ព័ត៌មានអន្ដរជាតិ
ផ្ទុះការវាយប្រហារភេរវកម្មនៅ បារាំង ជនសង្ស័យប្រើកាំបិត និងញញួរសម្លាប់មនុស្ស
បុរសវ័យ ២៦ ឆ្នាំម្នាក់ដែលអាជ្ញាធរបារាំងស្គាល់ថាជាអ្នកកាន់សាសនាឥស្លាម និងថែមទាំងមានបញ្ហាផ្លូវចិត្តផងដែរនោះ បានចាក់សម្លាប់អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ និងប្រើញញួរវាយមនុស្ស ២ នាក់ទៀតបណ្ដាលឲ្យរងរបួសនៅកណ្តាលទីក្រុងប៉ារីសកាលពីយប់ថ្ងៃសៅរ៍ ទី២ ខែធ្នូ ។

ទាក់ទិននឹងរឿងរ៉ាវនេះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅហេតុការណ៍ដែលកើតឡើងនៅជិតប៉ម Eiffel ក្នុងទីក្រុងប៉ារីស ថាជា “ការវាយប្រហារភេរវកម្ម” ហើយលោកក៏បានផ្ញើសាររំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់អ្នកទេសចរជនជាតិអាល្លឺម៉ង់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏គួរឲ្យស្អប់ខ្ពើមមួយនេះ ។
ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin បាននិយាយនៅកន្លែងកើតហេតុក្បែរមាត់ទន្លេ Seine ថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយការវាយប្រហារភេរវកម្ម ហើយថែមទាំងបានសារភាពថា រូបគេបើកការវាយប្រហារនេះ ដោយសារមានការខឹងសម្បារយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ជាពិសេសគឺស្លាប់បាត់បង់ជីវិតរបស់ពលរដ្ឋរាប់ម៉ឺននាក់នៅប៉ាឡេស្ទីន ។
ដោយឡែក លោករដ្ឋអាជ្ញា Jean-François Ricard បាននិយាយថា ជនសង្ស័យជាអ្នកកាន់សាសនាឥស្លាម ហើយរូបគេក៏ធ្លាប់បានសន្យាពីភក្ដីភាពចំពោះក្រុមរដ្ឋឥស្លាមជីហាដផងដែរ ។ ជនសង្ស័យត្រូវបានគេដាក់ឈ្មោះតាមប្រព័ន្ធផ្សព្វផ្សាយបារាំងថា Armand R ជាជនជាតិបារាំងកើតក្នុងប្រទេសបារាំង ប៉ុន្តែមានឪពុកម្តាយជនជាតិអ៊ីរ៉ង់ ។

ស្របពេលជាមួយគ្នានេះ ប៉ូលិសបាននិយាយថា ជនសង្ស័យក៏ធ្លាប់មានទោសទាន់ជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំផងដែរពីបទរៀបចំផែនការវាយប្រហារស្រដៀងគ្នានេះ ប៉ុន្តែត្រូវបានដោះលែងវិញកាលពីឆ្នាំ ២០២០ ហើយជនសង្ស័យក៏កំពុងតាមដានការព្យាបាលបញ្ហាផ្លូវចិត្តផងដែរ ។
គួរបញ្ជាក់ថា ភាពចលាចលបែបនេះមិនមែនកើតឡើងតែក្នុងប្រទេសបារាំងនោះទេ ពោលប្រទេសផ្សេងៗនៅអឺរ៉ុបក៏កំពុងផ្ទុះបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែលផងដែរ ពាក់ព័ន្ធទៅនឹងសង្គ្រាមទៅលើក្រុមប្រដាប់ប៉ាឡេស្ទីនហាម៉ាសដែលរហូតមកដល់ពេលនេះអូសបន្លាយពេលជិត ២ ខែទៅហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Le Monde
ចុចអាន ៖ កងទ័ពអ៊ីស្រាអែល វាយលុកចូលទៅតំបន់ ហ្គាហ្សា ភាគខាងត្បូង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


