Connect with us

KPT+

មាន​ ៤ សញ្ញា​នេះ គេទុកយើង​ត្រឹម​ជា​ជម្រើស​មិនមែន​ជា​មនុស្សសំខាន់

បានផុស

នៅ

មិនថា​ស្នេហា​​ឬ​មិត្តភក្ដិ យើង​ត្រូវ​ការ​ស្មើភាព​គ្នា​ក្នុងនាម​ជា​មនុស្ស​រស់នៅ​លើ​ផែនដី​នេះ។ ចុះបើ​គេ​ទុក​យើង​ត្រឹម​ជម្រើស​មួយ ​​ត្រូវ​ការ​តែពេលមាន​អាសន្ន​ដដែល ​តើ​ត្រូវ​ឲ្យ​ទំនាក់ទំនង​នោះ​បន្ត​ទៀតដែរ?

ចង់​ជ្រាប​ច្បាស់​ថា​ដៃគូ​ឬ​មិត្តភក្ដិ​កំពុង​​ទុក​យើង​​គ្រាន់​តែ​ជា​ជម្រើស​ពេល​ត្រូវ​ការ​ សូម​អាន​អត្ថបទ​ខាងក្រោមទាំងអស់​គ្នា ៖

១. លេច​មុខ​នៅ​ពេល​ពួកគេ​ត្រូវ​ការ​អ្វី​មួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេ​ទាក់ទង​យើង​បាន​លុះ​ត្រា​តែ​ត្រូវការ​ជំនួយ​ នេះ​ជា​សញ្ញា​ដ៏​ធំ​មួយ​ដែល​គេមានយើង​ដោយសារ​មិន​ចង់​នៅ​ម្នាក់ឯង។ ពួកគេ​មិន​ដែល​សួរ​​ពី​អ្វី​​ដែល​យើង​ចង់បាន ឬសុខទុក្ខយើង​ ហើយមករកយើង ​ក៏​​ព្រោះ​គេ​មិន​អាច​ចេញ​ក្រៅ​ញ៉ាំ​អី​តែ​ម្នាក់ឯង​ ឬ​មិត្តភក្ដិ​ផ្សេង​ទៀត​របស់​ពួកគេ​រវល់ប៉ុណ្ណោះ។

សូមប្រយ័ត្ន​ចំពោះមនុស្ស​ប្រភេទ​នេះ​ ព្រោះ​នឹង​នាំឲ្យ​យើង​ជួបតែ​វិបត្តិ។

២. ជួបរឿង​ពិបាក​ទើប​ទូរស័ព្ទ​មក​រក​យើង

មនុស្ស​ប្រភេទ​នេះ​មាន​ទម្លាប់​ទូរស័ព្ទ​មក​តែពេលណាដែល​ចង់​ឲ្យ​យើង​ដឹង​ថា ​តើ​ជីវិត​របស់​ពួកគេ​ល្អ​ឬ​អាក្រក់​ប៉ុណ្ណោះ។ ដំបូង​សួរ​ពី​សុខទុក្ខ តែ​បន្តិច​មកបែរ​ចែកចាយ​រឿង​ទុក្ខព្រួយជាមួយអ្នកនេះ អ្នកនោះ ដោយ​មិន​ខ្វល់ពីយើងអីបន្តិច។

ទំនាក់ទំនង​ទាំងអស់​តែង​ផ្ដល់​ឲ្យ​គ្នា​ទៅវិញទៅមក ​ប្រសិនបើ​ពួកគេ​មិន​ផ្ដល់តម្លៃសដល់​យើង​ទេ ​មិន​ចាំបាច់​ដើរ​ផ្លូវ​នោះ​រួម​គ្នា​ទៀត​ទេ។

៣. យើង​មិនមែន​ជា​មនុស្ស​ទី​មួយ​ដែល​ដឹង

ពីរ​បី​ដង​ដែល​ពួកគេ​មិន​បាន​ប្រាប់​យើង​អំពី​រឿង​ធំៗ ​តែ​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​យើង​បាន​ដឹង​រឿង​ទាំងអស់ ​លើកលែង​តែយើងដែលក្លាយ​ជា​មនុស្ស​ចុងក្រោយ​គេ​ដែល​ដឹង​រឿង​នោះ​។ ​

តាមពិតទៅ យើង​ក៏​បាន​ដឹង​ហេតុការណ៍​ឬ​រឿងរ៉ាវ​ទាំងនោះ​ដែរ​ តែ​យើង​តែង​ចង់​ឲ្យ​មិត្ត​ឬ​គេ​ប្រាប់​យើង​ដោយ​ខ្លួនឯង។

៤. ពេល​មាន​ទុក្ខ​គេ​ក៏​បាត់ខ្លួន

មនុស្ស​រាប់អាន​គ្នា​តែង​ជួយគ្នា ​​ឬ​ចំណាយ​ពេល​ជាមួយ​គ្នា​ និង​គាំទ្រ​លួងលោម​ពេល​ជួប​ទុក្ខ​លំបាក។ ចុះ​បើ​ពួកគេ​មក​ដើម្បី​តែ​ឲ្យ​យើង​លួង​ផ្ដល់​យោបល់​និង​មតិ​ទៅ​គេ​ តែ​ពេល​យើង​ជួប​ទុក្ខ​គេ​បែរ​ជា​បាត់​ខ្លួន​ស្ងៀមស្ងាត់​មិន​អើត​មក​សួរ​នាំសូម្បី​តែ​បន្តិច​ណា​សោះ តើយើងសមនឹងល្អជាមួយគេដដែលទេ?

យើង​មិនមែន​ជា​មនុស្ស​ដែល​គ្រប់គ្នា​ ត្រូវ​តែ​ចាត់​ទុក​ជា​ជម្រើស​របស់​ពួកគេ​នៅ​ពេល​ត្រូវ​ការ​ឡើយ។

បើ​ទំនាក់ទំនង​មិន​សមប្រកប​ទេ ​គួរ​ដើរ​ចេញ​ប្រញាប់​ ជាជាង​នៅត្រាំត្រែង​ នាំ​តែ​ឈឺចាប់​រយៈពេល​យូរ៕

​ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ lifehacks

ចុចអាន៖ មនុស្ស​អវិជ្ជមាន សម្គាល់​តាម​ចរិត​រិះគន់​និង​វិភាគ​ស្វែងរក​តែ​កំហុស​អ្នកដទៃ​

ចុចអាន៖ ទ្រព្យ​ជាប់​ខ្លួន៣យ៉ាង ​​ដែល​នាំ​ឲ្យ​ធ្វើអ្វី​ក៏​បរាជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម