាពិភពលោកហ្គីណេសបានឲ្យដឹងថា ក្រុមហ៊ុន Cellato ចង់លាយគ្រឿងផ្សំអឺរ៉ុបនិងជប៉ុនចូលទៅក្នុងការ៉េមជាពិសេស ដូច្នេះពួកគេបានរកចុងភៅចំណានម្នាក់សម្រាប់ធ្វើម្ហូបចម្រុះបែបនេះទើបទទួលជោគជ័យ ។

អ្នកតំណាង Cellato និយាយថា “យើងចំណាយពេលដល់ទៅ ១ ឆ្នាំកន្លះដើម្បីអភិវឌ្ឍន៍ វាឆ្លងកាត់ការសាកល្បងនិងខុសបច្ចេកទេសជាច្រើនដងទម្រាំមានរសជាតិដូចបំណង” គាត់បង្ហើយថា “ការបំបែកឯកត្តកម្មហ្គីណេសពិតជាស័ក្ដិសមនឹងអ្វីដែលពួកយើងខិតខំកន្លងមក” ។

កំណត់ត្រាពិភពលោកហ្គីណេសបានទម្លាយទៀតថា ក្រុមហ៊ុន Cellato កំពុងត្រៀមចេញផលិតផលថ្មីមានដូចជាស្រាសាំប៉ាញ និងពងត្រី Caviar ផងដែរ ៕
ចុចអាន ៖ នឹកស្មានមិនដល់ថា ពងត្រី Caviar តម្លៃថ្លៃកប់ពពកផ្ដល់អត្ថប្រយោជន៍ច្រើនម្លឹងសោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


