ព័ត៌មានជាតិ
ឈ្លូសមានលក្ខណៈពិសេសម្យ៉ាង អាចបន្លឺសំឡេងតបតគ្នាដល់ ១ ម៉ោង ពេលមានអាសន្ន
មនុស្សជាច្រើនធ្លាប់បានឮដឹងនិងស្គាល់អំពីសត្វឈ្លូស តែពេលខ្លះក៏មិនអាចដឹងពីព័ត៌មានឬលក្ខណៈពិសេសរបស់វាដែរ។ ដឹងទេថា ឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក ហើយពួកវាមានលក្ខណៈពិសេសម្យ៉ាងដោយអាចបន្លឺសំឡេងឡើងតបតគ្នាដល់ទៅ ១ ម៉ោង ពេលជួបគ្រោះអាសន្ន។ មិនតែប៉ុណ្ណោះ សំឡេងរបស់ពួកវាអាចឮរហូតដល់ ១ គីឡូម៉ែត្រ។ នេះបើតាមលោកបណ្ឌិត សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សត្វប្រភេទនេះកំពុងប្រឈមនិងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្ដើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។ ទៀតសោត សត្វឈ្លូសវាមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍ រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលីជាដើម។

លោកបណ្ឌិត សាម អ៉ីន បានបញ្ជាក់ថា តាមរយៈការសិក្សា សត្វឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ ក្នុងប្រទេសកម្ពុជា សត្វឈ្លូសសម្បូរស្ទើរគ្រប់ទីកន្លែង តែមិនមានអាចប៉ាន់ស្មានដឹងចំនួនពិតប្រាកដឡើយ។

គួរបញ្ជាក់ថា សត្វឈ្លូសតែងស៊ីមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់ និងដំណុះកូនឈើជាដើម។ រដូវបន្តពូជប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូនមួយក្បាល ជួនកាលភ្លោះ ប៉ុន្តែកម្រមានណាស់។ ហើយសត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


