Connect with us

KPT+

កាហ្វេអ៊ីន​ក៏​មាន​អត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាព​សក់ក្រោយវ័យ ​៤០ ឆ្នាំ

បានផុស

នៅ

ត្រូវហើយការស្រាវជ្រាវមួយចំនួនបង្ហាញថាកាហ្វេក៏អាចជួយជំរុញដល់ការលូតលាស់សក់ បង្កើនពន្លឺនិងបន្ថែមទម្ងន់ ទំហំពណ៌ងងឹតមិនងាយប្រផេះឬស្កូវឡើយ។

ជាតិកាហ្វេអ៊ីន​ក្រៅពីជួយភ្ញោចឲ្យស្វាង​ដឹងខ្លួន  អ្នក​ស្រាវជ្រាវ​ខ្លះ​ទៀត​បាន​បង្ហាញ​ថា​កាហ្វេអ៊ីន​ក៏​មាន​អត្ថប្រយោជន៍​សម្រាប់​សក់​ដោយ​ការ​ជំរុញ​កំណើន។

ប្រវែង​លូត​លឿន​ឬ​ខ្សោយ​ និង​គុណភាព​នៃ​សក់​របស់​មនុស្ស​ម្នាក់ៗ​អាស្រ័យ​ទៅ​លើ​សុខភាព​របស់​ឫសសក់។ ខាងក្រោមនេះ​ពន្យល់​ពី​វិធី​ដែល​កាហ្វេ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សក់​នៅ​ពេល​លាប​ផ្អាប់​លើ​លលាដ៍​ក្បាល៖

ការ​ព្យាបាល​សក់ជ្រុះ៖

គ្មាន​អ្នកណាម្នាក់​ចូលចិត្តជ្រុះ​សក់​ឡើយ​ ព្រោះ​ប៉ះពាល់​ដល់​ទំនុកចិត្ត​លើខ្លួនឯងនិងសម្រស់។ ជាតិ​កាហ្វេអ៊ីន​គឺ​ល្អ​សម្រាប់​ថែទាំ​ឫស​និង​រំញោចសក់។

កំណើន​សក់៖

កាហ្វេ​សុទ្ធ ជួយ​ជម្រុញ​ឫសសក់​ដោយ​កែលម្អ​រចនាសម្ព័ន្ធនិងការលូតលាស់ឲ្យបានរហ័ស​បីដងធៀបនឹងទឹកធម្មតា​ ដូច្នេះ​ជាតិកាហ្វេអ៊ីនអាចស្តារកំណើនសក់និងឬការពារការបាត់បង់សក់។

គ្រប់គ្រង​សក់:

កាហ្វេ​អាច​ត្រូវ​បាន​ប្រើដើម្បី​ធ្វើ​ឲ្យ​សរសៃ​សក់​កាន់​តែ​រឹងមាំ​និង​រលោង ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ខណៈពេល​ដែល​ប៉ះ​កម្ដៅ​ខ្លាំង​ឬ​ធូលី​កខ្វក់។

របាំងសក់៖

កាហ្វេ​ក៏​អាច​ត្រូវ​បាន​ប្រើ​លើ​សក់​ធ្វើ​ជា​របាំង​ផង​ដែរ ឧទាហរណ៍​បើ​យើង ប្រើ​មួយ​ស្លាបព្រា​នៃ​ទឹក​ឃ្មុំ និង​ប្រេងអូលីវ បន្ថែម​ម្សៅ​កាហ្វេ​ពីរ​ស្លាបព្រា​យក​មក​លាប​បិទភ្ជាប់លើក្បាល និង​សព្វសក់  ទុកចោល​ប្រហែលកន្លះម៉ោងបន្ទាប់មកលាងចេញ។

លាងជម្រះ៖

ការ​លាងសក់ដោយកាហ្វេអាមេរិក​ខាណូ (កាហ្វេខ្មៅ​សុទ្ធ​) ជួយ​បង្កើន​នូវ​វាយនភាព​និង​ពណ៌​សក់។សូម្បីតែការ ញ៉ាំកាហ្វេឆ្អិនដែលមិនលាយស្ករនិងគ្រីម ទឹកកក លទ្ធផល​នឹង​ជួយសក់​ឲ្យ​​រលោងនិងរលូន ហើយ​ក៏នឹងជួយ​ឲ្យ​យឺត​ឬបញ្ឈប់​ការ​ជ្រុះ​បាន​ទាំងស្រុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងសក់៖

ប្រេងក្នុងកាហ្វេជួយបង្កើនចរាចរឈាមក្រោមស្បែកក្បាលនិងរំញោចឫសសក់។ សារធាតុ Phytosterols នៅក្នុងប្រេងកាហ្វេ​ជួយលើកកម្ពស់ការរក្សាសំណើមនិងស្រូបយកសំណើម។ ចាក់ប្រេងសក់៥ស្លាបព្រាបាយ បន្ថែម​មួយ​ស្លាបព្រា​កាហ្វេ​ពណ៌​ខ្មៅ​ព្រោះ​កាហ្វេ​កាន់​តែ​ខ្មៅ​កាន់​តែ​ងងឹត​ផ្ដល់​អត្ថប្រយោជន៍​កាន់​តែ​ច្រើន។ លាយ​ជា​ល្បាយ​និង​កម្ដៅ​ក្នុង​រលក​ប្រហែល៥នាទីដោយ​ធានាថាវាចូលគ្នា​ម៉ត់ និង​កូរ​ស្អិត រួច​ទុក​ល្បាយ​នៅ​កន្លែង​ត្រជាក់ ទុកប្រើនៅលើស្បែកក្បាលបន្ថែមជាសាប៊ូពេលកក់សក់ឬថែមទាំងបន្ថែមទៅក្នុងទឹកនៃការលាងជា​ចុងក្រោយ​ជាតិ​កាហ្វេអ៊ីន​ក៏ជួយ​ធ្វើ​ឲ្យ​សក់មានពណ៌ធម្មជាតិ​ផង​ដែរ​ដែល​មិន​ងាយ​ឲ្យ​ស្កូវបាន៕

ប្រែសម្រួល ៖ សុភា

ប្រភព ៖ espressogurus

ចុចអាន៖ហេតុផល ៤ យ៉ាង​​​ដែល​គួរ​តែ​ចាប់ផ្ដើម​អាជីវកម្ម​ឥឡូវ​នេះ​លែង​ពន្យារ

ចុចអាន៖ហេតុអ្វីសង្គមមិនសូវ​ទុកចិត្តលើចំណង​គូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម