KPT+
អ្នកខេត្តបាត់ដំបងម្នាក់ទៀតហើយឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
កសិករវ័យចំណាស់ម្នាក់ដែលជាពលរដ្ឋរស់នៅភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល។

កសិករដែលមានសំណាងខាងលើនេះមានឈ្មោះ មូល រី ភេទប្រុស អាយុ ៦៧ឆ្នាំ ប្រកបមុខរបរជាកសិករធ្វើចំការដាំដំឡូង និងដាំពោត ខណៈដែលកម្រិតជីវភាពគ្រួសារកមានកម្រិត។
ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលនេះ លោកបានប្រាប់ថាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកបានប្រើកូនឱ្យទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១២កំប៉ុងទុកទទួលទានប្រចាំថ្ងៃដូចសព្វដង លុះពេលគាស់ទទួលទានក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅជាប់ក្រវិលកំប៉ុងតែម្ដង។

លោក មូល រី បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយបន្ទាប់ពីទទួលបានលោកនឹងយកមួយចំនួនសង់បំណុលគេ និងធ្វើផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយនៅសល់មួយចំនួនទៀតទុកទិញឧបករណ៍សម្រាប់ធ្វើចំការ និងពង្រីកការដាំដុះឱ្យបានច្រើនជាងសព្វថ្ងៃ។

ជាចុងក្រោយ លោក មូល រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសាររបស់លោកដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់។
សូមបញ្ជាក់ថា ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់ធំទឹកប្រាក់១០០លានរៀលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន២០០រង្វាន់, ទឹកប្រាក់១០លានរៀលចំនួន២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន២០០រង្វាន់, ទូរស័ព្ទ iphone ចំនួន២០០រង្វាន់, ទូរស័ព្ទ oppo ចំនួន២០០រង្វាន់, ទឹកប្រាក់១លានរៀល ១០០០រង្វាន់ ព្រមទាំងរង្វាន់១កំប៉ុងរាប់លានកំប៉ុងថែមទៀតផង។ រួសរាន់ឡើង…. ម្ចាស់សំណាងបន្ទាប់អាចជារូបអ្នក !!!


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


