KPT+
មូលហេតុដែលការរិះគន់តែង បណ្តាលឲ្យប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរ
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាយោបល់អវិជ្ជមានតែងជះឥទ្ធិពលអាក្រក់ដល់អ្នក។ ហេតុអ្វីបានជាការរិះគន់ធ្វើឲ្យឈឺចាប់? ហេតុអ្វី ការរិះគន់ពិបាកទទួលយកម៉េ្លះ? អានអត្ថបទខាងក្រោមនេះ ស្វែងយល់បាន ពីវិធីការពារចិត្តអំពីការរិះគន់នានាកុំឲ្យមានឥទ្ធិពលខ្លាំងពេក។
១. ឈប់ភ្ជាប់យោបល់អវិជ្ជមានទៅលើមុខរបួសផ្លូវចិត្ត

មនុស្សគ្រប់គ្នាតែងតែលំអៀងទៅរកជំនឿរបស់ខ្លួនឯង ទោះបីវាមិនត្រឹមត្រូវក៏ដោយ។ នៅពេលយើងទទួលការរិះគន់ យើងព្យាយាមភ្ជាប់មតិយោបល់អវិជ្ជមានទាំងនោះទៅនឹងបរាជ័យឬកំហុស ដែលជាមុខរបួសដ៏ជ្រៅក្នុងជីវិតយើងម្នាក់ៗ។ បើមនុស្សបីនាក់ ត្រូវគេបដិសេធនៅក្នុងបទសម្ភាសន៍ការងារ នោះអ្នកដែលមិនដឹងរឿង នឹងជឿថាគេមិនទទួលយកអ្នកទាំងបី ដោយសារតែមើលទៅមិនល្អ។ តាមពិតអ្នកទាំងបី ត្រូវគេច្រានចោលដោយសារហេតុផលខុសគ្នាទាំងស្រុងពីហេតុផល ដែលមានក្នុងគំនិតរបស់ពួកគេ។ ប៉ុន្តែដោយសារតែយើងគ្រប់គ្នា តែងលំអៀងទៅនឹងជំនឿខ្លួនឯង ហើយបកស្រាយការបដិសេធនិងការរិះគន់មិនត្រឹមត្រូវ។
២. ពិចារណាសិននូវលក្ខណៈសម្បត្តិអ្នក ដែលមករិះគន់យើង

មនុស្សដែលមាត់វែងនិយាយរឿងអវិជ្ជមានពីយើងបែកអូរហូរស្ទឹង គឺជាមនុស្សដែលយើងមិនគួរទៅយកចិត្តទុកដាក់ឬពាក់ព័ន្ធជាមួយឡើយ។ ប៉ុន្តែពេលខ្លះ ពួកគេព្យាយាមធ្វើឲ្យអ្នកច្រណែនឈ្នានីស ស្អប់ខ្ពើមអ្វីមួយ ឬធ្វើឲ្យអ្នកអាក់អន់ចិត្តខឹង មានគំនិតមិនល្អ មនុស្សបែបនេះ បើឃើញអ្នកមិនសប្បាយចិត្តគឺគេត្រេកអរ។ ដូច្នេះសូមកុំបង្ហាញអារម្មណ៍ទៅតាមភ្លើងចំបើង ដែលគេព្យាយាមដុតយើង ចូរត្រិះរិះពិចារណារកហេតុផល កុំយកការរិះគន់អាក្រក់ៗទាំងនោះ មកដាក់សំពាធខ្លួនឯង។
៣. ផ្ដល់អត្ថន័យខុសគ្នាទៅនឹងពាក្យដែលបានឮ

បើមានអ្នកណាម្នាក់ប្រាប់អ្នកថា អ្នកអសមត្ថភាព ព្រោះមិនបានបំពេញភារកិច្ចបានល្អ នេះមិនមានន័យថា អ្នកអសមត្ថភាពទេ។ អាចមានន័យថា ពួកគេចង់ប្រាប់ថាអ្នកអាចធ្វើបានល្អជាងនេះ។ ការរិះគន់ធ្វើឲ្យឈឺចាប់ ពីព្រោះយើងចូលចិត្តផ្ដល់អត្ថន័យខុសគ្នា ចំពោះពាក្យដែលបានឮនិងស្ថានភាពដែលធ្លាប់ឆ្លងកាត់។
មើលពិភពពិតបើចង់ការពារការរិះគន់ពីការធ្វើបាប ត្រូវតែសម្លឹងមើលពិភពពិត។ បើអ្នកមើលជីវិតរាល់ថ្ងៃតាមរយៈកែវភ្នែក ដែលធ្លាប់មានស្នាមរបួស នោះវាដល់ពេលដែលត្រូវទម្លាក់កញ្ចក់នោះចោល ហើយមើលឃើញការពិតវិញម្ដង។
សូមរៀនស្វែងយល់ពីចេតនារបស់មនុស្សដែលអ្នកទាក់ទង ដឹងពីរបៀបបកស្រាយពាក្យរបស់ពួកគេឲ្យបានត្រឹមត្រូវ។ ទោះការរិះគន់ចង់ផ្អៀងពិភពលោកទៀត ក៏មិនមិនមានបញ្ហាដែរ ព្រោះអ្នកតែងគិតវិជ្ជមានចំពោះវា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះងាយៗ ៦ យ៉ាងវាយយកឈ្នះរយៈពេលឯកា
ចុចអាន៖៥ យ៉ាងនារីៗគួរតាមឲ្យទាន់អំពីជីវិតក្នុងសម័យកាលដែលខ្លួនរស់នៅ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


