KPT+
៥ យ៉ាង ពិភពលោកបានផ្លាស់ប្តូរ ក្រោយការវាយប្រហារភេរវកម្មថ្ងៃ១១ ខែកញ្ញា
ព្រឹត្តិការណ៍ភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ត្រូវបានចាត់ទុកជារបត់មួយដ៏សំខាន់ និងជូរចត់ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូល ព្រោះបណ្តាលឲ្យមនុស្សស្លាប់ ២,៩៩៦ នាក់និងរាប់ពាន់នាក់ទៀតរងរបួស។

មិនត្រឹមប៉ុណ្ណឹង វាក៏បានធ្វើឲ្យពិភពលោក មានការផ្លាស់ប្តូរជាច្រើនផងដែររួមមាន៖
១. សង្គ្រាមអាមេរិក
ប្រធានាធិបតី George W. Bush បានប្រកាសសង្រ្គាមប្រភេទថ្មីដែលជា សង្រ្គាមសកលស្តីពីភេរវកម្ម ។ មួយខែបន្ទាប់ពីការវាយប្រហារ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន (រួមទាំងចក្រភពអង់គ្លេស) បានចូលលុកលុយ អាហ្វហ្គានីស្ថាន ដើម្បីបណ្តេញរបបតាលីបង់ ដែលកំពុងកាន់កាប់ក្រុមអាល់កៃដា និងប៊ីន ឡាដិន ។
នៅខែវិច្ឆិកា រដ្ឋធានី Kabul បានដួលរលំ ហើយមានវត្តមានរបស់អាមេរិករយៈពេល ២០ ឆ្នាំនៅ អាហ្វហ្គានីស្ថាន ។ ដល់ខែសីហា ឆ្នាំ ២០២១ ទាហានអាមេរិក និងសម្ព័ន្ធមិត្តបានដកខ្លួនចេញពីទីក្រុងកាប៊ុល ដែលនាំឱ្យសង្រ្គាមឈានដល់ទីបញ្ចប់ ប៉ុន្តែបានបង្កការខូចខាតចំនួន ៨ ពាន់ពាន់លានដុល្លារ និងស្លាប់ជិត ១ លាននាក់ ។

២. ការងើបឡើងនៃ ISIS
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ វត្តមានរបស់អាមេរិកនៅមជ្ឈិមបូព៌ាបានផ្លាស់ប្តូរតុល្យភាពអំណាចក្នុងតំបន់ដែលបង្កឱ្យមានព្រឹត្តិការណ៍ដូចជា Arab Spring និងឈានទៅដល់ការងើបឡើងនៃ ISIS ផងដែរ ។ ក្រុម ISIS កើតចេញពីសំណល់នៃក្រុមអាល់កៃដានៅអ៊ីរ៉ាក់ ហើយបានទាញយកផលប្រយោជន៍ពីអស្ថិរភាពដែលកំពុងកើនឡើងនៅក្នុងតំបន់ដែលបណ្តាលមកពីការឈ្លានពានរបស់អាមេរិក ។
អាមេរិកបានដឹកនាំកងកម្លាំងប្រជាធិបតេយ្យស៊ីរី រួមជាមួយនឹងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដើម្បីរុញច្រាន ISIS ត្រឡប់មកវិញជាបណ្តើរៗ ហើយដណ្តើមយកទីក្រុង និងទីតាំងសំខាន់ៗមកវិញ ។

៣. ការរឹតបន្តឹងប្រព័ន្ធសន្តិសុខនៅអាកាសយានដ្ឋាន
ការត្រួតពិនិត្យប្រវត្តិបុគ្គលិកអាកាសយានដ្ឋានទាំងអស់បានក្លាយជាកាតព្វកិច្ច ។ សូម្បីអ្នកទៅក្បែរយន្តហោះតម្រូវឲ្យមានសំបុត្រអ្នកដំណើរ និងអត្តសញ្ញាណប័ណ្ណជាដាច់ខាត ។ ហើយត្រូវស្កេនពេញរាងកាយ មិនស្កេនជាមួយឧបករណ៍ដែកតូចដូចមុនឡើយ ។ ចំណែកឯទ្វារកាប៊ីនយន្ដហោះត្រូវបានចាក់សោ និងពង្រឹងបន្ថែម ខណៈការត្រួតពិនិត្យលើអ្នកដំណើរត្រូវបានពង្រឹងបន្ថែមដូចគ្នា ។
លើសពីនេះ អ្នកមិនអាចយកសារធាតុរាវច្រើនឡើងលើយន្តហោះទេ ហើយក៏មិនអាចឆ្លងកាត់កន្លែងត្រួតពិនិត្យអាកាសយានដ្ឋានដោយមិនដោះស្បែកជើង ខ្សែក្រវ៉ាត់ កុំព្យូទ័រយួរដៃ កាមេរ៉ា និង Ipad ផងដែរ ។ ដូច្នេះការត្រួតពិនិត្យតាមកន្លែងរួមទាំង កន្លែងដាក់ឥវ៉ាន់ បានក្លាយជារឿងធម្មតា ប៉ុន្តែគ្រប់យ៉ាងធ្វើឲ្យអ្នកដំណើរទទួលអារម្មណ៍រំខានជាខ្លាំង ។

៤. ការរើសអើងបានកើនឡើង
បន្ទាប់ពីព្រឹត្តិការណ៍ ៩/១១ មហាជននាំគ្នារើសអើងចំពោះសាសនាឥស្លាម និងមូស្លីម ទោះបីប្រធានាធិបតី Bush បាននិយាយថា “សង្រ្គាមរបស់យើងគឺប្រឆាំងនឹងអំពើអាក្រក់ មិនមែនប្រឆាំងនឹងសាសនាអ៊ីស្លាមទេ” ក៏ដោយ ។

៥. ការប្រមូលទិន្នន័យ និងការឃ្លាំមើលបានផ្លាស់ប្តូរ
មុនពេលយន្តហោះបុកមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក តុល្យភាពរវាងឯកជនភាព និងសន្តិសុខជាតិគឺស្មើគ្នាជាងបច្ចុប្បន្ន ។ អាមេរិកធានាថា ព្រឹត្តិការណ៍ ៩/១១ មិនអាចកើតឡើងម្តងទៀតទេ ដូច្នេះការប្រមូលទិន្នន័យបានក្លាយជារឿងធម្មតា ខណៈពេលរដ្ឋាភិបាលជុំវិញពិភពលោកចាប់ផ្តើមប្រមូលទិន្នន័យឯកជនពីមនុស្សរាប់ពាន់លាននាក់ ដើម្បីផលប្រយោជន៍សន្តិសុខជាតិ ។

សូមបញ្ជាក់ថា ការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទីក្រុងញូវយ៉ក និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារពិភពលោក ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ រឿងរ៉ាវ នៃការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មនៅអាមេរិក ថ្ងៃទី១១ ខែកញ្ញា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


