Connect with us

KPT+

​ជីវិត​ជួប​តែ​រឿង​ស្រស់ស្រាយ​បាន ​ប្រសិន​បើ​ចេះ​គិត​វិជ្ជមាន​

បានផុស

នៅ

គិត​វិជ្ជមាន​អាច​ជួយ​ឲ្យ​មាន​គំនិត​សុទិដ្ឋិនិយម​ កាត់​បន្ថយ​ស្ត្រេស ធ្វើ​ឲ្យ​សប្បាយចិត្ត និង​មិន​​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ជំងឺ​​ធ្លាក់​ទឹកចិត្ត។

Kpt Plus សូម​ណែនាំ​ពី​អត្ថប្រយោជន៍​នៃ​ការ​គិត​វិជ្ជមាន ៥​ យ៉ាង ​ដែល​អាច​ជួយ​ឲ្យ​យើង​សប្បាយ​ចិត្ត​រៀង​រាល់ថ្ងៃ ៖

១. សួរ​ខ្លួនឯង​ តើ​ខ្ញុំ​គិត​វិជ្ជមាន​ទេ​រាល់ថ្ងៃ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​សួរ​សំណួរ​នេះ​ដល់​ខ្លួនឯង ព្រោះ​​អាច​ជួយ​យើង​ក្នុង​ការ​កំណត់​លទ្ធផល​ល្អ​ឬ​មិន​ល្អ សុភមង្គល ​និង​សុខុមាលភាព​នៃ​ផ្លូវចិត្ត​​។

. ទន្ទេញ​ពាក្យ​វិជ្ជមាន

គ្រាន់​តែ​ទន្ទេញ​ពាក្យ​វិជ្ជមាន​ជា​ញឹកញាប់​ ធ្វើ​​ឲ្យ​ពាក្យ​ទាំង​នេះ ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ក្នុង​ខួរក្បាល​របស់​យើង​​ជា​ទម្លាប់។

៣. ពង្រឹង​សមត្ថភាព​ខួរក្បាល​ធ្វើការ​ជាមួយ​ព័ត៌មាន​វិជ្ជមាន

ខួរក្បាល​ត្រូវ​តែ​ស្រាវជ្រាវ​ព័ត៌មាន​វិជ្ជមាន​រាល់ថ្ងៃ​ ដើម្បី​ដឹង​ថា​វា​កំពុង​ស្វែងរក​អ្វី​ខ្លះ។ អង្គ​ចងចាំ​វិជ្ជមាន​នេះ​ ជា​ភារកិច្ច​រំលឹក​ឡើង​វិញ ​នឹង​ផ្ដល់​ភាព​ងាយស្រួល ​នៅ​ពេល​អ្នក​ព្យាយាម​គិត​តែ​រឿង​វិជ្ជមាន។

. ពង្រឹង​សមត្ថភាព​ខួរ​ក្បាល​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​វិជ្ជមាន

តើ​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​សំគាល់​របស់​មិន​ល្អ​ដែរ​ទេ ​នៅ​ពេល​ដែល​នរណា​ម្នាក់​ឆ្លងកាត់ ​ឬ​ធ្វើ​រឿង​ណាមួយ​មិន​ដូច​ដែល​អ្នក​ចង់​បាន? បន្ទាប់​មក​អ្នក​ក៏​បណ្ដុះបណ្ដាល​ខួរក្បាល​​ឲ្យ​​ផ្ដោត​ទៅ​លើ​ចំណុច​អវិជ្ជមាន​ច្រើន។

ដូច្នេះ​គួរ​តែ​វឹក​ហាត់​បណ្ដុះបណ្ដាល​ខួរក្បាល​​ឲ្យ​កាន់​តែ​ល្អ​ ក្នុង​ការ​ផ្ដោត​អារម្មណ៍​វិជ្ជមាន​មក​វិញ។

៥. វិជ្ជមាន​និង​អវិជ្ជមាន​ត្រូវ​ដើរ​ទន្ទឹម​គ្នា

ជា​ការ​ពិត​ដែល​ថា​ការ​គិត​វិជ្ជមាន​មាន​អត្ថប្រយោជន៍ ប៉ុន្តែ​ការ​គិត​អវិជ្ជមាន​ក៏​មិន​អាក្រក់​ទាំងអស់​ដែរ។ នៅ​ពេល​យើង​សោកសៅ​ ការ​គិត​អវិជ្ជមាន​នឹង​បង្ហាញ​អារម្មណ៍ ​ដែល​គំនិត​ទាំង​នេះ​បាន​បង្កើត​​​ឲ្យ​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ ដែល​យើង​ត្រូវ​ការ​គេ​គាំទ្រ។ ​បើ​មាន​នរណា​ធ្វើបាប​យើង​ដោយ​អយុត្តិធម៌​ គំនិត​របស់​យើង​អាច​ជួយ​ជំរុញ​​ឲ្យ​យើង​ធ្វើ​សកម្មភាព​ផ្លាស់ប្ដូរ​ជីវិត​បាន។

ការ​រុញ​ច្រាន​អារម្មណ៍​អវិជ្ជមាន​ចោល​មួយ​ឡែក​ ដោយ​មិន​ពិចារណា​​ឲ្យ​​បាន​ហ្មត់ចត់​ពី​ប្រភព​ដើម​របស់​វា ​ក៏​អាច​មាន​ផល​វិបាក​ផង​ដែរ។

ដូច្នេះ​នៅ​ពេល​យើង​ផ្ដោត​លើ​ចំណុច​អវិជ្ជមាន ​សូម​សួរ​ខ្លួន​ឯង​ថា ​តើ​អារម្មណ៍​អវិជ្ជមាន​នេះ​បណ្ដាល​​ឲ្យ​​មាន​សកម្មភាព​អាច​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង​ដែរ​ឬទេ? បើ​ដូច្នេះ​មែន​ សូម​រក្សា​វា​ទុក។ បើ​មិន​ដូច្នោះ​ទេ ​ធ្វើការ​ផ្លាស់ប្ដូរ​ ហើយ​ត្រលប់​មក​គិត​វិជ្ជមាន​វិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំណងអាពាហ៍ពិពាហ៍​ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ

ចុចអាន៖វិធី​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ ​ដើម្បី​ឈាន​ទៅ​រក​ការបើក​អាជីវកម្ម​ដំបូង​ក្នុង​អាយុ​ខ្ទង់ ២០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម